Wednesday, March 22, 2017



Bt-news.com និង bt-newsdaily.blogspot.com  លេចមុខឈ្មួញរកស៊ីឈើ !  ឈ្មោះ សុង ប្រចាំឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប ! ម្នាក់ទៀតហើយ !!!!  បើដឹងថា ! ដឹក ជញ្ជួនឈើពេលណា លោក ម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើ នឹងចាប់ ភ្លាមទោះជាខ្សែរខាងណាក៍ដោយ !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឈ្មូញឈើលេខមុខម្នាក់ទៀតហើយ ! កំពុងល្បីថា ! យកអំណាច លោក នាយសង្កាត់រដ្ឋបាលព្រៃឈើយកជាខ្នងបង្អែតក្នុងការដឹកជញ្ជួនបទល្មើសចូលមកលក់ចែកចាយតាមដេប៉ូឈើ នឹងសិប្បកម្ម ក្នុងឃុំស្រែណូយយ៉ាងសកម្ម ទាំងយប់ទាំងថ្ងៃ មិនខ្លាច មិនក្រែង នឹងមន្ត្រីស្ថាប័នណាឡើយ ។

បើតាមប្រភពបានបានលួចខ្សិបប្រាប់ភ្នាងារព័ត៌មានថា ! ឈ្មួញរកស៊ីឈើឈ្មោះ សុង ម្នាក់នេះតែងតែនិយាយអួតក្អេងក្អាងប្រាប់ឈ្មួញរកស៊ីឈើដូចគ្នាថា គឺរូបគេ រកស៊ីឈើ ដោយសេរីនេះគឺដោយសារតែមានមន្ត្រីជំនាញព្រៃឈើជាអ្នកបើកផ្លូវអោយរកស៊ីទើបរូបគេហ៊ានដឹកឈើកាត់មុខទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ឃុំស្រែណូយទាំងថ្ងៃមិនខ្វល់ ពីអ្វីទាំងអស់ មិនតែប៉ុណ្ណោះគេបានអះអាងថា ! ជាបងប្អូនធម៌នឹងគា្នជាមួយ មន្រ្តីរដ្ឋបាល ព្រៃ ឈើទៀតផង ។
ពាក់ព័ន្ធករណីខាងលើលោក ម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើបានប្រាប់
BT-NEWS នៅវេលាម៉ោង០៣ និង៤៣នាទីរសៀលថ្ងៃទី ២២ ខែមីនា មុននេះមន្តិចថា !  វាជា លេសរបស់ឈ្មូញឈើតែប៉ុណ្ណោះ មន្រ្តីរដ្ឋបាលព្រៃឈើ មិនដែលធ្វើបងប្អូនធម៌ ជាមួយ​បទ ល្មើសឡើយ ! ចំពោះការដឹកជញ្ជួនរបស់ឈ្មូញឈើឈ្មោះ សុង ខាងលើ បើដឹងថា ! ដឹក ជញ្ជួនឈើពេលណា រាយការណ៍ជួនលោក នឹងចាប់ភ្លាមទោះជាខ្សែរខាងណាក៍ដោយ ៕


Tuesday, March 21, 2017








Bt-news.com និង bt-newsdaily.blogspot.com  សម្ភោធសមិទ្ធផល ផ្ទះហូបបាយ និងសាលប្រជុំ ដែលជាអំណោយ របស់អង្គភាព សម្ព័ន្ធមេត្រីភាព និងសំណេះសំណាល សួរសុខទុក្ខ កងទ័ព វរសេនាតូច៤១២ នៃកងពលតូចថ្មើរ​ជើងលេខ៤១ សមរភូមិមុខ


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖ ឯកឧត្តម
ត្រាំ អ៊ីវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បានដឹក នាំប្រតិភូក្រសួង  និងក្រុមហ៊ុនសុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ​.អិលធីឌី ចុះសម្ភោធកាត់ ខ្សែរ បូ ឲ្យ​ប្រើប្រាស់ នូវ ផ្ទះហូបបាយ សាលប្រជុំ និងសំណេះសំណាលកងទ័ព គ្រួសារកងទ័ព ព្រមទាំងនាំការឧបត្ថម្ភ ដែលជាស្បៀងអាហារ ប្រគល់ជួនអង្គភាព កងពលតូច ថ្មើរជើងលេខ ៤១ ដែលឈរជើង នៅសមរភូមិ​មុខ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅវរសេនាតូច៤១២ នៃកងពលតូចថ្មើរជើងលេខ៤១ នារព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ ។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែង នូវ ការស្វាគមន៍ ចំពោះប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន សុភក្តិនីការ អ៊ិនវេសមេនគ្រុប បាន​ឆ្លៀតពេលវេលាដ៍មានតំលៃ ចុះមកសម្ភោធដាក់ឲ្យប្រើប្រាស់ ផ្ទះហូប បាយ និងសាលប្រជុំ ព្រមទាំងសួរសុខទុក្ខដល់ នាយទាហាន ! ពលទាហាន គ្រួសារ កងទ័ព និងនាំការឧត្ថម្ភស្បៀងអាហារ ដែលជាតម្រូវការ សម្រាប់ កងទ័ពផ្គត់ផ្គង់  សកម្មភាពទាំងនេះ បានស្តែងចេញ ពី ការយកចិត្តទុក្ខដាក់ នៃសមរភូមិក្រោយ ដើម្បីលើកកម្ពស់ ស្មារតី កងទ័ព
ឲ្យកាន់តែ រឹងមាំ  ទ្វេដងបន្ថែមទៀត ។ 

ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា៖ ទោះបីជាស្ថានការនៅតាមបណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់​ស្ងាត់ ពិតមែន ក៍ប៉ុន្តែកំលាំង កងទ័ពរបស់យើង មានការប្រុងប្រយ័ត្នពុំ ដែលធ្វេសប្រហែស ម្តងណាឡើយ ដោយត្រៀមគ្រប់ពេល  នៅពេលណាមាន យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរា​គមន៍​ ឲ្យទាន់​ពេលវេលា ក្នុងភារកិច្ច​ការពារទឹកដី  ។

សំណេះសំណាលនាឱកាសនោះ
ឯកឧត្តម  ត្រាំ អ៊ីវតឹក  បានមានប្រសាសន៍ពាំនាំ នូវការផ្តាំ ផ្ញើរ​ សាកសួរសុខ ទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ាន្នី ហ៊ុម សែន ដល់កងទ័ពយើង​ដែលឈរ ជើងនៅ ទិសសមរភូមិមុខ និងគ្រួសារ កងទ័ពផង ដែរ !  សម្តេចតេជោ បានចលនា ដល់ ស្ថាប័ននានា នៅសមភូមិក្រោយ ឲ្យផ្សារភ្ជាប់ នូវសម្ព័ន្ធ មេត្រីភាព កិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព ដែលឈរជើង ទិសសមរភូមិមុខ ហើយបាន ធ្វើ ឲ្យ ការទំនាក់ទំនង រវាងសមរភូមិទាំងពីរ កាន់តែមានភាពស្អិតរមួតទ្វេរដងបន្ថែមទៀត
ទាំងនេះហើយបានធ្វើឲ្យអង្គភាពសម្ព័ន្ធមេត្រីភាព នៃសមរភូមិក្រោយ បានឧបត្ថម្ភ ទៅតាម​សំណូមពរ របស់មេបញ្ជាការ កងពល នៃសមភូមិមុខ ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ រាល់ស្បៀងអារហារ ថវិកា ដែលក្រសួងនាំមកនេះមិនមែន ​មានតែ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនសុភក្តិនីការ អ៊ិនវេសមេនគ្រុប ខូ​.អិលធីឌី នោះទេ នៅមានការចូលរួមឧបត្ថម្ភ ជាថវិកាពីបណ្តាក្រុមហ៊ុន ដែលជាដៃគូរ ចំណុះឲ្យក្រសួងផងដែរ ។

ឯកឧត្តម រដ្ឋមន្រ្តី  បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនាសម្ព័ន្ធ និងស្នាដៃកែឆ្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន ពីមួយឆ្នាំ ទៅមួយឆ្នាំ ! និងកោតសរសើរ ចំពោះ វីរភាព ដ៏អង់អាចក្លាហាន របស់នាយទាហាន ពលទាហាន ​ដែល​បាន​ហ៊ាន លះបង់ ! ពាក់​លីជីវិត  តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹក​ដី នៃប្រទេស​ ​
កម្ពុជា ឲ្យ បានគង់វង្ស ។ 

អំណោយជាស្បៀងអារហារ សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន៖  អង្ក ៣តោន / មី ៣០០កេះ / ត្រីខ ៤០កេះ / ទឹកត្រី ទឹកស៊ីអ៊ីវ ៤០០យួរ / និងថវិកា សម្រាប់ជីកស្រះទឹកដើម្បីផ្គត់ផ្គង់កងទ័ព ចំនួន ២១៦០០ ដុល្លារ ( ពីរម៉ឺនមួយពាន់ប្រាំមួយរយ​ដុល្លារ ) ព្រមទាំងឧបត្ថម្ភថវិកាដល់គ្រួសារកងទ័ពចំនួន១២១ នាក់ក្នុនងម្នាក់ៗ ៤ ម៉ឺនរៀល និង​កងទ័ព ចំនួន៥៨២ នាក់ក្នុងម្នាក់ៗ ២ម៉ឺនរៀល ៕

Monday, March 20, 2017


Bt-news.com និង bt-newsdaily.blogspot.comទំនិញគេចពន្ធ លំហូរចូល  យ៉ាងរលូន សង្ស័យមានការ បើកភ្លើងខៀវ ពី មេ គយ ខេត្ត

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ទំនិញខុសច្បាប់គ្រប់មុខ ដែលក្រុមឈ្មួញរត់ពន្ធ ដឹកមកតាមច្រក ព្រំដែន កម្ពុជា - ថៃ យកមកស្តុកក្នុងឃ្លាំង របស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ដើម្បីចែកចាយបន្ត ទៅតាមទីផ្សារ និងបោះដុំគ្រប់កន្លែង ! ករណីនេះគេដាក់ការសង្ស័យថា ក្រុមឈ្មួញបាន បង់ លុយ ឲ្យសាខាគយខេត្ត ជាទីគាប់ចិត្ត ជាថ្នូរនឹងការបើកឲ្យ ទំនិញគេចពន្ធ ចូលបាន ដោយរលូន ! ទង្វើទាំងនេះ វាបានធ្វើឲ្យបាត់បង់ ថវិកាជាតិ យ៉ាងធ្ងន់ធ្ងរ ។

មហាជនរិះគន់ថា ! មិនដែលឃើញមន្ត្រីគយ របស់ លោក សុខ សុដារ៉ា ប្រតិបត្តិការ បង្ក្រាប ការដឹកជញ្ជូន ទំនិញខុសច្បាប់ ម្តង ណាឡើយ ចាប់តាំងពីពេលដែល លោកត្រូវបាន តែងតាំងជា ប្រធានសាខា គយប្រចាំខេត្តសៀមរាប រហូតមកដល់ពេលនេះ ។  ទង្វើនេះ មិនគួរណា រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងឯកឧត្តម អភិបាលខេត្ត មិនប្រម៉ើលមើល ពីភាព អស កម្ម របស់ មន្រ្តីរូបនេះ ឡើយ ព្រោះអី សតេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំង សមាសភាព បង្ក្រាប និងទប់ស្កាត់ អំពើរត់ ពន្ធ ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច ជាប្រធាន អគ្គនាយក គយ និងរដ្ឋាករ ជាអនុ ប្រធានអចិន្ត្រៃយ៍ ហើយ ប្រធាន សាខាគយ នៅតាមរាជធានីខេត្ត ក៏មានតួនាទី ក្នុងការប្រមូលពន្ធ ជូនរដ្ឋផងដែរ ! បែជាមន្រ្តី គយ រូបនេះ សម្ងំកើបលុយ យ៉ាងស្ងៀមស្ងាត់បែបនេះទៅវិញ ។

ករណីខាងលើ ! ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ! មិនដឹងមានចំណាត់ការបែប ណា នោះទេ ទើបបណ្តែតបណ្តោយ ឲ្យមតិមហាជនរិះគន់ យ៉ាងច្រើន ឫមួយមានការត្រូវរ៉ូវគ្នា បានជាទំនិញ គេចពន្ធដែលលំហូរ ខេត្តទេសចរណ៍មួយនេះ យ៉ាងរលូនបែបនេះ ។

ពាក់ព័ន្ធទៅនឹងការ ចោទប្រកាន់ខាងលើនេះ
BT-NEWS ស្វែងរកសុំការបំភ្លឺពី លោក សុខ សុដារ៉ា ប្រធាន សាខាគយខេត្តសៀមរាប បានទេដោយសាទូរស័ព្ទលោក នៅក្រៅតំបន់សេវា ! នៅសៀលថ្ងៃទី២០ ខែមីនា នេះ ៕

Friday, March 17, 2017






Bt-news.com និង bt-newsdaily.blogspot.com មហាជនរិះគន់ ! ក្រុមហ៊ុនល្បែងបាញ់កាំ ជ្រួច ភ្នាល់ចាក់លុយ យកព្រះឆាយល័កព្រះមហាក្សត្រខ្មែរ ដែលប្រជានុរាស្រ្តគោរព ! ស្រលាញ់ ដាក់ចូលរួមគាំទ្រ ល្បែង​ភ្នាល់របស់ខ្លួន !!! ទង្វើនេះជាន់ឈ្លី ព្រះកិត្តិយស ជាខ្លាំង !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មហាជនរិះគន់យ៉ាងខ្លាំងថា ! ក្រុមហ៊ុនវិនិយោគជួយបង្កើតជម្ងឺ បង្កើនការ ស្លាប់ និងជួយឲ្យប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តឧត្តរមានជ័យ !  បានយកព្រះឆាយល័ក្ខ របស់ ព្រះមហាក្សត្រខ្មែរ ទាំងបីព្រះអង្គ ដែលប្រជានុរាស្រ្តគោរពប្រតិបត្តិ ! ស្រលាញ់លើស ជីវិត ដាក់នៅលើហ្វុងបើកសម្ភោធល្បែង បង្ហាញពីការចូលរួមគាំទ្រ ល្បែង​ភ្នាល់របស់ខ្លួន ! ទង្វើនេះបានជាន់ឈ្លី ព្រះកិត្តិយស នៃព្រះមហាក្សត្រ ជាខ្លាំង ។

ល្បែងភ្នាល់បាញ់កាំជ្រួចមួយនេះនៅក្នុងប្រទេសកម្ពុជា អ្នកណាក៍ដឹងថា !  ជាល្បែងមួយ ប្រភេទ ដែលគ្រោះថ្នាក់បំផុត ! ព្រោះនៅប្រទេសថៃ ត្រូវបាន ច្បាប់ ហាមឃាត់ ។
បន្ទាប់ពីបិទមួយរយៈមក ឥឡូវបើកដំណើរការវិញ ០២ ច្រកសម្ខាន់ៗនៅក្នុងខេត្ត បន្ថែមដើម្បី ស្រង់ដើមវិញ ! ទី០១នៅច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតនៅ ចំណុចភូមិអូរថ្មរ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ! បានបើកដំណើរការ ឱ្យជនជាតិថៃ ចូលមក លេងល្បែង ភ្នាល់ បាញ់ កាំ ជ្រួចមួយនេះដោយសេរី ! នៅថ្ងៃថ្ងៃ សៅរ៍ និងថ្ងៃ អាទិត្យ កាំជ្រូចនេះអាច ហោះ បានកំពស់ ០២ គីឡូម៉ែត្រ ហើយធ្លាក់វិញ ចំងាយ ០៦គីឡូម៉ែត្រពីគោលដៅបាញ់ចេញ !  ចំណែក ចំណុចទី០២ នៅច្រកអន្តរជាតិអូរស្មាច់វិញ ស្ថិតក្នុងភូមិ អូពក សង្កាត់អូរស្មាច់ ក្រុងសំរោងវិញ វិញ ដំណើរការលេងនៅថ្ងៃ ច័ន្ទ និងថ្ងៃ អង្គារ៍ ។

សូមបញ្ជាក់ថា៖ ផ្សែងកាំជ្រួចកំពុងតែបង្កការបំពុលបរិយាកាស រីឯ រំសេវ និងបំបកកាំជ្រួច ដែលធ្លាក់មកក្រោម នឹងបង្កជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលមានផ្ទះ នៅតាមជើងភ្នំ ដង រែក ឫអាចបង្កឱ្យឆាបឆេះផ្ទះសំបែងពួកគាត់បានគ្រប់ពេលវេលា ។
ប្រជាពលរដ្ឋនិយាយបញ្ជាក់ប្រាប់ថា៖ មេល្បែងបាញ់កាំជ្រួចភ្នាល់ចាក់លុយ នៅច្រកអន្តរជាតិ ជាំសាង៉ាំ ត្រូវបានស្គាល់ គ្រប់ៗគ្នាថា ជានាយកក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅមាត់ច្រកអន្តរជាតិ ជាំ គឺឯកឧត្តម ផល សាម៉ន ជាអ្នករៀបចំ ព្រមទាំងមានអាជ្ញាប័ណ្ណត្រឹមត្រូវ របស់រាជរដ្ឋា ភិបាលទៀតផង ចំណែកច្រកអន្តរជាតិអូរស្មាច់វិញ ប្រជាពលរដ្ឋ ពួកគាត់ស្គាល់មិនទាន់ច្បាស់នោះទេ ។
ប្រជាពលរដ្ឋបានបន្ថែមថា៖ កន្លងមកសំបកកាំជ្រួច បានធ្លាក់ទៅលើដីចំការ ជាប្រភេទបំពង់ ទីបជ័រ និងដើមឬស្សី ដែលមានប្រវែង ពី ០៥ ម៉ែត្រ ទៅ ០៦ម៉ែត្រ ហើយខ្លះទៀតមានប្រវែង ទៅដល់ ០៨ម៉ែត្រ ទៅ៩ម៉ែត្រ ក៏មានដែរ ! ហើយនៅប្រទេសថៃ កន្លងមកធ្លាប់កើត មានគ្រោះ ថ្នាក់ សំបកកាំជ្រួច បានធ្លាក់ចំមនុស្សស្លាប់ និងលំនៅដ្ឋានឆេះ និងគ្រោះថ្នាក់ ធ្លាក់ ទៅកន្លែង ឆ្ងាយៗទៀត ទើបប្រទេសនោះធ្វើការហាមឃាត់មិនឱ្យបាញ់ ។

ប្រជាពលរដ្ឋរំពឹងថា ! ឯកឧត្តម ស ថាវី  អភិបាលខេត្តឧត្តរមានជ័យ នឹងចាត់ការរឿងនេះ ៕




Bt-news.com និង bt-newsdaily.blogspot.com អាជ្ញាធរខេត្តសៀមរាប និងក្រុមសណ្ដាប់ធ្នាប់ បានប្រមូលលុយ នៅផ្សារអង្គឃ្យុងយូ ក្នុង១ខែៗ រាប់លានរៀល យកទៅចែកគ្នា ស្ងាត់ៗមិនខ្វល់ ពីការបាត់បង់ចំណូលថវិការដ្ឋ

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ មហាជននិយាយរិះគន់តៗគ្នាថា៖ ថវិកាដែលជា ចំណូល ប្រមូលបានពីអាជីវក រដ្ឋលក់ដូរ នៅផ្សារអង្គរឃ្យុងយូ ត្រូវបានអាជ្ញាធរ សមត្ថកិច្ច នគរបាល សណ្ដាប់ធ្នាប់ ប្រមូលយកទៅ ចែកគ្នាស្ងាត់ៗ ចំណូលទាំងនោះមិនបានចូលរដ្ឋនោះទេ ។
ប្រភពបានដឹងថា៖ អាជីវករ លក់ដូរមានចំនួន៥៥១តូប ក្នុង១តូប យ៉ាងហោចណាស់ ត្រូវបង់លុយ ១ពាន់រៀល និងថ្លៃអនាម័យ៥០០រៀល សណ្ដាប់ធ្នាប់៥០០រៀល !  ករណីប្រមូលលុយ យកទៅ ចែកគ្នា ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច ដែលបានឃុបឃិតគ្នានេះ បានកើតមាន ជាយូរណាស់ មកហើយ ហើយលុយទាំងនោះ បើគិតមកដល់ឆ្នាំ២០១៧នេះមិនតិចនោះទេ ។

ករណីនេះប្រភពច្បាស់ការណ៍បានឲ្យដឹងថា មាននាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ម្នាក់ ជាអ្នកបោះមេ ក្នុងការបែងចែក លុយទាំងនោះ ។
ពាក់ព័ន្ធករណីខាងលើ BT-NEWS រកលេខទូរស័ព្ទដើម្បីសុំបំភ្លឺពីលោក ពៅ ពិសិទ្ធ អភិបាល រង ខេត្តសៀមរាប ដែលព័ត៌មាន ថាជាអ្នកទទួលបាន ផលប្រយោជន៍ ពីចំណូល ខាងលើនោះដែរ ៕
តាមដានបន្ត ( បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )

Bt-news.com និង bt newsdaily.blogspot.com ជិៈកង់សាមគ្គីរួមមិត្តឆ្ពោះទៅកាន់ ព្រឹត្តិកាណ៍ អង្គរសង្ក្រាន្តឆ្នាំ២០១៧ ក្រោមប្រធានបទ “អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា”








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖
 នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នេះ ក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត រួមជាមួយនឹងថ្នាក់ដឹកនាំ និងយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត​សៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា មន្រ្តីរាជការ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តប្រមាណ ១៦០ នាក់ ​បានមកជួបជុំគ្នានៅខាងមុខព្រះអង្គចេក ព្រះអង្គចម រួមគ្នាជិះកង់ឆ្ពោះទៅទីលានមុខប្រាសាទអង្គរវត្ត ដើម្បីបង្កើនការ​ផ្សព្វផ្សាយ​ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ឲ្យកាន់តែមានភាពទូលំទូ​លាយក្នុងចំណោមហាជនជាតិ និងអន្តរជាតិ ។
 
អ្នក​​​ជិះ​​​កង់ដែលពាក់អាវពណ៌ទឹកក្រូចស្រស់​ និងមានភ្ជាប់ជាមួយសារសរសេរថា “អង្គរសង្រ្កាន្តជារបស់​យើងទាំងអស់គ្នា” និង “ប្រាំឆ្នាំនៃភាពអស្ចារ្យ” បានជិះកង់ជាជួរតាមលំអាន ដែលកង់នីមួយៗមានចងភ្ជាប់ជាមួយនឹងប៉ោងៗចម្រុះពណ៌នៅរានកង់ប៉ែកខាងក្រោយ ។ ក្នុងដំណើរមកដល់មុខប្រាសាទអង្គរវត្ត ​អ្នកជិះកង់បានប្រមូលផ្តុំគ្នាឈរជាជួរដើម្បីផ្គុំចេញជាលេខ ៥ ដើម្បីជាការអបអរសាទរខួប ៥ ឆ្នាំនៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត (២០១៣-២០១៧) និងបានបិទបញ្ចប់ព្រឹត្តិការណ៍ជិះកង់នេះដោយការថតរូបជុំគ្នា ជាមួយនឹងការស្រែកកញ្ជៀវនូវឃ្លា អង្គរសង្រ្កាន្តជារបស់យើងទាំងអស់គ្នា ។

ឆ្នាំនេះ យុទ្ធនាការជិៈកង់សាមគ្គីរួមមិត្តឆ្ពោះទៅកាន់ព្រឹត្តិកាណ៍អង្គរសង្ក្រាន្ត​​ ត្រូវបានប្រារព្វឡើង​ក្រោមប្រធានបទ “អង្គរសង្ក្រាន្ដ​ជារបស់យើងទាំងអស់គ្នា”  ។
បើតាម​ លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍បានឲ្យដឹងថា​ ប្រធានបទនេះនឹងមិនត្រឹមតែអាចជួយជំរុញ​​ឲ្យមាននូវ​ការចូលរួមបន្ថែមពីប្រជាពលរដ្ឋយើងប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងចង់ឲ្យប្រជាពលរដ្ឋយើងទាំងអស់យល់ថា ព្រឹត្តិ​​ការណ៍​អង្គរសង្រ្កាន្តជាព្រឹត្តិការណ៍របស់ជនជាតិខ្មែរគ្រប់ៗរូប នឹង​ឲ្យពួកគាត់បន្តចូលរួមថែ​រក្សា ការពារ និងអភិវឌ្ឍព្រឹត្តិការណ៍នេះឲ្យកាន់តែមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ។

សូមរម្លឹកថា សហភាពសហព័ន្ធយុវជនកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ នេះឡើង ក៏ដោយផ្អែកលើភាពជោគជ័យដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍នេះនា៤ឆ្នាំកន្លងទៅ ដោយពីមួយឆ្នាំទៅមួយឆ្នាំព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែទទួលបានការគាំទ្រអំពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ  ៕

Wednesday, March 15, 2017







Bt-news.com និង bt-newsdaily.blogspot.com  បែកធ្លាយ ថ្ម បូរាណ ជាង ១០ដុំ និង រូបចំលាក់០២ដុំ នៅប្រសាទគោគគ្រឹះ ត្រូវគេគាស់យក ទៅចោលអស់ អាជ្ញាធរ​ពាក់ព័ន្ធ សម្ងំ ស្ងៀម មិនអើពើរឿងនេះ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនិយាយតៗគ្នាថា ! ថ្ម បូរាណ ជាង១០ដុំ ក្នុងនោះមានរូប ចំលាក់ ០២ដុំ ប្រសាទគោគគ្រឹះ ស្ថិតនៅក្នុងភូមិ ត្រាង  ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ! ដែលបានចុះបញ្ជីវប្បធម៌​ជាតិ ត្រូវបានគេគាស់ យកទៅចោលអស់រលីង បន្សល់នៅតែ ដីទួល ប៉ុណ្ណោះ ! អាជ្ញាធរ​ពាក់ព័ន្ធ សម្ងំ ស្ងៀម មិនអើពើរឿងនេះ ។

ពាក់ព័ន្ធបញ្ហាខាងលើលោក ម៉ោក់ ឃន់ មេភូមិត្រាងបានប្រាប់
BT-NEWS ថា៖ កន្លងមកលោក បានឃើញប្រាសាទ គោគគ្រឹះ មានថ្មបូរាណពិតមែន ស្រាប់តែបាត់ អស់រលីងមិនដឹង ជាទៅ ណាអស់ ! បន្ទាប់ពីបាត់ថ្មទាំងនោះ កាលពីពេលថ្មីៗនេះមានប្រជាពលរដ្ឋដែលបានអះអាងថា ! ដី គាត់ ក៍សុំលក់យកលុយ ! ក្រោយមកក៍ស្ងប់ស្ងាត់ទៅវិញ រហូតដល់សព្វថ្ងៃ ។
ដោយសាមិនអស់មន្ទិលសង្ស័យ
BT-NEWS បានបន្តសួរទៅលោក ខាំ លឿ មេឃុំកណ្តែក ទៀត ថា៖ កាលពីមួយឆ្នាំមុនអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងរូបលោកផង បានចុះទៅពិនិត្យ ប្រាសាទគោគគ្រឹះ កាលណោះមាន ថ្ម បូរាណអ្នកណាក៍ដឹងដែរ ! ក្រោយ មកមិនទាន់បានប៉ុន្មានខែផង ស្រាប់តែបាត់ ថ្ម បូរាណ ទាំងនោះអស់ទៅ មិនដឹងជាអ្នកណាយកទៅណា ។
លោកមេឃុំបញ្ជាក់ថា៖ បន្ទាប់ពីបាត់ថ្មបូរាណទាំងអស់នោះទៅ ! ស្រាប់តែលោក ភន់ សេដ្ឋា អតីតៈមេប៉ុស្តិ៍រដ្ឋបាលកណ្តែកបានប្រាប់ថា ! បើលោកមេឃុំ ចុះហត្ថលេខា លើលិខិតលក់ដី ប្រាសាទគោគគ្រឹះនេះ គេឲ្យ២ម៉ឺនដុល្លារ ជាផ្នូរ ! លោកបញ្ជាក់ប្រាប់
BT-NEWS ទៀតថា ! លោកមិនចុះហត្ថលេខា ឡើយ ! ព្រោះលោកស្រលាញ់ ជាតិ ស្រលាញ់ប្រមុខដឹកនាំគឺ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្រ្តី និងលោកធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ ពោលគឺលោក មិនក្បត់ជាតិឡើយ !  ភ្លាមៗ BT-NEWS បានសួរទៅលោក ភន់ សេដ្ឋា អតីតៈមេប៉ុស្តិ៍រដ្ឋបាលកណ្តែក តាមទូរស័ព្ទដើម្បីសុំបភ្លឺដែរ ប៉ុន្តែមិនមានអ្នកទទួល ។

បន្ទាប់មក 
BT-NEWS បានបន្តសួរទៅលោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វ ផ្សាយ អាជ្ញាធរ ជាតិ​អប្សរាតាមទូរស័ព្ទនៅវេលាម៉ោង ០៣ និង០០នាទី ថ្ងៃទី១៥ ខែមីនា នេះថា៖ ប្រាសាទគោគគ្រឹះ មានក្នុងវប្បធម៌ជាតិពិតមែន ប៉ុន្តែលោកមិនដឹងថាមានរឿងនេះកើតឡើងទេ ! បន្ទាប់គ្នានេះដែរ  BT-NEWS បានបន្ត សួរទៅលោក ភូ សំអាត អភិបាលស្រុកប្រាសាទ បាគងថា៖ លោកធ្លាប់លឺប្រជាពលរដ្ឋនិយាយថា ! មានថ្មបូរាណ០១ដុំ ឫ០២ដុំដែរ ប៉ុន្តែ ឥឡូវ មិនដឹងទៅណាអស់ទេ ប្រហែលជាប្រជាពលរដ្ឋយកទៅបោះចោលអស់ហើយទេដឹង ។

រាល់បញ្ហាខាងលើត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរ មិនចេះថែរក្សាវប្បធម៌ ដែលដូនតាបានបន្សល់ទុក បែជានាំគ្នាបំផ្លាញទៅវិញ ៕
                    
បើមានបញ្ហាទំនាក់ទំនងតាមលេខទូរស័ព្ទខាងលើ