Wednesday, October 18, 2017








Bt-news.com និង bt-newsdaily.blogspot.com !  ល្បែងឆ្នោត កន្ទុយលេខ និងល្បែង ជ្រកក្រោម តារ៉ាងបាល់ទះ មួយចំនួន កំពុងពង្រីក ឥទ្ធិពលពេញ ក្រុង សៀមរាប !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ល្បែងឆ្នោត កន្ទុយលេខ កំពុងពង្រីក ឥទ្ធិពលពេញ ក្រុង សៀមរាប ឥឡូវ​នេះប្រជាពលរដ្ឋមួយចំនួនចាត់ទុក ល្បែង មួយនេះ ជាមុខរបរដែលពេញនិយម ងាយស្រួលរកលុយជាងគេ ហើយក៍ឆាប់ក្រ ជាងគេដែរ ! ដូចពាក្យមួយថា ព្រឹកស្តាយលេខ ល្ងាចស្តាយលុយ ! ដោយឡែកល្បែងជ្រកក្រោម តារ៉ាងបាល់ទះ មួយចំនួនដែលមានយីយោ វីអាយភី ស្ព័តក្លិប មានទីតាំងនៅតាមបណ្តោយផ្លូវ តាវីន ខាងក្រោយផ្សារលើ ធំថ្មី ខេត្ត សៀមរាប ជ្រកក្រោមរូបភាព លេងកីឡាដើម្បីសុខភាព ល្បីមានខ្នង ជាសមត្ថកិច្ច បានកើតឡើងយូរណាស់មកហើយ មិនមានស្ថាប័នណាហ៊ានប៉ះពាល់ឡើយ ។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ! ស្ថានភាពក្នុងក្រុមគ្រួសារពួកគាត់ កាន់តែធ្លាក់ ខ្លួនដុនដាប បន្តិចម្តងៗ ដោយសាតែ ក្រុមគ្រួសារ យកលុយដែលត្រូវផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ ប្រចាំថ្ងៃ យកទៅលេង និងចាក់ឆ្នោតកន្ទុយលេខ អស់ ។   ប្រជាពលរដ្ឋនិយាយទៀតថា ! ល្បែងខាងលើដែលគាត់ស្គាល់មាន ! ប៊ៀ អាប៉ោង  ឆ្នោត យួន ! ក្នុងនោះមាន
F I ទៀតផង ! ឆ្នោត ខ្មែរ និងឆ្នោតកីឡាជាតិ នៅមានល្បែងផ្សេងៗជាច្រើនទៀត ។  
 
ករណីនេះមានមេឆ្នោតម្នាក់មានទីតាំងនៅតាមបណ្តោយផ្លូវសម្តេច ជា​ស៊ីម ស្ថិត នៅក្នុង ភូមិ ខ្នារចាស់ សង្កាត់ជ្រាវ មានយីហោ វេលុយ ទ្រូម៉ានី បានបញ្ជាក់ប្រាប់
BT-NEWS នៅថ្ងៃទី១៨ ខែតុលា មុននេះបន្តិចថា ! ឆ្នោតកន្ទុយលេខខ្មែរ កីឡាជាតិ មានច្បាប់ត្រឹមត្រូវមិនមាន សមត្ថកិច្ចហានប៉ះពាល់ឡើយ ! បើសមត្ថកិច្ចរូបណាហានចាប់ មេឆ្នោយធំចេញមុខបង់ ៥ពាន់ ដុល្លារភ្លាម ! សមត្ថកិច្ចចាប់តែឆ្នោត យួនទេ ។
មហាជននិយាយថា​ ! មេល្បែងឆ្នោតខាងលើ មានទីតាំងមួយចំនួន ជាខ្សែរអ្នកធំ នៅពី ក្រោយខ្នង មិនមានអ្នក​ណាហ៊ានធ្វើការបង្រ្កាបនោះទេ ដូច្នេះគេថាល្បែងមានច្បាប់ ទីតាំង តូចៗជាច្រើនអត់ច្បាប់ ល្បែងដូចគ្នាសោះម៉ិចបានជាខ្លះមានច្បាប់ នឹងខ្លះអត់ច្បាប់អញ្ចឹង ។
ប្រជាពលរដ្ឋដែលរងគ្រោះបាន សំណូមពរដល់សមត្ថកិច្ចដែលមានតួនាទី ជាប់ខ្លួន មេត្តជួយពិនិត្យមើលល្បែងខាងលើ និងធ្វើការបង្រ្កាបផង ៕  




No comments:

Post a Comment