Bt-news.com និង bt-newsdaily.blogspot.com
! អាជ្ញាធរ ថៃ បញ្ជូនពលរដ្ឋខ្មែរ
ដែលរួចពី ជាប់ឃុំ ចំនួន៥នាក់ មកអោយអាជ្ញាធរ កម្ពុជា វិញ !!!!!
ដោយ លឹម អូ
Bt-news ចេញផ្សាយ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ ត្រូវបានអាជ្ញាធរថៃ ដោះលែង និងប្រគល់មកអោយអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំសាង៉ាំ កាលពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញ ! ដោយសារតែពួកគាត់ត្រូវបានទាហានថៃចាប់ខ្លួន ខណៈដែលពួកគាត់បានព្យាយាម លួចឆ្លងដែនខុសច្បាប់ ទៅកាប់ឈើគ្រញូង ហើយត្រូវបានអាជ្ញាធរថៃ ដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ។

ប្រជាពលរដ្ឋខ្មែរទាំង ៥នាក់ នោះមានឈ្មោះ ! ទី១ឈ្មោះ មិន មាស ភេទប្រុសអាយុ ៣៨ឆ្នាំ ទី២ឈ្មោះ អ៊ី ជីន ភេទប្រុសអាយុ
៣៤ឆ្នាំ ទី៣ឈ្មោះ កែវ រឿន ភេទប្រុសអាយុ ៣០ឆ្នាំ ទី៤ឈ្មោះ បាន សុក ភេទប្រុសអាយុ
៣៥ឆ្នាំ អ្នកទាំងអស់រស់នៅ ភូមិអូរទឹកថ្លា ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្ដរមានជ័យ ហើយត្រូវទាហានថៃ ឃាត់ខ្លួន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។
ចំណែកម្នាក់ទៀតឈ្មោះ ឈុន ទីន ភេទប្រុសអាយុ ៤៨ឆ្នាំ មានទីលំនៅជាមួយអ្នកទាំង៤ខាងលើ
ដែលត្រូវបានទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៥
ស្ថិតនៅចំណុចច្រកវាលខ្សាច់ ហើយត្រូវបានសមត្ថកិច្ចថៃ កាត់ទោសចោទ ពីបទ ឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង
ដោយជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ ។
គួរបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៧ នេះ អាជ្ញាធរថៃ
បានបញ្ជូនពលរដ្ឋខ្មែរមកអោយកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់
ច្រកអន្តរជាតិជាំសាង៉ាំ និងច្រករបៀងជប់គគីរ ដែលភាគច្រើន
សុទ្ធតែជាអ្នកទោស ជាប់ពន្ធនាគារនៅប្រទេសថៃ ដោយជាប់ចោទពីបទឆ្លងដែន ខុសច្បាប់
និងលួចកាប់ឈើគ្រញូង ៕
No comments:
Post a Comment