Wednesday, October 11, 2017



Bt-news.com និង bt-newsdaily.blogspot.com  មន្ទីរកសិកម្មខេត្ត !  ចុះឆែកឆេរទីតាំងស្តុកឃ្លាំងស្តុក ជី មួយកន្លែងដែលរំលោភលើកម្មសិទ្ធិបញ្ញា ក្រុមហ៊ុន លឹម ប៊ុនហេង ត្រេឌីង ខូលអិលធីឌី !!!!!!








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖
លោក គាំ វុឌ្ឍីធន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានដឹកនាំកំលាំង ចុះត្រួតពិនិត្យដេប៉ូចែកចាយ ជី មួយកន្លែង ដែល មានយីហោឈ្មោះ ស៊ុន ងួនអេង សង្ស័យ ដាក់តាំងលក់ជីខុសច្បាប់ តាមបណ្តឹង របស់ លោក តាំង គួយឃាង នាយក គ្រប់គ្រងក្រុមហ៊ុន លឹម ប៊ុនហេង ត្រេឌីងខូអិលធីឌី កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតនៅ ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

លោក គាំ វុឌ្ឍីធន បានអោយដឹងថា ! លោកអនុវត្តន៍ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន លឹម ប៊ុនហេង ត្រេឌីងខួអិលធីឌី ! ហើយម្ចាស់ដេប៉ូលក់ជីឈ្មោះ ស៊ុន ងួនអេង បានរំលោភ លើកម្មសិទ្ធិបញ្ជារបស់ក្រុមហ៊ុន ធ្វើការនាំចូលជីប្រភេទ ជីកែងសញ្ញាក្បាលគោ ពីប្រទេសថៃ មកចែកចាយនៅក្នុងស្រុកអន្លង់វែង ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុន ក្នុងសិទ្ធិនាំចូលផ្តាច់មុខ ។
លោកបន្តថា ក្នុងការចុះឆែកឆេរ ក្រុមការងារបានរកឃើញប្រភេទជី ដែលមានស្លាក់សញ្ញា ក្បាលគោចំនួន ២ប្រភេទ គឺជីកែង ប្រភេទ ១៥ដក់១៥បូក១៥(១៥-១៥+១៥) ចំនួន ៥៣ការ៉ុង និងប្រភេទ ១៦ដក់២០ដក់០(១៦-២០-០) ដែលសរុបចំនួន ៨០ការ៉ុង ស្មើនឹង ៤តោន ១៥០គីឡូក្រាម ដោយក្រុមការងារក៏បានធ្វើការរឹបអូសរក្សាទុក និងអនុវត្តន៍ទៅតាមច្បាប់ផងដែរ ។

លោក តាំង គួយឃាង នាយកគ្រប់គ្រងក្រុមហ៊ុនលឹមប៊ុនហេង ត្រេឌីងខូអិលធីឌី បានប្រាប់ថា ! ក្រុមហ៊ុនបានធ្វើការតាមដានជាយូរមកហើយ តាំងពីឃ្លាំងចែកចាយ នៅ ប្រទេសថៃ រហូតដល់ឃ្លាំងស្តុកចែកចាយនៅស្រុកអន្លង់វែង និងធ្វើការស្រាវជ្រាវនៅ ស្រុកត្រពាំងប្រាសាទ ព្រោះ អ្នកប្រើប្រាស់ បានទិញជីស្លាក់សញ្ញាក្បាលគោ ពីម្ចាស់ ដេប៉ូ ឈ្មោះ ស៊ុន ងួនអេង នៅស្រុកអន្លង់វែង ដូច្នេះហើយ ទើបលោកបាន ស្នើរសុំអោយ មន្រ្តី ជំនាញមានវិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ដេប៉ូ ដែលរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន

No comments:

Post a Comment