Bt-news.com និង bt-newsdaily.blogspot.com
! ឧកញ៉ា សឹង្ហ សំអុល ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រ ខេសាន់
បានបង្កើនសកម្មភាព កាប់ឈើ និងដឹកជញ្ជូន ទៅ វៀតណាម ខ្លាំងជាងមុន មិនមានបង្រ្កាប
!!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តក្រចេះ ៖ មានសេចក្តីរាយការណ៍មកថា ! មេឈ្មួញឈើ ឈ្មោះឧកញ៉ា សឹង្ហ សំអុល កំពុងតែ បង្កើនការដឹក ជញ្ជូនឈើ ទៅវៀតណាម យ៉ាងក្រអឺតក្រទម ! ករណីនេះ ត្រូវបានមជ្ឍដ្ឋាន លើកឡើងថា ! អាចជាការឌឺ ដាក់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះថាកន្លងទៅថ្មីៗនេះ សម្ដេចមានប្រសាសន៍ថា អ្នករកស៊ីកាប់ បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ដូចកាប់ក្បាល សម្ដេច អីចឹង ។
សេចក្ដីរាយការណ៍បានអោយដឹងទៀតថា ! មេឈ្មួញ សឹង្ហ សំអុល ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រ ខេសាន់ បានបង្កើនសកម្មភាព កាប់ឈើនិងដឹកជញ្ជូនឈើ កាន់តែខ្លាំងជាងមុន ទោះជាមានស្ថានភាពភ្លៀងធ្លាក់យ៉ាងណាក៍ដោយ ។

សកម្មភាពនេះបានឌឺដាក់ ! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ! ដែលបានថ្លែង នៅក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កន្លងមកថា ! សម្តេច តេជោ បានបញ្ជាអោយ ស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលលោកថា ជួយកសាងបន្តិចបន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញ ព្រៃឈើ នៅតាមខេត្ត មួយចំនួនទៅវិញ ។
សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ! កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីកាប់ ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ
! អញ្ចឹងបានជាខ្ញុំករុណាខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ ឈើនេះ
បំផ្លាញព្រៃឈើនេះ ។ នៅពេលប្រជុំគណៈបក្ស ខ្ញុំករុណាខ្ញុំ
តែងរំឭកហើយ ថា កុំអោយ មានការអត់អោនជាមួយ អ្នកប្រព្រឹត្តអំពើ
អាណាធិបតេយ្យ អំពីបញ្ហា កាប់បំផ្លាញព្រៃឈើ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។
ប្រភពពីប្រជាពលរដ្ឋ នៅស្រុកកោះញែក បានអោយដឹងថា ! នៅក្នុងបរិវេណដីសម្បទាន
របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ គ្មាននៅសល់ឈើ សម្រាប់កាប់ធ្វើអាជីវកម្ម តទៅទៀតទេ
ហើយឈើដែលមេឈ្មួញ សឹង្ហ សំអុល ដឹកជញ្ជូនចេញ សព្វថ្ងៃនេះ
គឺកាប់នៅក្នុងតំបន់ ដែនជម្រកសត្វ ព្រៃភ្នំព្រេច និងតំបន់ក្បែរៗនោះ ។
ប្រភពបានបញ្ជាក់ថា ! ចាប់តាំង
ពីដើមខែកញ្ញា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមេឈ្មួញ សឹង្ហ សំអុល
ដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធំៗ ចេញទៅវៀតណាម តាមច្រកព្រំដែនក្នុងស្រុកស្នួល
ខេត្តក្រចេះ រាប់សិបរថយន្ត ចេញទៅ វៀតណាម តាមច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង
យ៉ាងពេញ បន្ទុកដោយ មានការឃុបឃិត ពីមន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ច
ពាក់ព័ន្ធជាច្រើនស្ថាប័ន ។
មានបណ្ដាញសារព័ត៌មាន ជាច្រើនបានចុះផ្សាយ សកម្មភាព
ដឹកជញ្ជូនឈើ របស់ សឹង្ហ សំអុល
ប៉ុន្តែមិនមាន សមត្ថកិច្ច ណាហ៊ានប៉ះពាល់ ការធ្វើជំនួញឈើ សឹង សំអុល បាន ឡើយ ។
ករណីខាងលើ BT-NEWS មិនអាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធ
និងឯកឧត្តម អភិបាលខេត្តបានទេ នៅថ្ងៃទី២០ ខែតុលា នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើ មានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ
៕
No comments:
Post a Comment