Monday, September 25, 2017



Bt-news.com និង bt-newsdaily.blogspot.com   សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង ពិធីបិទទ្វារ ទឹកទំនប់ វារីអគ្គិសនីសេសានក្រោម២ !!!!!!





















ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ! បានអញ្ជើញជាអធិបតី នៅក្នុងពិធីបិទទ្វារទឹកទំនប់ វារីអគ្គិសនីសេសានក្រោម ២ ( Hydro Power Lower Se San 2 ) ស្ថិតនៅក្នុងឃុំ ភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ អបអរសាទរ ចំពោះ សមិទ្ឋផលប្រវត្តិសាស្រ្ត ដ៏ធំធេងនៅខេត្តស្ទឹងត្រែង ! សមិទ្ឋផលនេះ គឺសម្រេចបាន ដោយមានការខិតខំប្រឹងប្រែង រៀបចំតាំងពី១០ឆ្នាំមុនមកម៉្លេះ ។

សម្តេចតេជោ បានបញ្ជាក់ថា ! ដំណាក់កាលដុតចន្លុះ ដុតខ្លាញ់ត្រី ដុតប្រេងកាត ដុតទៀន… គឺបានរសាត់ផុតពីកម្ពុជាហើយ !  កម្ពុជាសព្វថ្ងៃ កំពុងប្រើប្រាស់ អគ្គីសនី ជាង ២,០០០ មេហ្កាវ៉ាត់ រួចហើយ ! តម្រូវការអគ្គីសនីគឺនឹងកើនខ្ពស់ទៀត ។ ពីមុនការផ្គត់ផ្គង់អគ្គីសនី គឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះត្រូវទិញពី ប្រទេស ជិតខាង ! ប៉ុន្តែចាប់ពីពេលដំណើរការវារីអគ្គីសនីពីទីនេះទៅ គឺកម្ពុជាមាន បណ្តាញផ្គត់ផ្គង់ខ្លូនឯងប្រកបដោយស្ថេរភាពនិងឯករាជភាព យើងមិនត្រឹមតែ ផ្គត់ផ្គង់សម្រាប់ខេត្តស្ទឹងត្រែងទេ គឺនឹងឆ្លងទៅផ្គត់ផ្គង់នៅខេត្តផ្សេងៗទៀត ។ ស្ទើរតែគ្រប់វិស័យ គឺត្រូវការវិស័យថាមពលអគ្គីសនីអោយដើរទៅមុខមុនគេ ដូចជាវិស័យ ទេសចរណ៍សព្វថ្ងៃ គឺត្រូវការអគ្គីសនីចាំបាច់បំផុត ។ រាល់នូវការអភិវឌ្ឍ គឺតែងតែប៉ះពាល់ដល់បរិស្ថាន និងបងប្អូនអ្នកភូមិទោះបីតិចឬច្រើនក្តី ដូចជានៅ ភូមិស្រែស្រណុក និងឃុំក្បាលរមាស គឺរាជរដ្ឋាភិបាល និងក្រុមហ៊ុន បានរួមគ្នា ដោះ ស្រាយជូនបងប្អូនដោយបានសរៀបចំកសាងធ្វើផ្ទះជូនបងប្អូន ហើយបានកាត់បន្ថយផលប៉ះពាល់បរិស្ថានអោយមានកម្រិតទាបបំផុត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានអញ្ជើញមកពិនិត្យការដ្ឋាន ម្តងរួចមកហើយ កាលពីថ្ងៃទី ២៦ កក្កដា ២០១៦ ! ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុង ប្រទេសកម្ពុជា ។ មានក្រុមហ៊ុន៣ដែលរួមគ្នា វិនិយោគ ដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១.៥២ លានដុល្លារអាមេរិក ។

គម្រោងវិនិយោគនេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិផងដែរ ដែលបាន ធានាដល់ ទុនវិនិយោគរបស់ក្រុមហ៊ុន ។ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារ ការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើអោយ តម្លៃអគ្គីសនីធ្លាក់ ចុះថោកជាបន្តបន្ទាប់ ។

ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០ ៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០ គវម គឺបង់តែ ៦១០ ៛ រដ្ឋនឹងជួយបង់ ជំនួសនូវ តម្លៃលើសពីនេះ ! ចំពោះខេត្តរនៈគិរី គឺបង់តែ ៦៧០ ៛ ព្រោះខេត្តនេះគឺមានវារី អគ្គីសនីប្រើរួចហើយ ! សព្វថ្ងៃមានប្រជាពល រដ្ឋជាង៣លាន ខ្នងផ្ទះ ដែលទទួលបានអគ្គីសនីប្រើប្រាស់ ។ យើងត្រូវរៀបចំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមជន បទមានអគ្គីសនី ប្រើប្រាស់គ្រប់ៗគ្នា ។
វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹង ដាក់អោយដំណើរការជាលើកដំបូងនៅដើមឆ្នាំ ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង ! ចំពោះតម្លៃដែលលក់ឲ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹង ត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង ! ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋ យកមកគ្រប់គ្រងទាំងស្រុង ឬ ជួលបន្តអោយក្រុមហ៊ុន ។
សម្តេចតេជោ ! បានអរគុណរដ្ឋាភិបាលចិន ដែលបានគាំទ្រ និងជំរុញអ្នក វិនិយោគចិនមកវិនិយោគនៅកម្ពុជា ! ក្រុមហ៊ុនដែលបានមក ចុះបញ្ជីវិនិយោគ ហើយមិនព្រមធ្វើទេគឺបានតែសន្យា គឺរាជរដ្ឋាភិបាលនឹងដកអោយអ្នកផ្សេងធ្វើ ។ សម្តេចតេជោ ក៏បានកោតសរសើរសារជាថ្មីដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានចាប់ ដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម និងជាមួយក្រសួងរ៉ែ និងថាមពល ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងបងប្អូនប្រជាពលរដ្ឋ ដែលតែងតែ គាំទ្រ គណបក្សប្រជាជន ហើសង្ឃឹមថាបងប្អូននឹងបន្ត បោះឆ្នោតអោយគណបក្ស ប្រជាជន ដើម្បី សម្តេចតេជោ ហ៊ុន សែន មានឱកាសនិងមានលទ្ឋភាពកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ សង្ឃឹមនិងជឿជាក់លើការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ៕

Sunday, September 24, 2017





Bt-news.com និង bt-newsdaily.blogspot.com ខ្លាំងមែន ! ឧកញ៉ា សឹង្ហ សំអុល ដឹកជញ្ជូនឈើ ឆ្លងដែនទៅ ប្រទេស វៀតណា​ម ! មិនមានមន្រ្តីស្ថាប័នណា ហ៊ាន បង្រ្កាប !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

មណ្ឌលគិរី៖ ឈ្មោះ ឧកញ៉ា សឹង្ហ សំអុល និងឧកញ៉ា មួយចំនួនទៀត
ត្រូវបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានចុចឈ្មោះ នៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្ម បំផ្លាញ ព្រៃឈើ កន្លងមក !  ឥឡូវឧកញ៉ា សឹង្ហ សំអុល រូបនេះ ចាប់ផ្ដើម ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ជាលក្ខណៈទ្រង់ទ្រាយធំ លើសមុនទៅទៀត ! ហើយល្បីថា ដឹកជញ្ជូន ឈើ ស្របច្បាប់ ទៀតផង ។
មហាជននិយាយថា ! ការបន្តដឹកជញ្ជូនឈើរបស់ ឧកញ៉ា សឹង្ហ សំអុល កំពុងផ្គើន នឹងបទបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង
រាជរដ្ឋាភិបាល យ៉ាងច្បាស់ក្រឡែត ! ខណៈដែល រាជរដ្ឋាភិបាល កំពុងតែ បម្រាមការ នាំឈើ ឆ្លងដែនចេញទៅក្រៅប្រទេស ! ការដឹកជញ្ជូនឈើ ទៅវៀតណាម គេសង្ស័យ ថា ! មានការឃុបឃិតគ្នា ជាមួយមន្ត្រីគ្រប់ស្ថាប័ន និងមន្រ្តីតាមច្រក និយាយបានថា  ឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធ  ។
មានសេក្ដីរាយការណ៍មកថា !  មេមេឈ្មួញឈើ ឧកញ៉ា សឹង្ហ សំអុល ដឹកជញ្ជូន ឈើចេញ ទៅវៀតណាម តាមច្រកព្រំដែន ក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ! រាប់សិបរថយន្តយីឌុបធំៗ ដោយគ្មានមន្ត្រីជំនាញ ឬ សមត្ថកិច្ច ពាក់ព័ន្ធណា ចាត់វិធានការទប់ស្កាត់នោះទេ !  ប្រការនេះហើយ ដែលធ្វើអោយព្រៃ តំបន់ អភិរក្ស ដែនជម្រកសត្វព្រៃ ភ្នំព្រេច ក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរី កំពុងប្រឈម នឹងការ វិនាសហិនហោច ចៀសមិនផុតឡើយ ។
ចំពោះការដឹកជញ្ជូនឈើចេញ ពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយជ្រកក្រោម យីហោ ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ នោះ ត្រូវបានលោក ស្វាយ សំអ៊ាង អភិបាល ខេត្ត មណ្ឌលគិរី ក៏ដូចជា មេជំនាញ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ ណាស់ !  ក៏ ប៉ុន្តែរហូតមកដល់ ពេលនេះមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធ ក្នុង ខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់មេឈ្មួញ សឹង្ហ សំអុល នោះឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនសរសេរថា ! សកម្មជនព្រៃឈើ សឹង្ហ សំអុល ដឹកចេញ ទៅវៀតណាម មិនមែនជាឈើកាប់ នៅក្នុងបរិវេណ ដីសម្បទានរបស់ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ឡើយ ព្រោះដីសម្បទានក្រុមហ៊ុន នេះគ្មានសល់ឈើទៀតទេ ។ ប្រការនេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលឡើងវិញផង ព្រោះមេឈ្មួញ សឹង្ហ សំអុល កំពុងបំពាន លើបទបញ្ជា របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ ។
ប្រភពពីសមត្ថកិច្ច ក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ បានអោយដឹងថា ! ពួកគេមិន ហ៊ានប៉ះពាល់ ឧកញ៉ា អុល ទេ ព្រោះតែមេឈ្មួញឈើម្នាក់នេះ តែងយកឈ្មោះ មន្ត្រី ជាន់ខ្ពស់ មកប្រើដើម្បីកាង សកម្មភាពរបស់ខ្លួន ក្នុងការដឹកជញ្ជូនឈើ ។

ករណីខាងលើ BT-NEWS
មិនអាចសុំការបំភ្លឺ ពីឯកឧត្តម អភិបាលខេត្ត មណ្ឌលគិរី ! មន្រ្តី ក្នុងស្ថាប័ន ពាក់ព័ន្ធ និងលោក ឧកញ៉ា សឹង្ហ សំអុល បានទេ នៅថ្ងៃទី ២៥ ខែកញ្ញា នេះ ! ព្រោះតែមិនមាន លេខ ទូរស័ព្ទ ! បើមានបញ្ហា សូម ទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ខាងលើ ៕




Bt-news.com និង bt-newsdaily.blogspot.com នាយឧត្តមសេនីយ៏ គន់ គីម ដឹកនាំ ប្រតិភូយោធា ជាន់ខ្ពស់ជាច្រើនរូប ចុះសួរសុខទុក្ខ កងទ័ព ទិសមុខ ព្រំដែនកម្ពុជា - ឡាវ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការ ចំរុះនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ទី១គណៈ បញ្ជា ការសមរភូមិព្រំដែន កម្ពុជា-ថៃ-ឡាវ និងបានដឹកនាំ ប្រតិភូយោធា ជាន់ខ្ពស់ជាច្រើនរូប ចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ជាកំលាំង កងពលតូចថ្មើរជើងលេខ៤១ ! ក្នុងអង្គភាព វរៈសេនាតូចអន្តរាគមន៍លេខ ២៨៥ កងពលតូចលេខ ១២៨ ដែលឈជើងការពារ នៅតាម បន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ អូរអាឡៃ ស្រុកសៀមប៉ាង និងនាំយកអំណោយ ជា ថវិកា និងថ្នាំពេទ្យ ! ប្រេងកូឡា មួយចំនួន ចែកជួន ! នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ ។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៏ គន់ គីម បានពាំនាំនូវ ការផ្តាំផ្ញើរសួរ សុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកងទ័ព ដែល កំពុងឈរជើងការពារបូរណៈភាព ទឹកដី សម្តេចតេជោ តែងតែគិតគូរ ដល់ កងទ័ព គ្រប់ពេលវេលា មិនដែលភ្លេចម្តងណាឡើយ ។

នាយឧត្តមសេនីយ៏ គន់ គីម មានប្រសាសន៍កោតសរសើរ និងផ្តាំផ្ញើរ ដល់កងទ័ព ទាំងអស់ ! ដែលមានចិត្តក្លាហាន ហានលះបង់អាយុជីវិតដើម្បីការពារ បូរណៈភាពដែនដី ! ដើម្បីសុខសន្តិភាព និងការពារសុខសុវត្ថិភាពជួនប្រជាជន ! និងកងទ័ព ទាំងអស់ ពេលបរិភោគអាហារ ត្រូវ​មានអនាម័យ ! និងពេលសម្រាកត្រូវចងមុង កុំអោយមូសខាំ ដើម្បីជៀសវាងនូវជម្ងឺ គ្រុនចាញ់ និងជម្ងឺផ្សេងៗមកបៀតបៀនបាន ។

ឱកាសនោះដែរ នាយឧត្តមសេនីយ៍ បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន មកចែកជួនកងទ័ពរួមមាន៖
ថវិការចែកជួនដល់កងទព័ ចំនួន ៥០០នាក់ ក្នុងមួយនាក់ ទទួលបាន ៥ ម៉ឺនរៀល និង ឧបត្ថម្ភអង្គភាព ចំនួន ៥ លានរៀល ! ថ្នាំពេទ្យ ១ ម៉ឺន គ្រាប់ ប្រេងកូឡា ៧២០ ដប ផងដែរ៕

Saturday, September 23, 2017










Bt-news.com និង bt-newsdaily.blogspot.com   មេបញ្ជាការ ! មេបញ្ជាការរង និងពល ទាហានទាំងអស់ នៅក្នុងកងពលតូចថ្មើរជើងលេខ៤១ ! ចូលរួមរំលែក នៃមរណៈទុក្ខ សពលោក ឆើយ តុល បាត់បង់ជីវិតក្នុងពេលបំពេញ ភារកិច្ចការពារទឹកដី !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤១ ! បាននាំយកថវិកាឧបត្ថម្ភចំនួន ៥ លានរៀល និងអង្ករ ១០០ គ.ក្រ ដើម្បី ចូលរួម រំលែកមរណៈទុក្ខ នៃសព ! លោកព្រិន្ទបាលឯក ឆើយ តុល នៅអង្គភាព វរៈសេនាតូច លេខ ៤១៣ នៃកងពលតូចថ្មើរជើងលេខ៤១ ដែលបានស្លាប់ បាត់បង់ ជីវិតក្នុងពេល លោក បំពេញប៉េសកកម្មប្រចាំការនៅអង្គភាពថ្មី វរៈសេនា តូច អន្តរាគមន៏លេខ ២៨៥ កងពល ១២៨ ថ្មី ទិស ( ១០១ ) ព្រហ្មដែនកម្ពុជា-ឡាវ ដោយជំងឺ គាំងបេះដូង កាលពី វេលាម៉ោង ០២ និង០០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៧  ! តាមរយៈ ឧត្តម សេនីយ៌ត្រី កុយ នឹម មេបញ្ជាការរង កងពលតូចថ្មើរជើង លេខ៤១ 
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៧ នេះ ។

សព
លោក ឆើយ តុល ត្រូវបានឯកឧត្តមមេបញ្ជាការ បញ្ជួនមកអង្គភាព វិញ នៅភូមិ ពពេលសែនជយ័ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជយ័ ដើម្បីធ្វើបុណ្យតាម ប្រពៃណី ក្នុងនាមមេបញ្ជាការកងពល ! នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមចូលរួមរំលែក នៃមរណៈទុក្ខដ៏ក្រៀមក្រំនេះ និងសោកស្តាយយ៉ាងពន់ពេក ដែលបាត់បង់ កងទ័ពដែលមានស្នាដៃឆ្នើម ដោយក្តីអាឡោះអាលយ័ជាទីបំផុត
គ្មានអ្វី ប្រៀបផ្ទឹមបានឡើយ ៕