Thursday, October 19, 2017



Bt-news.com និង bt-newsdaily.blogspot.com !  បែកធ្លាយ ជញ្ជីងថ្លឹងរថយន្ត ធុនយក្យ ដឹក ទំនិញ និង រថយន្តដឹកឈើ របស់ មេឈ្មួញ ហាក់ ម៉ៅ  ឆ្លងកាត់ មិនមានការត្រួតពិនិត្យ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សៀមរាប
បែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ! ជញ្ជីងថ្លឹងរថយន្ត នៅចំណុច ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានមជ្ឍដ្ឋាននានា ដាក់ការសង្ស័យថា កើតមាន ភាពមិនប្រក្រតី ជុំវិញករណី រថយន្ត ធុនយក្យ ដឹកទំនិញ ឆ្លងកាត់ ដោយមិនមានការ ត្រួត ពិនិត្យ អោយបានត្រឹមត្រូវ ! ទំនង ដោយ សាតែក្រុម មន្ត្រីជំនាញជញ្ជីងថ្លឹង រថយន្ត នៅស្រុក ពារាំង ខេត្តព្រៃវែង ប្រព្រឹត្តរឿងអាស្រូវ តាមរយៈការយកលុយ ពីរថយន្ត ដែលសង្ស័យ ដឹកលើសចំណុះ ទើបបណ្តាលអោយ ផ្លូវជាតិលេខ៨បន្ត រងការខូចខាតដោយធ្ងន់ធ្ងរ មិនឈប់ឈរ

មានសេចក្តីរាយការណ៍មកថា ! រថយន្តដែលដឹកលើសចំណុះ ភាគច្រើនជារថយន្តដឹកឈើ រថយន្ត ដឹកទំនិញ និងរថយន្តដឹកស្រូវ យកទៅលក់អោយឈ្មួញ វៀតណាម នៅតាមព្រំដែន បញ្ហានេះ អាជ្ញាធរខេត្តកណ្តាល និងខេត្តព្រៃវែង កំពុងតែព្រងើយកន្តើយផងដែរ ។
បញ្ហានេះខាងលើព័ត៌មានក្នុងស្រុកសរសេរថា !  លោក អ៊ុន សុធា ប្រធានគ្រប់គ្រង ជញ្ជីង នៅចំណុចព្រៃព្នៅ និងជាប្រធាន មន្ទីរសាធារណការខេត្តព្រៃវែង បានអោយដឹងថា ! រថយន្ត ដឹកឈើ និងដឹកស្រូវ កន្លងមក វាមានការលំបាកយ៉ាងខ្លាំង !  ចំណែករថយន្តដឹកឈើ របស់ មេឈ្មួញ ហាក់ ម៉ៅ ពិតជាមិន បានចូលថ្លឹងប្រាកដមែន ហើយមិនមែនលោក មិនចង់ចាប់ថ្លឹងទេ តែលោកមានផលលំបាក ដូចដឹងស្រាប់ហើយ ។
ទន្ទឹមនឹងនេះឯកឧត្តម  សេង ឈួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្នែកជញ្ជីង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ! ការងារគ្រប់គ្រង ការថ្លឹងរថយន្ត  ក្រសួងមិនបានលំអៀងចំពោះរថយន្តណាមួយទេ ? គឺតម្រូវនិងចាប់ថ្លឹងទាំងអស់ ហើយកន្លង មករថយន្តដឹកឈើ និងដឹកស្រូវជាដើម ត្រូវបានមន្ត្រីជំនាញ ចាប់ផាកពិន័យជាបន្តបន្ទាប់ ដោយគ្មានការលើកលែង ឬយោគយល់ឡើយ ។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋ និងម្ចាស់រថយន្តដឹកស្រូវ បានរិះគន់ថា ! មន្ត្រីជំនាញ ប៉ិនប្រសប់ រកលុយខ្លាំងណាស់ និងមន្ត្រីថ្នាក់លើ ដែលជាបក្ខពួក របស់ពួកគេ ក៏ពូកែឆ្លើយ ដោះ សាជាមួយអ្នកសារព័ត៌មានផងដែរ ។

តែភាពជាក់ស្តែងគ្រប់ជញ្ជីងថ្លឹងរថយន្តទាំងអស់ មិនបានបំពេញការងារតាមជំនាញ និង គោល ការណ៍ច្បាប់ទេ ព្រោះរថយន្តដឹកលើស ចំណុះរបស់អ្នកមានអំណាច ដូចជាមេឈ្មួញ ហាក់ ម៉ៅ ជាដើមគ្មានមន្ត្រីជំនាញ ណាហ៊ានប៉ះពាល់ទេ គឺដឹកលើសចំណុះតាមចិត្ត ចំពោះ រថយន្តដឹកស្រូវ និងដឹកទំនិញផ្សេងៗទៀតរបស់ ប្រជាពលរដ្ឋធម្មតា ដែលដឹកលើសចំណុះ គឺមន្ត្រីជំនាញគ្មានការលើកលែងឡើយ ហើយបើលើកលែង គឺ ជាថ្នូរ ប្រាក់សូកប៉ាន់ ដើម្បីបានដឹកលើសចំណុះ ប៉ុណ្ណោះ
ជុំវិញបញ្ហាខាងលើ BT-NEWS
មិនអាចសុំការបំភ្លឺ បន្ថែម ពី មន្រ្តីជញ្ជីង បានទេ នៅ ថ្ងៃទី២០ ខែតុលា នេះ ! បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment