Wednesday, October 25, 2017



Bt-news.com និង bt-newsdaily.blogspot.com !   អង្គកឋិនទានមហាសាមគ្គី របស់ កងពលតូចថ្មើរជើងលេខ៤១ ឈជើងសមរភូមិមុខ ដង្ហែទៅកាន់ វត្តគីរីវ៉នណារាម ហៅវត្ត (ស្រឡៅស្រោង)​ ដែលទើប នឹងកកើត !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ អង្គកឋិនទានមហាសាមគ្គី​ ដែលផ្តួចផ្តើមឡើងដោយឯកឧត្តម ឧត្តម សេនីយ៍ទោ នាង ឃីម​ មេបញ្ជាការកងពល ! នាយទាហាន នាយទាហានរង និងពលទាហា ទាំងអស់ នៅក្នុងកងពលតូចថ្មើរជើងលេខ៤១ ឈជើងនៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្រ្ត ស្រុក អន្លង់វែង ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួម និងពុទ្ធបរិស័ទ​ ចំណុះជើងវត្ត បានដង្ហែវេរប្រគេនចំពោះ ព្រះភិក្ខុ​ សង្ឃ​ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុង ពុទ្ធសីមា ​វត្ត គីរីវ៉នណារាម ហៅវត្ត (ស្រឡៅស្រោង) ដែលទើបនឹងកកើត ដើម្បីប្រមូល បច្ច័យកសាង ទីសេនា សេនៈនៅក្នុងវត្ត  ដែល ជាទីសក្ការៈបូជាសម្រាប់ប្រជាពុទ្ធបរិស័ទ ទូទៅ​ ! ​នឹងជា ពិសេស កងពលតូចថ្មើរជើង លេខ៤១បានផ្តូចផ្តើមធ្វើនេះ​ ដើម្បីបង្ហាញពីការ រក្សាប្រពៃណី ដូនតា ដែលបានបន្សល់ទុក  អោយយុវជនជំនាន់ក្រោយបានឃើញ​ និងប្រតិបត្តិធ្វើ តៗគ្នាតរៀងទៅ ។










អង្គកឋិនទានសាមគ្គីនេះ កងពលតូវថ្មើរជើងលេខ៤១ ប្រមូលបានថវិកាសរុបទាំងអស់ ២២ លាន ៨ម៉ឺន ៦ពាន់រៀល ! ដោយឡែកថវិកា កងពលតូចថើ្មរជើងលេខ៤១មាន ​ចំនួន១៦ លាន ៥១ ម៉ឺន ១ពាន់រៀល សម្រាប់តម្កល់ទុកបន្តកសាងសមិទ្ធិផលក្នុងទីអារាម និង១លានរៀលទៀត កងពល បានជួយឧបត្ថម្ភសម្រាប់អង្គកឋិនវត្តអូរគគីមង្គល ក្នុងឃុំលំទង ស្រុកអន្លង់វែង​ផងដែរ ​ ​៕








Bt-news.com និង bt-newsdaily.blogspot.com !  ខ្លាំងមែនឈ្មូញឈើ  ឈ្មោះ ក្អូន ដឹកនាំកូនចៅ ជាច្រើន ហុំព័ន្ធ ជំនាញ៤ ស្ថាប័ន !!!!!
 
ភ្នាក់ងារយកព័ត៌មាន លឹម អូ  
Bt-news ចេញផ្សាយ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍ពី ឈ្មោះ ឌិន ភិវឌ្ឍន៍ ប្រធានបិរិស្ថាន ស្រុក អន្លង់វែង មក BT-NEWS នៅវេលាម៉ោង ០៧ និង៥១ នាទីថ្ងៃទី២៥ ខែតុលា មុនបន្តិចថា ! កំលាំងចម្រុះ ៤​ស្ថាប័ន បានចុះ ទៅ ពិនិត្យ ឈើ ប្រភេទស្វាយ មុខ៩០ ប្រមាណជាង​ ៣ ម៉ែត្រគូប ស្តុកទុកក្នុងព្រៃ ប្រមាណជា ៧០ ម៉ែត្រពីផ្ទះ ប្រជាពលរដ្ឋ ម្នាក់ឈ្មោះ ឆេង  ស្ថិតនៅក្នុងឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ! ខណ
ៈមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា ! ឈើនោះមិនមានម្ចាស់ ! ពេលនោះស្រាប់តែមានបនុស្ស ជាច្រើននាក់មក ឡោមព័ទ្ធ កំលាំងខាងលើជុះជិត  ក្នុងនោះមានម្នាក់ឈ្មោះ ក្អូន ចេញមុខកាងក្អេងក្អាងដោយអះអាងថា !  ឈើ នោះជាឈើ របស់ប្អូនថ្លៃគាត់ ហើយមានច្បាប់ទៀតផង ។
ជំនាញ៤ស្ថាប័ននោះមានឈ្មោះ ទី១ ! ឈ្មោះ ញឹប នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ទី២ ឈ្មោះ ឆើយ អធិការកិច្ចជើងគោក ទី៣ ! ឈ្មោះ អ៊ឹមសុខា ហៅ ង៉ែត្រ ផ្នែកសឹករង ស្រុក អន្លង់វែង​ និងទី៤ នឈ្មោះ ឌិន ភិវឌ្ឍន៍ រូបលោកផ្ទាល់ ។

មន្ត្រីបរិស្ថានបានបញ្ជាក់ថា ! ភ្លាមៗនោះដែរឈ្មោះ ញឹប នាយផ្នែករដ្ឋបាលព្រៃឈើ បាន និយាយទៅកាន់លោកថា ! ឈើនេះ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ធ្វើកិច្ចសន្យាជា មួយ ម្ចាស់ រួចរាល់ហើយ ក៍ប្រគល់អោយឈ្មោះ ក្អូន វិញភ្លាមៗ​តែម្តង​ ។
លោក ឌិន ភិវឌ្ឍន៍ ប្រធានបិរិស្ថានស្រុកអន្លង់វែងបានបន្ថែមថា ! ឈ្មោះ ក្អូន ឈ្មូញឈើខាង​លើ មានឥទ្ធពលខ្លាំងណាស់ គ្រាន់តែលើកទូរស័ព្ទខល តែបន្តិច រឿងរ៉ាវត្រូវបញ្ចាប់តែម្តង ។
ករណីខាងលើអង្គភាព Bt-news.com មិនអាចសុំការបំភ្លឺពីឈ្មូញឈើ ឈ្មោះ ក្អូន និងមន្រ្តីពាក់ព័ន្ធ៣ស្ថាប័នទៀតបានទេ ! នៅថ្ងៃទី ២៥ ខែតុលា នេះ ព្រោះមិនមានលេខ ទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ នៅមាន(ត)


Tuesday, October 24, 2017












Bt-news.com
និង bt-newsdaily.blogspot.com
!  ទំនិញនាំពីប្រទេសថៃ ចូល កម្ពុជា
សង្ស័យថា មិនបានត្រួតពិនិត្យត្រឹមត្រូវ ធ្វើអោយបាត់ចំណូលថវិកា រដ្ឋ !!!!!


Bt-news ចេញផ្សាយ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ទំនិញជាប្រភេទគ្រឿង កំប៉ុង ភេជ្ជៈគ្រប់មុខ បន្លែផ្លែឈើ និង សំភារៈ ផ្សេងៗ នាំពីប្រទេស ថៃ ចូលមក កម្ពុជា តាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតក្នុងភូមិ ជើងភ្នំ ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ! ជាទំនិញនាំចូលខុសច្បាប់ ! ត្រូវគេដាក់ការសង្ស័យថា ! មាន ការ ឃុបឃឹត ពីសំណាក់មន្រ្តីកាំកុងត្រូល និងមន្រ្តីគយ ដែលប្រចាំការនៅទីនោះ មិនបានធ្វើ ការត្រួតពិនិត្យត្រឹមត្រូវ និងមិនបង់ពន្ធចូលរដ្ឋ ដែលធ្វើអោយបាត់ថវិកាជាតិ ៕

សកម្មភាពខាងលើនេះត្រូវបានមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា ! មន្រ្តីកាំកុងត្រូល និង មន្រ្តីគយ ប្រចាំស្នាក់ច្រកអន្តរជាតិជាំសាង៉ាំ មានការឃុបឃឹបបើកចំហរអោយ ទំនិញចូល មកកម្ពុជា មិនធ្វើការត្រួតពិនិត្យរាល់ទំនិញនាំចូល មិនបានបង់ពន្ធ ទៅតាមសៀវភៅ បន្ទុក រដ្ឋ ! ដោយជារៀងរាល់ថ្ងៃ មានរថយន្តដឹកទំនិញរាប់សិបគ្រឿង ដែលគេសង្កេតឃើញ ជាប្រភេទ រថយន្តច្នៃដឹកទំនិញដូចជា រថយន្តស៊ាំយ៉ុង រថយន្តកាំរីច្នៃប្រភេទ កាត់ និងត.ទ្រុង រថយន្តប្រភេទមួយបាំងកន្លះ និងរថយន្តប្រភេទពីរបាំង បានដឹកទំនិញមិនក្រោមពី ២តោន ទៅ៣តោន ហើយដឹកទំនិញផ្សេងៗយ៉ាងសំពីសំពោង ចេញពីប្រទេសថៃ ដែលគេមិន ដែល ឃើញមន្រ្តីកាំកុងត្រូល ឬមន្រ្តីគយ ប្រចាំស្នាក់ច្រក ធ្វើការត្រួតពិនិត្យនោះ ។
តាមការលើកឡើងពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលដឹកទំនិញពីថៃ មកកម្ពុជា បាន និយាយថា ! ពួកគាត់ដឹកទំនិញចេញពីថៃ ចូលមកកម្ពុជា គ្មានការត្រួតពិនិត្យ និងធ្វើបង្កាន់ ដៃបង់ពន្ធនោះទេ ! គាត់គ្រាន់តែបង់ជាលុយទៅអោយមន្រ្តីកាំកុងត្រូល និងមន្រ្តីគយ ប្រចាំ ស្នាក់ការច្រកអន្តរជាតិជាំសាង៉ាំនេះ គឺពួកគាត់អាចដឹកទំនិញចេញពីប្រទេសថៃ បានដោយរលូន ។
បញ្ហាខាងលើអង្គភាព Bt-news.com មិនអាចសុំការបំភ្លឺពីមន្រ្តីកាំកុងត្រូល ប្រចាំស្នាក់ ច្រក អន្តរជាតិជាំ និងលោក សារ៉ាន់ ប្រធានស្នាក់ការគយ ប្រចាំច្រកអន្តរជាតិជាំ បានទេនៅថ្ងៃទី ២៤ ខែតុលា នេះ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



 

Monday, October 23, 2017












Bt-news.com និង bt-newsdaily.blogspot.com !  កងទ័ពគ្រប់បណ្តាអង្គភាពវរៈសេនាតូច នៃ កងពលតូចថ្មើរជើងលេខ៤១ ! ឈជើងការពារទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ និងការបង្កបង្កើនផល ចិញ្ចឹមសត្វ !!!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ កងទ័ពនៅគ្រប់បណ្តាអង្គភាព អង្គភាពវរៈសេនាតូច នៃ កងពលតូចថ្មើរ ជើងលេខ៤១ ដែលឈរជើង នៅ សមរភូមិ​មុខ ស្ថិតក្នុង ភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ! ក្រៅពីទទួលភារកិច្ចការពារទឹក ! ត្រូវបានឧត្តមសេនីយ៍ទោ នាង ឃីម មេ បញ្ជាការកងពល ជម្រុញអោយ ចុះ ជួយច្រូតស្រូវប្រជាពលរដ្ឋ​អោយបានទាន់ពេល វេលា ព្រោះបច្ចុប្បន្ននេះ​ រដូវកាលមិនទៀង ទាត់ មានភ្លៀងធ្លាក់ជាញឹកញាប់ អាចបង្កអោយខូច ខាត ផលស្រូវ ដោយសា ច្រូតកាត់ មិនទាន់ពេលវេលា ! និងកំលាំងមួយចំនួន ឆ្លៀតពេល វេលា បង្កបង្កើនផល ដាំដំណាំ បន្លែ បង្កាគ្រប់មុខ និងចិញ្ចឹមសត្វ ដើម្បីបំពេញបន្ថែម អោយ កាន់ តែ ហូរហៀ ពីលើ​គោលរបប ហូបចុក របស់សម្តេចតេជោ ហ៊ុន សែន ។

អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ខាងលើ ត្រូវបានប្រជាពលរដ្ឋ​ ក៍ដូចជា មជ្ឈដ្ឋានទូទៅ​ កោត សរសើរយ៉ាងខ្លាំងថា ! អង្គភាពមួយនេះក្រៅពីភារកិច្ចការពារជាតិមាតុភូមិ និងការពារ សុខ​សុវត្ថិភាពជួនប្រជាពលរដ្ឋ ! អង្គភាព បានជួយប្រជាពលរដ្ឋ រងគ្រោះដោយសាខ្យល់ កន្រ្កាក់បាក់រលំផ្ទះ ! គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ! និប្រជាពលរដ្ឋ រងគ្រោះដោយសាទឹក ជំនន់ជាដើម ។ល។ សកម្មភាពនេះ ជាការជួយសម្រាល នូវកិច្ចការ មួយចំនួន ដែលជាទុក្ខលំបាក របស់ប្រជាពលរដ្ឋ ផងដែរ ៕