Bt-news.com និង
bt-newsdaily.blogspot.com ! អាជ្ញាថរ ចុះពិនិត្យ កាយលូ ធ្វើការរំដោះទឹកជំនន់ចេញពីក្រុង !!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ស្ថានភាពនៃជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន បានស្រកជាបន្តបន្ទាប់ ដោយឡែកនៅតំបន់ភូមិវប្បធម៌ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ស្ថានភាពទឹកមិនមានការថយចុះឡើយ ធ្វើអោយមានការលិចលើកំណាត់ផ្លូវជាតិលេខ៦ និង ភូមិដ្ឋាន ប្រជាពលរដ្ឋ ហើយចំណោទបញ្ហាសំខាន់នោះ គឺមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ នៅរសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ ម្សិលមិញនេះ ។
ឯកឧត្តម ឃឹម ប៊ុនសុង បានដឹកនាំកម្លាំង នៃមន្ទីរជំនាញមានការពាក់ព័ន្ធ និង អាជ្ញាធរក្រុង ចុះធ្វើការពិនិត្យ និង ស្តារប្រព័ន្ធលូ ព្រមទាំងបើកមុខទឹកមួយចំនួន ដើមី្បបញ្ចៀស និង រំដោះទឹកអោយអស់ពីផ្លូវជាតិ និង ភូមិដ្ឋានប្រជាពលរដ្ឋ ។
ក្នុងកិច្ចចុះធ្វើប្រតិបត្តិការបើកផ្លូវទឹកនោះ កម្លាំងនៃមន្ទីរជំនាញ
បានបើកនូវប្រព័ន្ធផ្លូវទឹកមួយចំនួន និង មុខទឹក ចំនួនបីកន្លែងផងដែរ ! ម៉្យាងទៀតប្រព័ន្ធផ្លូវទឹកមួយចំនួន
ត្រូវរងការចាក់ដីលប់ ហើយត្រូវបានកម្លាំងជំនាញ កាយបើកអោយដំណើរការឡើងវិញផងដែរ ។
ឯកឧត្តម ឃឹម ប៊ុនសុង បានដាក់នូវវិធានការមួយចំនួន ដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការសិក្សាបន្ថែម នៅក្រោយពេលជំនន់ទឹកភ្លៀងបានស្រកអស់ ក្នុងការរៀបចំផែនការ និង គម្រោងមួយចំនួន ដើមី្បក្នុងការស្ថាបនាប្រឡាយផ្លូវទឹក នៅពេលរដូវប្រាំងខាងមុខ សម្រាប់រំដោះទឹក នៅរដូវវស្សា កុំអោយមានការលិចលង់ក្នុងក្រុងតទៅទៀត ។ ក្នុងនោះ នៅតំបន់មួយចំនួន ដើមី្បស្ថាបនាប្រព័ន្ធប្រឡាយរំដោះជំនន់ទឹកភ្លៀង ដោយមិនអនុញ្ញាតឲ្យម្ចាស់ដីទាំងឡាយ ធ្វើការចាក់ដីទៅតាមតែអំពើចិត្ត គ្មានច្បាប់ទន្លាប់នោះឡើយ ។
អាជ្ញាធរធ្វើនេះក្នុងគោលដៅផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា សំខាន់ដើមី្បបញ្ចៀសកុំ ឲ្យផ្លូវថ្នល់លិចលង់យូរ ដែលធ្វើអោយខូចខាតផលប្រយោជន៍ជាតិ ក៏ដូចជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ៕
No comments:
Post a Comment