Tuesday, October 31, 2017















Bt-news.com និង bt-newsdaily.blogspot.com !  លោក អូ ម៉េង ស្វាម៉ី លោកស្រី លី អ៊ុំអេង ថា ! លោក ស៉ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្យរា ចុះហត្ថលេខា នឹងដៃ លុបវិញនឹងជើង !!!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ លោក អូ ម៉េង ស្វាម៉ី លោកស្រី លី អ៊ុំអេង ម្ចាស់កម្មសិទ្ធដីនៅចំណុច អង្គរ ឃ្យុងយូ នៅជិតរដ្ឋបាលខេត្តសៀមរាប ! ប្រតិកម្មចំពោះលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរ ជាតិ អប្យរា បញ្ជាកូនចៅធ្វើការហាមឃាត់រថយន្តដឹក
អាចម៌ដី មិនអោយចូលមកចាក់ នៅលើ ដី របស់ភរិយាលោក ទោះបីជាមានលិខិស្នាមត្រឹមត្រូវ ពីឯកឧត្តមអភិបាលខេត្តក៍ដោយ ក៍ដោយ ។
 លោក អូ ម៉េង បានប្រាប់
BT-NEWS នៅថ្ងៃទី០១ ខែវិច្ឆិកា នេះថា ! យោងទៅលើឯកសាស្មើ សុំ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ស្រី លី អ៊ុំ អេង ! ឯកឧត្តម ឃឹម​ ប៊ុនសុង អភិបាលខេត្តសៀមរាប បានអនុញ្ញាតអោយលោកស្រី  ចាក់អាចម៌ដី ដើម្បីសាងសង់សំណង់ ផ្សេងៗ ដែលមានផ្ទៃដីទំហំ ៣០ ០០០ ម៉ែត្រការ៉េ  ( បីម៉ឺនមែត្រការ៉េ ) ! ប៉ុន្តែលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរា បានច្រានចោល មិនយកជាការ បញ្ជាអោយកូនចៅ ហាម ឃាត់មិន អោយរថយន្តដឹកដី ចូលចាក់អាចម៌ដីទេ ! លុះត្រាតែមានការឯកភាពពី អាជ្ញាធរជាតិអប្សរា ។

លោក អូ ម៉េង បានប្រាប់បន្ថែមទៀតថា ! ថ្មីៗនេះភរិយាលោក បានទៅធ្វើកិច្ចសន្យាមួយទៀត
មានលេខ១០០៨/១៧ សជណ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ! ក្នុងនោះមានមន្ត្រីជំនាញ សម្ខាន់ៗរួមមាន ៖ ទី១ ! លោក សោម សម្បត្តិ អភិបាលរងក្រុងសៀមរាប  ទី២ ! លោក ហាយ យង់ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង ទី៣ ! អនុប្រធានការិយាល័យត្រួតពិនិត្យបំពុល បរិស្ថាន ទី៤ ! លោក ខូយ គឹមទូ ទីប្រឹក្សាអាជ្ញាធរអប្សរា និងទី៥ ! លោក គង់ មរកត ប្រធាននាយកដ្ឋាន ស្តីទី នាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ទាំងអស់សុទ្ធតែ ជំនាញ ទាំងអស់ ។
លោក អូ ម៉េង បានបញ្ជាក់ប្រាប់ថា ! កិច្ចសន្យាខាងលើដែលធ្វើឡើងដោយ អាជ្ញាធរអប្សរា នោះ ! មិនបាន២ម៉ោងផងនៅថ្ងៃដដែល ត្រូវបានលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរា ! មិនយកជាការ មានន័យថាយកជើងលុបចោលកិច្ចសន្យានេះ
វិញ

លោក អូ ម៉េង ស្វាម៉ី លោកស្រី លី អ៊ុំអេង ម្ចាស់កម្មសិទ្ធដី សូមអំពាវនាវដល់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តជ្រាប ដ៍ខ្ពង់ខ្ពស់ផង ! ព្រោះលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរា ធ្វើនេះហាក់ដូចជាមានគំនុំជាមួយគ្រួសារលោក រថយន្ត ដឹកដីផ្សេងៗឆ្លងកាត់បាន ចំណែក រថយន្តដឹកអាចម៌ដី របស់លោកហាមឃាត់ ! ហើយអាជ្ញាធរ អប្សរាមិនបានដាក់បម្រាម ជា សញ្ញាណាមួយ ដើម្បីបញ្ជាក់ជួនជាដំណឹង ហាមឃាត់មិន អោយរថយន្តដឹកដី
ឆ្លងកាត់លើផ្លូវអប្សរា ដល់ប្រជាពលរដ្ឋ ដឹងដែរ ។  
ចំណែកក្រុមមន្រ្តីអាជ្ញាធរអប្សរា ចុះមកហាមឃាត់បាននិយាយថា​ ! ពួកគេធ្វើតាមបញ្ជាលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរាទេ ពួកគេមិនអាចសម្ភាសបានឡើយ ! ក៍ប៉ុន្តែពួកគេ និយាយថា ! រថយន្តដឹកអាចម៌ដី លោកស្រី លី អ៊ុំអេង បានបើកបរលើផ្លូវអប្សរាទើបមេចេញ​បញ្ជាហាមឃាត់ ។

ពាក់ព័ន្ធករណីខាងលើអង្គភាព
BT-NEWS មិនអាចសុំការបំភ្លឺពីលោក ស៉ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរាបានទេ ! នៅថ្ងៃទី០១ ខែវិច្ឆិកា នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមាន បញ្ហាសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទខាងលើ ៕


No comments:

Post a Comment