Sunday, October 23, 2016






BT-NEWS.COM  តា សរ មេឆ្នោត កន្ទុយលេខ ធំជាងគេ នៅស្រុក ត្រពាំង
ប្រាសាទ សមត្ថកិច្ចមិនបង្រ្កាប


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តឧត្តរមានជ័យ៖
ឆ្នោតល្បែងកន្ទុយលេខនៅស្រុកត្រពាំង ប្រាសាទ ជាច្រើន
កន្លែង
ជុំវិញផ្សារ សមត្ថកិច្ទ មិនដែលធ្វើការបង្ក្រាប ម្តងណាឡើយ ! គេសង្ស័យថា ! ត្រូវរ៉ូវគ្នា បង់ជាខែ ដល់ស្ថាប័នពាក់ព័ន្ធ អស់ហើយ !  មេល្បែងឆ្នោតដុះស្លែរ ល្បីឈ្មោះ ម្នាក់នោះត្រូវគេស្គាល់ឈ្មោះ សរ  គេគ្រប់គ្នាហៅតា( សរ ) ។

ប្រភពបាននិយាយប្រាប់ BT-NEWS នៅវេលាម៉ោង ០២ និង ២៩ នាទីនារសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ មុននេះបន្តិចថា៖ តា សរ មេឆ្នោតរូបនេះ មិនមានសមត្ថកិច្ចពាក់ព័ន្ធ មួយ ណាហ៊ាន បង្រ្កាប ដោយសាខ្លាច ធ្លាក់បុណ្យសក្កិ ឫមិនអាចឈរ ជើងតទៅទៀតបាន ។

ប្រភពបញ្ជាក់ថា៖ តា សរ ខាងលើ ប្រកបមុខរបរ មេល្បែង អង្គុយកើបលុយ ដ៍ត្រជាក់ ! គ្មាន​អ្នកណាហ៊ានក្អក ឡើយ ៕ 

Saturday, October 22, 2016

BT-NEWS.COM  បេនរថយន្តឧកញ៉ា  ទូច ស៊ៀ  បង្កភាពអាណាធិបតេយ្យ ក្រុងទេសចរណ៍  មន្រ្តីអធិការកិច្ច មិនបើកភ្នែកមើល គេសង្ស័យ ប្រមូល លុយ ចែកគ្នា 

មើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ បេនរថយន្តអាណាធិបតេយ្យ ឧកញ៉ាល្បីឈ្មោះ ទូច ស៊ៀ កំពុងល្បីល្បាញ ដោយយក ផ្លូវជាតិលេខ៦A នៅចំណុចបូរីសៀងណាំ និងទីតាំង ផ្សេងៗជាច្រើន ទៀតនៅ ក្នុងក្រុងសៀមរាប ! ធ្វើអាជីវកម្ម ប្រមូលលុយ លើសសៀវភៅ បន្ទុក មិនមានវិក័យប័ត្រ  ពីក្រុម រថយន្តតាក់ស៊ី ! ព្រមទាំងរថយន្តក្រុង មន្រ្តីអធិការកិច្ចដែលជាភ្នែក ច្រមុះរបស់ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប មិនបើកភ្នែកមើល ។  
មហាជននិយាយថា៖ ទង្វើ ឧកញ៉ា ល្បីឈ្មោះ រូបនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ពាសពេញ
ពិភពលោក មកទស្សនា ។







មហាជនរិះគន់ថា៖ បក្ខពួកនិង កូនចៅរបស់ លោកឧញ្ញាខាងលើ មានច្រើន ណាស់ ក្នុងនោះមាន ប៉ូលិសសណ្តាប់ធ្នាប់ខេត្ត និង ប៉េអឹមផងដែរ  ។

មហាជនរិះគន់ទៀតថា៖ ទង្វើ របស់ លោកឧកញ៉ា ទូច ស៊ៀ បង្កើតបេនរថយន្ត ក្រៅច្បាប់ ខាងលើ ដើម្បីអង្គុយ កើបលុយនេះ មិនដឹងថា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្ដ សៀមរាប បានជ្រាប ឬយ៉ាងណានោះទេ ឫមួយពួកគេ ត្រូវរ៉ូវគ្នា បានជាមិនមានចំណាត់សោះ អញ្ចឹងនោះ ! បានជាដំណើរការពីខែ ទៅមួយខែ រហូតជាងមួយឆ្នាំ ភាពរញ៉េ រញ៉ៃកាន់តែខ្លាំង ជាងមុនទៅទៀត តើខេត្តទេសចរណ៍ ទៅជាយ៉ាងណា ?  ៕   

Friday, October 21, 2016

BT-NEWS.COM ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង ក្រុមការងារ ទទួលស្វាគមន៍ប្រតិភូគរុសិស្សជំនាន់ទី ៣៤ នៃសាលាគរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម ថ្ងៃចុងក្រោយ

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០






ខេត្តសៀមរាប៖  គរុសិស្ស ជំនាន់ទី ៣៤  វគ្គទី០៣ ចំនួន ១៩៣នាក់ នៃសាលា គរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម សរុបទាំងអស់ ៦៣០នាក់ ! ដែលឧបត្ថម្ភ ដោយ សម្តេចតេជា ហ៊ុន សែន  នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន  ! ដឹកនាំដោយ ឯកឧត្តម មុត ខៀវ ជាតំណាងដ៏ខ្ពង់ ខ្ពស់ របស់ សម្តេចទាំងពីរ  ! បានធ្វើដំណើរ ទស្សនកិច្ចថ្ងៃ បញ្ចប់ នៅខេត្តប្រវត្តិសាស្រ្តអង្គរ-សៀមរាប ! នា រសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ មុននេះបន្តិច  ។

ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ! របស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  តំណាង រាស្រ្ត មណ្ឌលសៀមរាប និងក្រុមការងារ នៅសណ្ឋាគារស៊ីធីអង្គរ និងធ្វើការសំណេះ សំណាល ជាមួយ ប្រតិភូ មន្ត្រីរាជការ ! លោកគ្រូអ្នកគ្រូ ដែលដឹកនាំគុរសិស្សទាំងអស់ ដែលឧបត្តម្ភ ដ៏ថ្លែថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

នាឱកាសនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការផ្តាំផ្ញើរដល់់ គរុសិស្ស ទាំងអស់ ត្រូវ ពង្រឹងខ្លួនឲ្យបានរឹងមាំ ព្រោះមាន តែក្មួយៗនេះហើយ ដែលជាអ្នក បណ្តុះ ធនធាន មនុស្ស ដល់ក្មេងៗជំនាន់ក្រោយ !  មានតែក្មួយៗនេះហើយ ដែល ជាទំពាំងស្នង ឫស្សី និងជាអ្នកបន្តវេនទៅថ្ងៃអនាគត ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។
ឯកឧត្តម មុត ខៀវ បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក ពីសំណាក់ម្តេចទាំងពីរ ជានិច្ច ជាកាលសម្តេចតែងតែគិតគូរ ដល់ក្មួយៗ គ្រប់ពេល ទាំងការចំណាយក្នុងការសិក្សារៀនសូត្រ ! ការ ស្នាក់នៅសាលាគរុកោសល្យ ! ជាពិសេសបានផ្តល់ ពេលវេលាឲ្យក្មួយៗ ធ្វើដំណើរទស្សកិច្ចសិក្សា ! ដើម្បីស្វែងយល់ពីស្ថានភាព សង្គមជាតិ និងការអភិវឌ្ឍន៍ រីកចម្រើន របស់ប្រទេសជាតិសព្វថ្ងៃ ! ដែលផ្តើមចេញពីបាតដៃទទេ ? ! ឈានទៅរកភាព ល្បីល្បាញ ពេញពិភពលោក ទៀតផង ។   ឯកឧត្តម មុត ខៀវ បានផ្តាំផ្ញើរ ទៀតថា៖ ក្មួយៗ ទាំងអស់ មិនត្រូវជឿ នូវការញោះញុង ឆ្កឹស ឆ្គៀល ពី មជ្ឈដ្ឋានណាមួយឡើយ ! ព្រោះក្មួយជា សសរ សម្រាប់ បន្តវេន ទ្រទ្រង់ ប្រទេសជាតិ ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ! ប្រតិភូទាំងអស់បាន ពិសារបាយសាមគ្គី ក្នុងបរិយា កាស រីករាយ ក្នុងសណ្ឋាគារ គោកធ្លក ! ថែមទាំងទទួលបានថវិកា ឧបត្តម្ភលើកទឹកចិត្ត ជូនប្រតិភូទាំង ១៩២នាក់ ក្នុងម្នាក់ៗទទួលបាន ០៥ ម៉ឹនរៀលផងដែរ ៕


Wednesday, October 19, 2016

BT-NEWS.COM ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង ក្រុមការងារ ជួបសំណេះសំណាល ប្រតិភូគរុសិស្សជំនាន់ទី ៣៤ នៃសាលាគរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម


ចូលមើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តម មុត ខៀវ  ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន និងសម្តេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ! បានដឹកនាំ និងគរុសិស្ស ជំនាន់ទី ៣៤ នៃសាលាគរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាមចំនួន ១៩២នាក់ មក បំពេញទស្សនកិច្ច សិស្សា នៅខេត្តប្រវត្តិសាស្រ្តអង្គរ-សៀមរាប !
នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ ។

នាឱកាសនោះដែរ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងក្រុមការងារបាន ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ សណ្ឋាគារស៊ីធីអង្គរ និងធ្វើការសំណេះ សំណាល ជាមួយ ប្រតិភូ មន្ត្រីរាជការ ! លោកគ្រូអ្នកគ្រូ ដែលដឹកនាំគុរសិស្សទាំងអស់ ដែលឧបត្តម្ភ ដ៏ថ្លែថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

នាឱកាសនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការផ្តាំផ្ញើរដល់់ក្រុមយុវជន នៃ សាលាគរុសិស្ស និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាមទាំងអស់ត្រូវខិតខំ ប្រឹងប្រែងព្រោះ មាន តែក្មួយៗនេះហើយ ! ដែលជាអ្នកបន្តវេន ! បណ្តុះនូវ ធនធានមនុស្ស ដល់ក្មេងៗជំនាន់ក្រោយ ចាកចេញពីភាព ក្រីក្រ ឫក៍ដើរស៊ីឈ្មួលគេ ជាកម្មករបាន ! មានតែក្មួយៗនេះហើយ ដែល ជាទំពាំងស្នង ឫស្សី និងជាអ្នកបន្តវេនសង្គមជាតិ ។

ឯកឧត្តម មុត ខៀវ  បានពាំនាំនូវការផ្តាំផ្ញើរ ចំពោះ ក្មួយៗដែលជា គរុសិស្សជំនាន់ទី៣៤ នៃ សាលាគរុកោសល្យ ទាំងអស់ថា៖ ជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរ ដល់ក្មួយៗ គ្រប់ពេល ទាំងការចំណាយក្នុងការសិក្សារៀនសូត្រ ! ការ ស្នាក់នៅ ! ជាពិសេសបានផ្តល់ ពេលវេលាឲ្យក្មួយៗ ធ្វើដំណើរទស្សកិច្ចសិក្សា ! ដើម្បីស្វែងយល់ពីស្ថានភាព សង្គមជាតិ និងការអភិវឌ្ឍន៍ រីកចម្រើន របស់ប្រទេសជាតិសព្វថ្ងៃ ! ពីបាតដៃទទេ !  ឈានទៅភាព ល្បីល្បាញ ពេញពិភពលោក ។
ឯកឧត្តម មុត ខៀវ  បានផ្តាំផ្ញើរ ទៀតថា៖   ក្មួយៗទាំងអស់ មិនត្រូវជឿ នូវការញោះញុង ពី មជ្ឈដ្ឋានណាមួយឡើយ ! ព្រោះក្មួយជា សសរ សម្រាប់ បន្តវេន ទ្រទ្រង់ប្រទេសជាតិ ទៅ ថ្ងៃ អនាគត ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ! ប្រតិភូទាំងអស់បាន ពិសារបាយសាមគ្គី ក្នុងបរិយា កាស រីករាយ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារ បានឧបត្តម្ភ ជូនប្រតិភូទាំង ១៩២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ០៥ ម៉ឹនរៀល ៕



BT-NEWS.COM  កម្លាំងចម្រុះចុះបង្ក្រាប បទល្មើស នេសាទ ខុសច្បាប់

ចូលមើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
..

សៀមរាប៖ លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានដឹកនាំកម្លាំង​ចម្រុះ ! ចុះបង្ក្រាបបទល្មើសនេសាទ នេសាទខុសច្បាប់ ចំនួន០៣ទីតាំង ផ្សេងគ្នា ក្នុងថ្ងៃតែមួយ នៅក្នុងស្រុកជីក្រែង និងដកហូតបានវត្ថុតាងជាច្រើនផងដែរ ! ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ ។
 




លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា៖ កម្លាំង សមត្ថកិច្ច ចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន០៣កន្លែង គឺ នៅចំណុច ត្រពាំង រាំង ចំណុចអូរតាជី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ និងចំណុច ដីក្រហាម ស្ថិតក្នុងភូមិសាស្រ្ត ឃុំ កំពង់ឃ្លាំង ! ដកហូតបានវត្ថុតាងដូចជា៖ បរស្បៃម៉ុង ចំនួន៥៧ក្បាល, របាំងសាច់អួនមានប្រវែង ៦១០០ម៉ែត្រ កាប់បំផ្លាញចំរឹងឈើចំនួន ១៤៧៥ដើម និងបំផ្លាញ បង្គោល ឆ្នុកជាច្រើនទៀត ព្រមទាំងលែងកូនត្រីចម្រុះចំនួន ០៥គីឡូក្រាមផងដែរ ។ ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលបានដកហូត ត្រូវកម្លាំង សមត្ថកិច្ចធ្វើការដុតបំផ្លាញចោលនៅហ្នឹងកន្លែង ៕

Tuesday, October 18, 2016

BT-NEWS.COM ឃាតខ្លួន ! ​មេក្លោងជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ដកហូតបានថ្នាំជាង០១គីឡូក្រាម នៅព្រលានយន្ដហោះខេត្តសៀមរាប

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ កម្លាំងការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជនជាតិវេណេហ៊្សុយអេឡា​ នៅព្រលានយន្ដហោះខេត្តសៀមរាប ដកហូតបានថ្នាំញៀន ជាង១គីឡូក្រាម នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ។








លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានឲ្យដឹង ! នៅព្រឹកថ្ងៃទី១៨ ខែតុលានេះថា៖ ​ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការបញ្ជា​ផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក ខៀវ សាម៉ន ប្រធានមន្ទីប្រឆាំងគ្រឿងញៀន​​ និងក្រោមការណែនាំផ្ទាល់ពីលោក ឃឹម ប៊ុនសុង ​ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និង ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញរង ជួន សុបញ្ញា ផងដែរ ។


លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានមេក្លោងជួញដូរម្នាក់ឈ្មោះ Carmen Garcia Guillen ភេទស្រី​ អាយុ ២៣ឆ្នាំ​ ជនជាតិ វេណេហ៊្សុយអេឡា និងដកហូតបានថ្នាំ​​ញៀប្រភេទ Cocaine ចំនួន១,៣៩០ក្រោម ដែលបានចេញដំណើរពី ក្រុងសៅបូឡូ(​Sao Paulo) ប្រទេសប្រេស៊ីល តាមជើងហោះហើរ ​EK ៣៧៤ Emirates  ឆ្លងកាត់ប្រទេសឌូបៃ​ ប្រទេស​អារ៉ាប់រួម​ (DUBAI AE) មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ​ ក្រុងបាងកក​  និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប ! តាមជើងហោះហើរលេខ ​PG៩០៩ បំណងឆ្ពោះទៅទីក្រុងហុងកុង ក្រោយពេល ឃាត់ខ្លួន កម្លាំងបានកសាង សំណុំរឿង ដើម្បីបញ្ជួនទៅតុលាការ ចាត់ការទៅតាមនិតិវិធី ៕


BT-NEWS,COM សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស

ចូលមើល វេប សាយតាមរយៈ
 bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
..
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែតុលា បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ
“វិទ្យាល័យជប់វារី” រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ភ្នំជញ្ជាំង ស្ថិតក្នុង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចហើយ សម្តេចតេជោ ! បានបន្តអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅ“សាលាបឋមសិក្សាគោកលុន” ស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុននេះបន្តិចទៀត ។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង កំពស់២ជាន់ ស្មើនឹង ១២បន្ទប់ សាងសង់ទីចាត់ការ០១ខ្នង មាន០៣បន្ទប់ និងបង្កើតទៅជាអនុវិទ្យាល័យ !  សាលាបឋមសិក្សាគោកលុន វិញសម្តេចតេជោ បានផ្តល់អាគារសិក្សា០១ខ្នង ស្មើនឹងបន្ទប់ និងរៀបចំទីធ្លាសាលាផងដែរ ។







សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕