Thursday, January 25, 2018









ប្រជាពលរដ្ឋមានទឹកចិត្ត សប្បុរស ជួយឧបត្ថម្ភ ដល់ជនក្រីក្រ ហើយមានជម្ងឺជាប់ខ្លួន !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ លោក សាត ពៅ សមាជិកក្រុមការងារទីចាត់ការគ្រប់គ្រងធនធាន សាលា ខេត្តសៀមរាប មានទឹកចិត្តសប្បុរសនាំការឧបត្ថម្ភ និងបាននាំយកអំណោយ ដែលជា សណ្តានចិត្ត សប្បុរស ចែករំលែកជួយជនក្រីក្រ របស់ប្រជាពលរដ្ឋ ចំនួន ៧ នាក់ ជាកញ្ចប់ មានដូចជា៖ មី ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ត្រីខ ទឹកដោះគោ ឆៅ និងទឹកផ្លែ ឈើ ជាដើម ទៅប្រគល់ជួន ប្រជាពលរដ្ឋ ក្រីក្រ ហើយមានជម្ងឺប្រចាំកាយ ចំនួន៤ នាក់ មានឈ្មោះ ! ១.អ៊ុំ ស្រី អៃ ២.អ៊ុំ ស្រី រឹត ៣.អ៊ុំស្រី ឌុច តឿន និងបង ប្រុសមានជម្ងឺទឹកនោមផ្អែម ឈ្មោះ ម៉េត ម៉ៃ អ្នកទាំងអស់រស់នៅ ក្នុង ភូមិគោកបេង សង្កាត់ គោកចក ក្រុង
-ខេត្តសៀមរាប  ។
ប្រជាពលរដ្ឋមានចិត្តសប្បុរសទាំងនោះមានឈ្មោះ ទី១ ! វឿន វីត ! ទី២ ! លោក ផឹង សារី ! ទី៣ ! លោក ស្រី សុផល ទី៤ ! លោក លី សារុំ ! ទី៥ ! លោក ភារម្យ ! ទី៦ ! លោក ប្រុស ឆាយ និងទី៧ សុំមិនបញ្ចេញឈ្មោះ ។
ពួកគាត់ទាំងអស់គ្នាខាងលើ តែងតែមកមក ពិសា កាហ្វេ នៅភោជនីយ៍ដ្ឋាន ហៃ វិន អង្គរ រៀងរាល់ព្រឹក ក៍បានលេចលឺតៗគ្នា ពីជីវភាពក្រីក្រលំបាក ហើយមានជម្ងឺជាទម្ងន់ របស់ ប្រជាពលរដ្ឋ កំពុងមានស្ថានភាពលំបាក ជាខ្លាំង នឹងមានជម្ងឺជាទម្ងន់ ទៀតផង ជាពិសេស លោក ម្នាក់ មានជម្ងឺទឹកនោមផ្អែម ស្ថានភាពធ្ងន់ធ្ងរ កំពុងតែស្រែកទ្រហោ រកអាហារ ឆ្ងាញ់ មួយពេល ដើម្បីចំអែត នៃជីវិតចុងក្រោយរបស់គាត់ ។
ពួកគាត់បានប្រាប់
BT-News ថា៖ ការឧបត្ថម្ភទាំងនេះ មិនមានច្រើនក៍ពិតមែនប៉ុន្តែ វាអាច​ជួយប្រជាពលរដ្ឋមានការលំបាកទាំងបួន ០៤ នាក់បានរយៈពេលដែរ ។

ជាចុងក្រោយ អង្គភាព
BT-News សូមអំពាវនាវ  ដល់សប្បុរសជន ដែលមានទឹកចិត្ត សប្បុរស មេត្តាជួយ ដល់រូបគាត់ ឫពួកក៍ពួកគាត់ផង ព្រោះ គាត់ចង់បាន ហូបរបស់អ្វីៗ ដែលឆ្ងាញ់ៗ សំរាប់ ជីវិត ចុងក្រោយរបស់គាត់ ។ (ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៨៨ ៥៦៧២ ២២៧ ) ៕

Wednesday, January 24, 2018



នគរបាល បង្រ្កាបសង្វៀនមាន់ជល់ នៅស្រុកសំពៅលូន !!!!!
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុក សំពៅ លូន បានសហការជាមួយ កម្លាំងប៉ុស្តិ៍ នគរបាល តាស្តាចុះបង្រ្កាប ទីតាំង ល្បែងភ្នាល់មាន់ជល់០១កន្លែង នៅចំណុច ក្រុមទី ០៨ ភូមិតាស្ដារឃុំតាស្ដារ ស្រុក សំពៅ លូនខេត្តបាត់ដំបង កាល់ពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ និងវត្ថុ តាង មួយចំនួនដូចជា៖ មាន់ជល់ចំនួន ១៤ ក្បាល កម្រាលក្រណាត់ ០២ និង កៅស៊ូ សង្វៀន សម្រាប់មាន់ជល់ចំនួន ០១ ទូរសព្ទដៃ ម៉ាក (
Samsung) ចុចកញ្ចក់ ០២ ទូរសព្ទដៃម៉ាក ណូគា ពណ៌ខ្មៅចំនួន ០១ គ្រឿង ០៣ ទូរសព្ទដៃ ម៉ាក ណូគា ពណ៌ក្រហមចំនួនមួយគ្រឿង ០៤ ប្រាក់ រៀលចំនួន ១៤៨,០០០ និងប្រាក់បាតចំនួន ១០៥ បាត ផងដែរ ។

ជនសង្ស័យទាំង០៤នោះមានឈ្មោះ ទី ០១ សឹង មៅ អាយុ៥២ ភេទប្រុស រស់នៅភូមិ ត្រពាំង ប្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង ។ ទី ០២ ឈ្មោះ សុខ ហេន អាយុ៤៤ ភេទ ប្រុស រស់នៅភូមិទូលជ្រៃ ឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ទី ០៣ ឈ្មោះ តុន ពឿន អាយុ ២៨ ភេទប្រុស រស់នៅភូមិចក្រីឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។




និងទី ០៤ ឈ្មោះ មាស សុភ័ណ្ឌ អាយុ ០៣២ ភេទប្រុសរស់នៅ ភូមិតាស្ដារ ឃុំតាស្ដារ ស្រុក សំពៅលូនខេត្តបាត់ដំបង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង កំម្លាំងបានកសាង សំណុំរឿងបញ្ជូនទៅអធិការដ្ថាន ស្រុកសំពៅលូន ចាត់ការបន្ត ទៅតាម និតិវិធីច្បាប់ ៕





ទីតាំង ជល់មាន់ ជ្រក ក្រោមកាស៊ីណូ អត់ស្លាកយីហោ បានដំណើរការរលួន អាជ្ញាធរ ធ្វើមិនដឹង !!!!!!!​

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបាត់ដំបង៖  ទីតាំងជល់មាន់ ដ៏ធំមួយ ជ្រក ក្រោមយីហោ កាស៊ីណូ អត់ស្លាក នៅចំណុច ផ្លូវ ចូលទៅ ច្រកអូរ រំដួលព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ! កំពុងតែដំណើរការ យ៉ាងរលូន អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ធ្វើមិនដឹង គេសង្ស័យថា ! ឃុបឃិត គ្នាជា ប្រព័ន្ធ ទើបមិនធ្វើការបង្រ្កាប បែបនេះ ។


ប្រជាពលរដ្ឋរស់នៅទីនោះបាននិយាយថា !  ទីតាំងបញ្ជល់មាន់ដ៏ធំមួយនេះ បានដំណើរការ រយៈពេល០២ខែ មកហើយ មិនដែលឃើញ អាជ្ញាធរមូលដ្ឋាន រូបណាចុះធ្វើការ បង្គ្រាប នឹង សួរនាំម្តងណាឡើយ បូករួមទាំងលោកអភិបាលស្រុកភ្នំព្រឹក នឹង អ៊ុច សុខុន ស្នងការខេត្ត បាត់ដំបង ផងដែរ ! ហើយទីតាំងកាស៊ីណូ អត់ស្លាកយីហោ មាន តែជនជាតិខ្មែរ ចូលលេង ល្បែងមួយនេះ ដោយឡែកជនជាតិបរទេសវិញ មិនមានសូម្បីតែម្នាក់ នៅក្នុងសង្វៀនបញ្ជល់មាន់នេះ ។
 ប្រជាពលរដ្ឋពួកគាត់បានបន្តទៀតថា !  ពួកគាត់ មានការព្រូយបារម្មណ៍យ៉ាងខ្លាំង ចំពោះ ល្បែង ស៊ីសងខាងលើ ព្រោះមានល្បែងកើតមានចោរ បើអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធ ទាំងអស់ មិនបង្រ្កាប ពួកគាត់នឹងមានការលំបាកជាមិនខាន ដូច្នេះ​សូមអោយឯកឧត្តមអភិបាល ខេត្តបាត់តំបង មេត្តាជួយបង្រ្កាបផង ! ពួកគាត់ មិនចង់អោយ មាន ល្បែងស៊ីសង លក្ខណៈទ្រង់ទ្រាយធំនៅក្នុងស្រុករបសពួកគាត់រស់នៅនោះទេ ។

ពាក់ព័ន្ធករណីខាងលើ លោក លៀម សាវ៉ាត ភ្នាក់ងារយកព័ត៌មានអង្គភាព
BT-NEWS មិន អាចសុំការបំភ្លឺពីលោក អភិបាលស្រុកភ្នំព្រឹក នឹង លោក អ៊ុច សុខុន ស្នងការខេត្ត បានទេ នៅថ្ងៃទី២៥ ខែមករា នេះ ព្រោះមិនមានលេខទូរស័ព្ទ ! ជុំការផ្សាយ អង្គភាព BT-News យើងខ្ញុំ ហ្នឹងធ្វើការ បំភ្លឺ តាមរយៈលេខទូរស័ព្ទខាងលើ ៕





នគរបាលឃាត់ខ្លួន ជនសង្ស័យគ្រឿងញៀន បញ្ជូន ទៅតុលាការ និងមណ្ឌលកែប្រែ !!!!!!




អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៤ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀននៅលំនៅដ្ឋាន នៅចំណុចភូមិវត្តបូព៌សង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតវត្ថុតាងមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ស្មើនឹងទំងន់០
,២ក្រាម(ទំងន់សុទ្ធ)ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៣គ្រឿង នៅវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី២២ ខែមករាឆ្នាំ២០១៨  ។
ជនសង្ស័យទី០១/:ឈ្មោះអ៊ឹងប៊ុនហាក់ភេទប្រុស ឆ្នាំកំណើត១៩៩៧មុខរបរគ្មានទីលំនៅភូមិវត្តបូព៌សង្កាត់សាលាកំរើកក្រុងខេត្តសៀម រាប ( ជួញដូរ)(មានសារធាតុ ញៀនក្នុងខ្លួន) ០២ឈ្មោះគឹមហេងភេទប្រុសឆ្នាំ កំណើត២០០១មុខរបរគ្មាន ទីលំនៅភូមិទ្រាំងសង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប(ជួញដូរ)((មានសារធាតុ ញៀនក្នុងខ្លួន) ០៣/:ឈ្មោះ ឈាង ប៉ូហ៊ាងភេទប្រុសឆ្នាំកំណើត២០០១មុខរបរគ្មានទីលំនៅភូមិត្រាងឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប (ចាត់ចែង)((មានសារធាតុញៀនក្នុងខ្លួន)០៤/:ឈ្មោះ ហា ច័ន្ទចំរ៉ុងភេទប្រុស ឆ្នាំកំណើត២០០២មុខរបរគ្មានទីលំនៅភូមិគោកត្នោតឃុំកណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប(ចាត់ចែង)((មានសារធាតុញៀនក្នុងខ្លួន)០៥/:ឈ្មោះរៀមម៉ឹងចៃភេទប្រុសឆ្នាំកំណើត១៩៩៧មុខរបរគ្មានទីលំនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប (ប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន) ០៦/:ឈ្មោះង៉ា សុភា ភេទប្រុសឆ្នាំកំណើត២០០០មុខរបរគ្មានទីលំនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ។
បច្ចុប្បន្ននគរបាលក្រឿងញៀនបានកសាងសុំណុំរឿងបញ្ចូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូង នៅថ្ងៃទី២៣ ខែមករាឆ្នាំ ២០១៨ ម្សិលមិញ ដើម្បីចាត់ការទៅតាមនីតិវិវីច្បាប់ចំនួន៤នាក់ និងជនសង្ស័យចំនួន២នាក់ បញ្ជូនខ្លួនទៅមណ្ឌលកែប្រែខេត្ត ៕


Friday, January 19, 2018











សពលោកតា លាវ ថៃ គ្រោះថ្នាក់ចរាចរ បង្កដោយ កញ្ញ៉ា ឆាន ចាន់នី ផ្នែកផ្លូវច្បាប់ មិនទាន់មានចំណាត់ការនោះទេ ! គេសង្ស័យថា ខ្លាចប៉ះខ្សែរហើយមើលទៅ !!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២០ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តកំពង់ធំ៖ មានសេចក្តីរាយការណ៍ពីក្រុមគ្រួសារសពមកថា !  លោកតា លាវ ថៃ ដែល បានទទួលមរណភាពក្នុងជន្មាយុ ៨៦ឆ្នាំ ដោយគ្រោះ ថ្នាក់ចរាចរ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ! នៅ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ! ត្រូវជាឪពុកក្មេក លោក ឧកញ៉ា បណ្ឌិត មាស ហន អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប និង ឧត្តរ មានជ័យ ដែលបង្កឡើងដោយ ឈ្មោះ ឆាន ចាន់នី ភេទស្រី មុខងារជាសិស្ស ! រហូត មកដល់ ពេលនេះ មានរយៈពេលជិតពីរខែកន្លងមកហើយ នៅមិនទាន់មានចំណាត់ការ ដោះ ស្រាយនៅឡើយទេ ។
សេចក្តីរាយការណ៍បានបន្តថា ! ជនបង្កឈ្មោះ ឆាន ចាន់នី  នៅសិក្សា នៅឡើយចំពោះ ចំណាត់ផ្លូវច្បាប់ មិនទាន់មាន សូម្បីតែបន្តិច ! ដោយឡែកក្រុមគ្រួសារសពជនរងគ្រោះ ស្នើរ សុំអោយមាន ភាព​ សុក្រិតយុត្តិធម៌ តាមផ្លូវច្បាប់ប៉ុណ្ណោះ ។ 

ករណីនេះត្រូវបានមហាជនរិះគន់គ្រប់ៗគ្នាថា​ ! ប្រហែល ជា ក្រុមគ្រួសារជនបង្កឈ្មោះ ឆាន ចាន់នី  មានខ្សែរអ្នកធំ បានជាសមត្ថកិច្ចជំនាញ និងផ្នែកផ្លូវច្បាប់ មិនហាន  ប្រហែលខ្លាច ប៉ះចំខ្សែរអ្នកធំ បាត់មុខតំណែង ហើយមើល ទៅបានជា ស្ងាត់ឈឹង បែបនេះ ។
ជុំវិញការរិះគន់ខាងលើអង្គភាព
BT-News មិនអាចសុំការបំភ្លឺពី មន្រ្តីពាក់ព័ន្ធ ករណីនេះ បានទេ នៅថ្ងៃទី២០ ខែមករា នេះ ! ព្រោះតែមិនមានលេខទូរស័ព្ទ ! បើមានបញ្ហាដោយ ប្រការណាមួយ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕