Bt-news.com និង bt-newsdaily.blogspot.com
! ច្រកតាមបណ្ដោយព្រំដែន
នៃខេត្តកោះកុង កំពុងក្លាយ ជាកន្លែងរបស់ឈ្មួញ ធ្វើការដឹកជញ្ជូនទំនិញ គេចពន្ធ ពេញ
បន្ទុកមិនមានការ បង្ក្រាបនោះទេ !!!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តកោះកុង៖ សេចក្ដីរាយការណ៍មកថា ! នៅច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នៅចំណុច ច្រក ចាំយាម ខេត្តកោះកុង មានទំនិញគេចពន្ធ គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ដោយមានការ ឃុបឃិតគ្នា ជាប្រព័ន្ធដូចជា គយ កាំកុងត្រូល និងមន្ត្រីជំនាញមួយចំនួនទៀត ។

ប្រភពពីមន្ត្រីមួយរូបបានប្រាប់ថា
! រាល់ថ្ងៃនេះ សកម្មភាពចុះ ត្រួតពិនិត្យទំនិញ
ដែលនាំចូល តាមច្រកទ្វារច្រក ចាំយាម របស់មន្ត្រីស្ថាប័នពាក់ព័ន្ធ មួយចំនួន រួមមាន៖
មន្ត្រីសាខាកាំកុង ត្រូលខេត្ត និងមន្ត្រីសាខាគយ
និងរដ្ឋាករខេត្តកោះកុងជាដើមហាក់មានភាពធូរលុង ។
មន្ត្រីដដែលបន្ថែមថា ! ទំនិញដឹកតាមរទេះ
ពិសេសទំនិញដឹក តាមរថយន្តធំៗ ឆ្លងកាត់តាម ច្រកចាំយាម មន្ត្រីពាក់ព័ន្ធ
ពិសេសមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង និងមន្ត្រីសាខា កាំកុង ត្រូលខេត្តកោះកុង
មិនបានត្រួតពិនិត្យអោយបានត្រឹមត្រូវទេ ។
បញ្ហានេះ លោកស្នើដល់ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ក ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ពិសេសប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង អោយបញ្ជូនមន្ត្រីចុះ ស៊ើប អង្កេត ទៅលើសកម្មភាព របស់មន្ត្រីប្រចាំការនៅច្រកព្រំដែនចាំយាម ខេត្តកោះកុង ថា តើអាចមានជាប់ពាក់ព័ន្ធ ការអនុញ្ញាតិអោយឈ្មួញ នាំចូលទំនិញគេចពន្ធ និងខូចគុណភាព តាមច្រកទ្វារនេះខុសច្បាប់ ជាថ្នូរទទួលបានសំណូកពុករលួយដែរឬយ៉ាងណា ។

មន្ត្រីរូបនោះបន្ថែមថា ! កន្លងមក
មន្ត្រីជំនាញស្ថាប័នមួយចំនួន នៅច្រកទ្វារចាំយាម
បានត្រួតពិនិត្យតែទៅលើឯកសារនាំចូលទំនិញ ឬទទួលយកត្រឹម សំណូកលុយកាក់ ដែលឈ្មួញ
ឬពាណិជ្ជករទាំងនោះ បង់ជូនស្ថាប័ននីមួយៗនៅតាមច្រកព្រំដែនជាប្រចាំថ្ងៃ តែប៉ុណ្ណោះ
ដោយមិនបានត្រួតពិនិត្យ ទំនិញនាំចូលនោះទេ ។
ទាក់ទិនបញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ
ខេត្តកោះកុង កន្លងមកធ្លាប់ បាន រិះគន់មន្ត្រីប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាម
ពិសេសមន្ត្រីគយ និងរដ្ឋាករ ព្រមទាំងមន្ត្រី សាខាកាំកុងត្រូល ខេត្តកោះកុងជាដើម
ដែលបានអនុញ្ញាតអោយ ថៃ នាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាព
ចូលមកកម្ពុជា យ៉ាងអនាធិបតេយ្យ ជាថ្នូរទទួលបាន សំណូកពុក រលួយ ឬចែកផលប្រយោជន៍ អោយគ្នាទៅវិញទៅមក ។
ទំនិញគេចពន្ធមានម៉ូតូ អាហារសមុទ្រស្រស់ៗ គ្រឿងសម្អាតកាយ ភេសជ្ជៈ និងអាហារកំប៉ុង គ្រប់ប្រភេទ ដែលខូចគុណភាព ឬហួស កំណត់ប្រើប្រាស់ជាដើម ! ដោយឡែក ទំនិញ មិនបង់ពន្ធ ឬគេចពន្ធជាច្រើនប្រភេទដូចជា ស្រាស្រាបៀរ គ្រឿងភេសជ្ជៈ ឥវ៉ាន់ចាប់ហួយ សម្ភារៈសំណង់ និងម៉ូតូសេរីថី្មៗជាដើម ត្រូវក្រុមឈ្មួញនាំចូលពីប្រទេសថៃ តាមច្រក របៀងមួយចំនួន ខេត្តកោះកុង ក្នុងនោះ ក៏មានច្រកចាំយាមនេះដែរ ! ទំនិញមួយចំនួនត្រូវ ឈ្មួញបានដឹកតាមរថយន្ត និងដឹកកតាមទូកជាដើម មកចែកចាយនៅទីរួមខេត្តកោះកុង និងចែកអោយម៉ូយមួយចំនួន នៅតាមបណ្តា រាជធានីខេត្តផ្សេងៗ ។
ករណីនេះ BT-NEWS មិនអាចសុំការ បំភ្លឺពីមន្ត្រីជំនាញទាំងនោះ បាននៅឡើយ នៅថ្ងៃទី ២១ ខែតុលា នេះ ព្រោះមិនមានលេខ ទូរស័ព្ទ បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទួរស័ព្ទខាងលើ ៕
No comments:
Post a Comment