Bt-news.com និង bt-newsdaily.blogspot.com
! ក្បួនរថយន្តសាំយ៉ុងដឹកឈើទាំងខ្សែៗ
ដូចដង្ហែបុណ្យកឋិន បាំងភ្នែកជំនាញ ពាក់ព័ន្ធ មើលលែងឃើញ លុយបាំងជិត !!!!!
Bt-news ចេញផ្សាយ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានអោយដឹងថា ! មន្ត្រីការពារ ព្រៃឈើ ចម្រុះរបស់ ខេត្តក្រចេះ បានបើកបារ៉ាស់ អោយឈ្មួញដឹកជញ្ជូនឈើ ទៅវៀតណាម ដូចដង្ហែបុណ្យកឋិន ! សកម្មភាពនេះ មានរយៈពេល២សប្ដាហ៍កន្លងទៅ ! មានឈ្មួញវៀតណាមនិង ឈ្មួញខ្មែរជាច្រើន នាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើ តាមរថយន្តសាំយ៉ុងទាំងខ្សែៗ ពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ ហើយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្ថាប័នណាចាត់វិធានការទប់ស្កាត់នោះទេ ។

ក្បួនរថយន្តសាំយ៉ុងដឹកឈើទាំងខ្សែៗ
បានបើកបរឆ្លងកាត់មុខប៉ុស្ដិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចចម្រុះ នៅចំណុចឃុំចង្ក្រង់
ស្រុកចិត្របុរី ខេត្តក្រចេះ ហើយសមត្ថកិច្ចទាំងនោះ មិនចាត់វិធានការបង្ក្រាប
បទល្មើសឡើយ ។
ប្រភពខ្លះបាននិយាយថា ! ក្បួនរថយន្តដឹកឈើប្រណីត ពីខេត្តស្ទឹងត្រែង ចូលខេត្តក្រចេះ
ភាគច្រើនមានឈ្មោះ ហែម សុមុនី ហៅ ម៉ៅ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច
ក្រសួងមហាផ្ទៃ ឈរជើងនៅខេត្តស្ទឹងត្រែង គឺជាអ្នករត់ការបើកផ្លូវ ដើម្បីអោយរថយន្តដឹកឈើទាំងនោះអាចទៅដល់គោលដៅយ៉ាងរលួន ។
ប្រជាពលរដ្ឋរស់ នៅឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ
បានអោយដឹងថា ! កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧
មានរថយន្តសាំយ៉ុងមិនតិចជាង១០០គ្រឿងបាន ដឹកជញ្ជូនឈើចេញ ពីខេត្តស្ទឹងត្រែង
ចូលខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង
ហើយចេញទៅវៀតណាមតាមច្រកព្រំដែនជាច្រើនកន្លែង ។
ការដែលឈ្មួញអាច ធ្វើសកម្មភាពដឹកជញ្ជូនឈើ
យ៉ាងគគ្រឹកគគ្រេងបែបនេះ គឺមានការឃុបឃិត បើកដៃពី
សំណាក់មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង
ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នទៀតទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ។
ប្រភពពីសមត្ថកិច្ចតូចតាចបានអោយដឹងថា !
ឈ្មួញឈើភាគច្រើនសុទ្ធតែមានទំនាក់ទំនងជាមួយមន្ត្រីជំនាញ
និងសមត្ថកិច្ចពាក់ព័ន្ធទើបអាចគេចផុតពីការបង្ក្រាប
ហើយបើឈ្មួញណាចង់ គេចវេសមិនបង់លុយ អោយមន្ត្រីជំនាញ
និងសមត្ថកិច្ចពុករលួយទេនោះ គឺចៀសមិនផុតពីការបង្ក្រាបឡើយ ។
ពាក់ព័ន្ធករណីខាងលើ អង្គភាព BT-NEWS មិនអាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធ និងលោក ហែម សុមុនី ហៅ ម៉ៅ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានទេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:
Post a Comment