Sunday, October 15, 2017
Bt-news.com និង bt-newsdaily.blogspot.com ! ផ្លូវលំ ជាច្រើនខ្សែរ បានជួសជុល បន្ទាប់ពីទឹកជន់លិច ថ្មីៗ ! តែអនិច្ចារ្យ ផ្លូវលំ ឆ្ពោះទៅវត្ត ល្អក់ ឃុំ កណ្តែក ស្រុកប្រាសាទបាគង អាជ្ញាធរ មើលមិនឃើញ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ! ផ្លូវ លំ១ខ្សែរ ដែលឆ្លងកាត់សង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំ កណ្តែក ស្រុកប្រាសាទបាគង ! ឆ្ពោះទៅ វត្តល្អក់ រហូតដល់ ប្រាសាទបាគង ដែលទទួលរងដាច់ ដោយសាជំនន់ទឹកភ្លៀង នៅចំណុច ភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ! អាជ្ញាធរមើលមិនឃើញទេព្រោះតែខួចខាត ខ្លាំងពេក ! បន្ទាប់ពីជំនន់ទឹកភ្លៀង វាយប្រហារ ផ្លូវ ជាច្រើនខ្សែរ នៅក្នុងក្រុង និង ជាយក្រុង សៀមរាប ទទួលរងនូវការខូចខាត កាលពីថ្មីៗនេះ ។
ប្រជាពលរដ្ឋរាយការណ៍ទៀតថា ! ផ្លូវ១ខ្សែរនេះអាជ្ញាធរមិនដែលធ្វើការជួសជួលម្តងណា ឡើយ ! ហើយប្រជាពលរដ្ឋបានស្នើរសុំជាច្រើនឆ្នាំមកហើយដែរ ក៍ប៉ុន្តែមិនមានមន្រ្តីពាក់ព័ន្ធ ក្នុងស្ថាប័នណាចុះមកធ្វើឡើយ គ្រាន់តែមកមើល ដល់ពេលអនុវត្តធ្វើ បែជាផ្លូវផ្សេងទៅវិញ ។
ករណីនេះ អាជ្ញាធរខេត្ត ក៍ដូចជាអាជ្ញាធរឃុំ បានធ្វើការជួសជុលផ្លូវ ឡើងវិញ ស្ទើរគ្រប់ទីកន្លែង ! ជាក់ស្តែង លោក គង់ ប៉ិប អតីតៈចៅសង្កាត់ជ្រាវ មកពីគណៈបក្សប្រជាជន ! បានដឹក នាំ កំលាំង ចាក់ដី កកាយ លប់រណ្តៅផ្លូវថ្នល់ដែលដាច់ដោយសាទឹកជំនន់ និងចាក់ដី ប្រើគ្រឿង ចក្រ គៀរផ្លូវអោយស្អាត ដើម្បី ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ។
ដោយឡែកផ្លូវរងនូវការខូចខាតខាងលើ ! លោក គង់ ប៉ិប អតីតៈចៅសង្កាត់ជ្រាវ បានប្រាប់ BT-NEWS នៅថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះថា ! មិនទាន់ជួសជុលកើតឡើយ ដោយសាតែនៅចំណុច ផ្លូវដាច់ ត្រូវដាក់ លូ ! ដល់រដូវប្រាំងទើបលោកធ្វើការជួលជុលឡើងវិញ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment