Friday, October 20, 2017



Bt-news.com និង bt-newsdaily.blogspot.com !  លោក ផែន ភឿង មេគយចល័ត ប្រចាំផ្លូវ ជាតិលេខ១ បង្កើតប៉ុស្ដិ៍របៀបជជុះ យកលុយ សង្ស័យថា មិនបានចូល ថវិការដ្ឋ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប
មានសេចក្តីរាយការណ៍ថា លោក ផែន ភឿង មេគយចល័ត ប្រចាំផ្លូវជាតិលេខ១ បង្កើតប៉ុស្ដិ៍ របៀបប៉ុស្ដិ៍ជជុះនៅចំណុច ភូមិរពាក់ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ! ត្រូវបាន
មជ្ឍដ្ឋាននានា ដាក់ការសង្ស័យថា ជាការបង្កើតកន្លែង តម្រូវអោយឈ្មួញដឹកទំនិញ គ្រប់ប្រភេទ ចូលពីប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ដើម្បីជាលេសក្នុង ការបង់លុយ ប៉ុន្តែលុយទាំងនោះ មិនបានចូលទៅជាថវិកា រដ្ឋនោះឡើយ ។
បើតាម ប្រជាពលរដ្ឋ ដែលរស់នៅក្បែរប៉ុស្ដិ៍គយចល័តនោះដឹងថា ! ក្រុមមន្រ្តីគយចល័តនោះ ឈរជើងជាច្រើនឆ្នាំកន្លងទៅហើយ ដោយដាក់ប៉ុស្តិ៍ ត្រង់ចំណុចខាងលើនេះ សង្ស័យចាំយកលុយពី រថយន្តដឹកជញ្ជូន ទំនិញនាំចូលមកពីប្រទេសវៀតណាម តាមច្រកព្រំដែនផ្សេងៗ ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ! និងឃើញមាន រថយន្តប្រភេទយីឌុប ធំតូចគ្រប់ប្រភេទ និងរថយន្តសាំយ៉ុង គោយន្ត និង រ៉ឺម៉កម៉ូតូដឹកទំនិញពី ប្រទេសវៀតណាម ចូលមកភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ១ យ៉ាងអនាធិបតេយ្យ

ករណីនេះត្រូវបានបែកធ្លាយតាមព័ត៌មានក្នុងស្រុកថា ! សម្រាប់រថយន្តចំណុះ៥តោន គយចល័តឈរជើងផ្លូវជាតិលេខ១ តម្រូវឲ្យបង់លុយចំនួន៣០ម៉ឺនរៀល ! ចំណែករថយន្តចំណុះ១០តោន តម្រូវអោយបង់លុយ ៦០ម៉ឺនរៀល រថយន្តសាំយ៉ុងដឹកបន្លែរ ផ្លែឈើ គ្រឿងទេស និង ទំនិញផ្សេងៗ ត្រូវបង់លុយពី៤ម៉ឺនរៀល ដល់១០ម៉ឺនរៀល តាមការដឹកតិច ឬច្រើន ។

អភិបាលស្រុកព្រះស្តេច លោក ប៉ិច សុង បានប្រាប់អ្នកយកព័ត៌មានថា ស្នាក់ការគយចល័តនេះ ជាច្រើនឆ្នាំមកហើយ ក្រោមហេតុផលថា ដើម្បីប្រមូល ចំណូលចូលរដ្ឋ ចំណែករឿងអ្វីផ្សេង លោកដឹងអត់ទេ ។
ប្រភពពីប្រជាពលរដ្ឋថា ! ទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ គឺភាគច្រើននាំចូល តាមច្រករបៀងព្រំដែន ដូចជា ច្រកស្វាយអាង៉ោង ,ច្រកពាមទា ក្នុងស្រុកកំពង់ត្របែក ,ច្រកទ្វារអន្តរជាតិបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង និងច្រកទ្វេភាគីសំរោង ក្នុងស្រុកចន្ទ្រា និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងខេត្តស្វាយរៀង ។
ផលិតផលទាំងនោះ មានដូចជាបន្លែ ផ្លែឈើ គ្រឿងទេស គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលភាគច្រើនបង់ពន្ធគយព្រំដែនមិនគ្រប់ ឬផ្ទុកលើសច្បាប់នាំចូល ដូច្នេះត្រូវបង់លុយឱ្យក្រុមគយ ចល័តខាងលើនេះមិនតិចនោះទេ ។

ករណីនេះ BT-NEWS
មិនអាចសុំការបំភ្លឺពីលោក ផែន ភឿង មេគយចល័ត ប្រចាំស្នាក់ការ ផ្លូវជាតិលេខ១ បានទេ នៅថ្ងៃទី២១ ខែតុលា នេះ ! ព្រោះមិនមានលេខទូរស័ព្ទ បើមានបញ្ហាសូមទំនាក់ ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ 


No comments:

Post a Comment