Saturday, October 28, 2017



Bt-news.com និង bt-newsdaily.blogspot.com ! សកម្មភាព ដឹកជញ្ជូនឈើ ចេញពីតំបន់ឃុំខ្វាវ ដូចដង្ហែកឋិន អាជ្ញាធរស្រុក ស្រុកជីក្រែង លោក ពៅ ប៊ុនធឿន មិនបើកភ្នែកមើល !!!!


Bt-news ចេញផ្សាយ ថ្ងៃទី ២
ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖  លោក ពៅ ប៊ុនធឿន អាជ្ញាធរស្រុកជីក្រែង បានរងការសង្ស័យថា ជាអ្នកនៅពីក្រោយខ្នង របស់ក្រុមឈ្មួញ ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីតំបន់ឃុំខ្វាវ មកទីរួមស្រុកជីក្រែង និងដឹកចេញទៅ ស្រុកស្វាយលើ ! ប៉ុន្តែអភិបាល ស្រុករូបនេះ បានធ្វើ
ការបដិសេធ មិនពាក់ព័ន្ធ សកម្មភាព ដឹកជញ្ជូនឈើ ទាំងនោះទេ ។
លោក ពៅ ប៊ុនធឿន អភិបាល ស្រុកជីក្រែង បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៨តុលានេះថា លោកមិនបានប្រព្រឹត្តដូច អ្វីដែលមានការលើកឡើងទេ ! នៅតំបន់ឃុំខ្វាវ ពិតជាមាន ករណីដឹកជញ្ជូនឈើខ្លះមែន ដោយប្រជាពលរដ្ឋ និងដេប៉ូមួយចំនួន នៅកំពង់ក្ដី ។
លោកពៅ ប៊ុនធឿន បន្ថែមថា នៅតាមដងផ្លូវ មានជំនាញ រដ្ឋបាលព្រៃឈើ បរិស្ថាន អាចរាយការណ៍ អោយមានវិធានការចាប់បាន ប៉ុន្តែបើមិនមានវិធានការនោះទេ អាចរាយការណ៍ មកស្រុក ស្រុកនឹងមានវិធានការ ។
ករណីដឹកជញ្ជូនឈើនេះ ដោយសារសមត្ថកិច្ចជំនាញ មានការចន្លោះប្រហោង លោកថា បើអ្នកនិយាយថា លោក ឃុបឃិតគ្នា ជាមួយឈ្មួញនោះ លោកមិនបានប្រព្រឹត្តនោះឡើយ បើប្រព្រឹត្តទាំងរាស្ត្រ ទាំងរូបលោកមានទោសដូចគ្នា ។
ប្រភពបញ្ជាក់ថា ! សកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ខ្វាវ មានការកើតឡើង យ៉ាងពេញ បន្ទុក បើទោះបីជា មានស្នាក់ការ សមត្ថកិច្ច រដ្ឋបាលព្រៃឈើ បរិស្ថាន បានដាក់ពង្រាយ បណ្ដាក់គ្នា ដូចខ្យងក្ដី តែសកម្មភាព ដឹកជញ្ជូនឈើលេខ ២នៅតែកើតមាន បានឥឈប់ឈរ ឈ្មួញទាំងនោះ ប្រើប្រាស់ នូវមធ្យោបាយដឹក ជញ្ជូនប្រភេទ គោយន្តកន្ត្រៃ និងរថយន្ត នីសាន់ ! មិនដែលឃើញជំនាញក្នុងស្ថាប័នណាធ្វើការប​ង្រ្កាបម្តងណាឡើយ
ឈ្មូញឈើនៅស្រុកជីក្រែង ទាំងនោះមានឈ្មោះ ១ លោក ធឿន ! ២ លោក វ៉ា  !  ៣ លោក សេង ! ៤ លោក ឃា ! ៥ លោក ទូក  ! ៦លោក អាត ! ពួកឈ្មួញទាំងអស់នេះ ធ្វើសកម្មភាព
ដឹកជញ្ជូនឈើពី ឃុំខ្វាវ មកចែកចាយ ក្នុងទីរួមស្រុក និងដល់ទីរួមខេត្តផងដែរ ។
មន្ត្រីឃ្លាំមើល បទល្មើស ព្រៃឈើ បានលើកឡើងថា ដោយសារសារមានការ ធូរលុង ជំនាញរដ្ឋបាលព្រៃឈើខ្វាវ និងបរិស្ថាន នៅតំបន់នោះ ធ្វើឲ្យព្រៃឈើ ដែលនៅសេសសល់ រងការការកាប់បំផ្លាញ ជារៀងរាល់ថ្ងៃ ។


ករណីខាងលើ អង្គភាព BT-NEWS
មិនអាចសុំការបំភ្លឺពី នាយសង្កាត់ រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ បានទេ នៅថ្ងៃទី២៨ ខែតុលានេះ មិនមានលេខទូរស័ព្ទ ! បើមាន បញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment