Monday, December 25, 2017






Bt-news.com និង bt-newsdaily.blogspot.com ! អង្គភាពប្រឆាំងអំពើពុករលួយ បើក សិក្ខាសាលាស្តីពី ( អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ )

អង្គភាព Bt-news ចេញផ្សាយថ្ងៃ ច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ភ្នំពេញ៖  នៅព្រឹកថ្ងៃច័ន្ទទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ! អង្គភាពប្រឆាំងអំពើពុករលួយ បានបើកសិក្ខាសាលាស្តីពី «អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» ដែលមានការចូលរួមពីសំណាក់ មន្រ្តីព័ត៌មានជាច្រើនអង្គភាព កងកម្លាំង សមត្ថកិច្ច ជាច្រើនស្ថាប័ន សិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យិនទៀង បានថ្លែងពី
«ទិដ្ឋភាពទូទៅនៃច្បាប់ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ! «បទល្មើសពុករលួយ និងអំណាចសើបអង្កេត របស់អង្គភាពប្រឆាំងអំពើពុករលួយ ! ព្រោះវាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការចូលរួមក្នុងសមរភូមិដើម្បីលុបបំបាត់នូវអំពើពុករលួយ ក៏ដូចជាការជាប់ទោសទណ្ឌនៃការប្រព្រឹត្តអំពើពុករលួយ ខណៈប្រទេសជាតិគ្រប់គ្រងដោយច្បាប់ និងតម្រូវអោយមានសិទ្ធទទួលខុសត្រូវតាមផ្លូវច្បាប់ស្មើៗគ្នា ៕



Saturday, December 23, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ប្រើប្រាស់អាវុធ ខុសច្បាប់ តាមបណ្តឹង ប្រពន្ធ !!!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបន្ទាយមានជ័យ៖ កំលាំងសមត្ថកិច្ចប្រចាំបញ្ជាវេនទី២ នៃអធិការរដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ! បានចុះដល់លំនៅដ្ឋានរបស់ឈ្មោះ វួន ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ
កណ្តាល ក្រុងប៉ោយប៉ែត តាមបណ្តឹងរបស់ស្ត្រីខាងលើបានប្តឹងរាយការណ៍តាមរយៈទូរសព្ទ័ កាលពីវេលាម៉ោង ២២ ជាង យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ថា ! ខ្លួនត្រូវ បានប្តី ឈ្មោះ អឿន ខឿន អាយុ៣៥ ឆ្នាំ ខ្មែរ មុខរបរជាកម្មករ បានវាយព្រមទាំងយកកាំភ្លើងម៉ាក CKC កាត់កាណុង កាត់ស្វាយមកភ្ជុងរួចគំរាមបាញ់សំលាប់ ។





លុះព្រឹកថ្ងៃទី២៣ ខែធ្នូ ម្សិលមិញ​ កម្លាំងខាងលើបានចុះដល់លំនៅដ្ឋានជនរងគ្រោះ តាមការចង្អុលបង្ហាញពីជនរងគ្រោះ ជាប្រពន្ធ ធ្វើការដកហូត អាវុធ CKC កាត់កាណុងនិងកាត់ស្វាយចំនួន ០១ដើម ! កាំភ្លើងច្នៃ ចំនួន៤ដើម ប្រើបានចំនួន២ដើម និងគ្រាប់កាំភ្លើង អាកាចំនួន១៤គ្រាប់ ! ឧប្បករណ៍សំរាប់ឆក់ត្រី ចំនួន០១ ខណៈពេលនេះជនសង្ស័យ អឿន ខឿន ភេទ ប្រុសអាយុ ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរ ដើម្បីធ្វើការស្រាវជ្រាវ នៅអធិការនគរបាលក្រុងប៉ោយប៉ែត ៕



Thursday, December 21, 2017








Bt-news.com និង bt-newsdaily.blogspot.com !   មេធាវី ទំនើង បាញ់ សេរី បានឃុំខ្លួនហើយ សង្ស័យថា មិនបានប៉ុន្មានថ្ងៃនោះទេ !!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី២២ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅ ក៍ដូចជាប្រជាពលរដ្ឋនិយាយថា !  លោកមេធាវីទំនើងឈ្មោះ អិត ពិសិដ្ឋរង្សី អាយុ ៣៥ឆ្នាំ មានលំនៅផ្ទះលេខ ៥៨៣ ផ្លូវជាតិលេខ ១០១៩ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ បាញ់បោះសេរីកាលពី យប់ថ្ងៃទី ១៩ ខែធ្នូ ២០១៧ នៅចំណុចជិតផ្ទះ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុង​ខណ្ឌទួលគោក រាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ ! ត្រូវបានឃុំខ្លួនហើយ ប៉ុន្តែការ​ឃុំខ្លួន លោកមេធាវី ទំនើងខាងលើនេះ មិនដឹងជាបានប៉ុន្មានថ្ងៃនោះទេ ! ប៉ុន្តែ មជ្ឈដ្ឋានទូទៅ ក៍ដូចជាប្រជាពលរដ្ឋសង្ឃឹមថា ! ផ្លូវច្បាប់​នឹងមានចំណាត់ចំពោះ មេធាទំនើង ដេកលើច្បាប់ រូបនេះអោយខានតែបាន សូមតាមដានទាំងអស់គ្នា តាមរយៈអង្គភាព BT-News ៕





Bt-news.com និង bt-newsdaily.blogspot.com !  ក្បាលគ្រាប់B៦០ដែលសេសសល់ កាលពីសម័យសង្គ្រាម ផ្ទុះរងរបួសសិស្សសាលាធ្ងន់ស្រាល៣នាក់ !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃព្រហស្សតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ សិស្សសាលាបឋមសិក្សាអន្លង់វែង៣នាក់រងរបួសធ្ងន់នឹងស្រាល ខណៈអ្នកគ្រូនាំសិស្សអោយធ្វើពលកម្មបោសសំអាតធ្វើអនាម័យប៉ះចំក្បាលគ្រាប់B៦០មីលីម៉ែត្រ ដែលសេសសល់ កាលពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះធ្វើអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ២១ ខែធ្នូ២០១៧ នេះ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាអន្លង់វែង ស្ថិតនៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
សិស្សរងគ្រោះមានឈ្មោះ ទី១ ! ឈ្មោះ ឆន ស្រីអែម ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់
ទី៥រងរបួសផ្នែកខាងក្រោយធ្ងន់ រស់នៅភូមិយាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ទី២ ! ឈ្មោះហ៊ឹម សុលី ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៣ រងរបួសភ្លៅនឹងផ្នែកខាងក្រោយស្រាលរស់នៅយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង និងម្នាក់ទៀតឈ្មោះ ហ៊ួ ប៉ូលីន ភេទប្រុសអាយុ១៣ឆ្នាំរងរបួសមាត់នឹងជើងស្រាល ជាសិស្សថ្នាក់ទី៥ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សិស្សទាំង៣បានបញ្ជូនទៅសង្គ្រោះ
នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។
តាមសម្តីស្រ្តីឈ្មោះ ហ៊ន់ ម៉ាលី អាយុ ៣៤ឆ្នាំ ដែលជាគ្រូបង្រៀនសិស្សនៅសាលាបឋមសិក្សាអន្លង់វែង បានអោយដឹងថា ! មុនពេលកើតហេតុលោកគ្រូបានអោយសិស្សនាំគ្នាបោសសំរាម ដើម្បី ធ្វើអនាម័យមុនពេលចូលរៀន ។ ដោយសិស្សបាននាំគ្នាប្រមូលសំរាម យកទៅដាក់ដុត ដោយមិនបានដឹងថា នៅទីតាំងគំនរសំរាម មានគ្រាប់នោះដែរ !  ហើយស្រាប់តែភ្លើងកំពុងឆេះ ក៏លឺស្នូរគ្រាប់ផ្ទុះ ឃើញសិស្ស ៣នាក់ បានដួលសន្លប់ និងមានឈាមប្រឡាក់ពេញខ្លួន ហើយលោកគ្រូអ្នកគ្រូ ក៏ដឹកសិស្សសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។



គ្រូពេទ្យបង្អែកស្រុកអន្លង់វែងបានអោយដឹងថា ! ក្នុងចំណោមសិស្សទាំង៣ សិស្សស្រីឈ្មោះ ឆន ស្រីអែម រងរបួសធ្ងន់ គ្រូពេទ្យបានបញ្ជូនបន្តទៅធ្វើការសង្គ្រោះនៅ ឯមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ៕