Tuesday, October 31, 2017





Bt-news.com និង bt-newsdaily.blogspot.com !   បែកធ្លាយពីបណ្តាញសង្គម ព័ត៌មាន​ថា ! យោធាផ្នែកសឹរង ស្រុកត្រពាំងប្រាសាទ ! តម្រូវ អោយពលរដ្ឋ ចំណាកស្រុក លូចកាប់ឈើគ្រញូងក្នុងទឹកដីថៃ បង់ប្រាក់ក្នុងមួយនាក់ ១០ម៉ឺនរៀល ចំណែកមេឈ្មួញយួន ឈ្មោះ ទូ បង់មួយខែ៥០០$ !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ បែកធ្លាយ
ពីបណ្តាញសង្គម ព័ត៌មានសរសេរ​ថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍មកថា លោក ផន មេបញ្ជាការ កងអនុសេនាធំលេខ ៥ នៃផ្នែកសឹករង ស្រុកត្រពាំងប្រាសាទ ! បានធ្វើការគាប់សង្កត់ទៅលើ ប្រជាពលរដ្ឋ រស់នៅ តាមខ្សែរបនទាត់ព្រំដែន ដែលបានឆ្លងដែនទៅលូចកាប់ឈើក្រញូងនៅក្នុងទឹកដីថៃ តម្រូវ អោយពួកគាត់បង់ប្រាក់ជាថ្នូរបើកភ្លើងខៀវមិនបង្ក្រាប ក្នុងមួយនាក់១០ម៉ឺនរៀល ហើយពេល បានឈើក្រញូងត្រឡប់មកវិញបង់មួយគីឡូមួយពាន់រៀលបន្ថែមទៀត ! ហើយ ល្បីថា មេ ឈ្មួញឈ្មោះ ទូ ជាជនជាតិយួន បង់អោយក្នុងមួយខែ ៥០០$ ( ប្រាំរយដុល្លារ ) ដើម្បីធ្វើការ ប្រម៉ូលទិញផ្ដាច់មុខនៅតំបន់កងអនុសេនាធំលេខ៥ទាំងមូល ។

ក្នុងនោះសរសេរទៀតថា ! ពលករឆ្លងដែនកាប់ឈើក្រញូងម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា ! ពួកគាត់ ត្រូវបង់ អោយ លោក ផន មេបញ្ជាការ(គ៥) ក្នុងមួយនាក់១០មឺនរៀល ពេលដែលបានឈើបង់ក្នុងមួយគីឡូ១ពាន់រៀលបន្ថែមទៀតពេលឈ្មួញមកទិញគិតពីឈ្មួញមួយគីឡូ១ពាន់រៀលបន្ថែមលើនិងទៀត បើមិនគិតដូច្ឆេះទេ !  គេមិនអោយរកស៊ី នៅតំបន់គេ ឡើយ បើថៅកែធំៗដូចជា ឈ្មោះ ទូ ជនជាតិយួន ត្រូវបង់ថ្លៃការពារមួយខែ ៥០០ ប្រាំរយដុល្លារបន្ថែមទៀត ។

សមត្ថកិច្ចបានអោយដឹងថា ! សព្វថ្ងៃក្រោយពីមានការឃុបឃិតពីយោធាសឹករងរួចមក មានមេឈ្មួញជាជនជាតិវៀតមធំៗចូលទិញឈើក្រញូងដល់ជើងភ្នំបន្ទាត់ព្រំដែនតែម្ដង ហើយក្នុងមួយថ្ងៃៗមានពលកររាប់រយនាក់ឆ្លងដែនខុសច្បាប់កាប់ឈើក្រញ៉ូង ដោយខាង សឹករង ប្រម៉ូលប្រាក់ក្នុងមួយថ្ងៃរាប់សឹបលានរៀល ។

ករណីនេះអង្គភាព
BT-NEWS
មិនអាចសុំការបំភ្លឺពី លោក ផន មេបញ្ជាការ(គ៥) និង លោក ឧត្តមសេនីយ៍ទោ តុន ញៀន មេបញ្ជាការសឹករងខេត្តឧត្តរមានជ័យ បានទេនៅថ្ងៃទី៣១ ខែ តុលា នេះ  ព្រោះមិនមាន លេខទូរស័ព្ទ ! បើមានបញ្ហាសូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕


No comments:

Post a Comment