Sunday, October 22, 2017





Bt-news.com និង bt-newsdaily.blogspot.com !  ល្បែងភ្នាល់កាំជ្រូច ចាក់លុយ នៅតំបន់ ព្រំដែន អូរស្មាច់ ខេត្តឧត្តរមានជ័យ ដំណើរការជួយ បំពុលបរិស្ថាន ប្រជាពលរដ្ឋទៀតហើយ !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍មុននេះថា ! ល្បែងភ្នាល់កាំជ្រូចហោះល្បឿន ចាក់លុយ ចាប់ផ្តើមទៀតហើយ ក្នុងការជួយអភិវឌ្ឃន៍ តំបន់ព្រំដែន មួយផ្នែក ដើម្បីកុំអោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហត់នឿយខ្លាំងពេក និងជួយ សម្រួលដល់ផ្លូវ ដង្ហើម ប្រជាពលរដ្ឋ ដែលរស់ នៅ តំបន់ខ្សែរបន្ទាត់ ព្រំដែនកម្ពុជា
-ថៃ ស្ថិតក្នុងភូមិសាស្រ្ត ច្រកអន្តរៈជាតិ អូរស្មាច់ បន្ទាប់ពីអាជ្ញាធរខេត្ត ផ្អាកមួយរយៈ ដោយសាបណ្តឹងរបស់ប្រជាពលរដ្ឋ ។

ករណីខាងលើឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់អង្គភាព
BT-NEWS ញឹក ញយថា ! ល្បែងភ្នាល់មួយនេះមានច្បាប់ ពីក្រសួងមហាផ្ទៃ  បើប៉ះពាល់ដល់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្ត មានសិទ្ធ ផ្អាក តាមករណីមានបណ្តឹង បើមិនមានបណ្តឹងនោះទេ ក៍មិនអាច ផ្អាកគេបានដែរ  ! សូមបញ្ជាក់ថា ផ្អាកដំណើរការបាញ់កាំជ្រូច មិនមែនបជ្ឈប់ទេ ។

មជ្ឈដ្ឋានទូទៅបានរិះគន់ថា​ ! មេល្បែងភ្នាល់មួយនេះ សុទ្ធសឹងជាអ្នកមានអំណាច មានលុយ មិនគិតជួយ អភិវឌ្ឍន៍ប្រទេសជាតិ ទេ បែជាបើកល្បែងភ្នាល់ ដែលប្រទេស ថៃ ហាមឃាត់មិន អនុញ្ញាត អោយលេង ! ព្រោះវាអាចឆក់​យកអាយុជីវិតមនុស្សបានយ៉ាងងាយ ! ត្រូវពួកគេនាំ​យកមកលេងភ្នាល់ នៅប្រទេសកម្ពុជា ទៅវិញ ។ 

ពាក់ព័ន្ធករណីនេះ អង្គភាព BT-NEWS មិនអាចសុំការបំភ្ឡឺ ពីមេល្បែងបានទេ នៅថ្ងៃទី ២២ ខែតុលា នេះ ព្រោះមិន មានលេខទូរស័ព្ទ ! ដោយឡែកឯកឧត្តម អភិបាលខេត្ត វិញ អង្គភាព BT-NEWS មិនបាន សុំការបំភ្លឺនោះទេ ព្រោះរឿង ដដែលៗ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕






No comments:

Post a Comment