Thursday, October 5, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ទឹកជំនន់ លិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋចំនួន ២៧ខ្នងផ្ទះ ខូចខាតស្ពាន និងលិចផ្លូវ៥០០ម៉ែត្រ ! ស្រែចំការ រងនូវការខូចខាត !!!!!!










ដោយ លឹម អូ
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖
ស្ថានភាពភ្លៀងធ្លាក់បន្តបន្ទាប់ រហូតដល់ថ្ងៃទី៥ ខែតុលា ម្សិលមិញ នេះ បានបង្កជាទឹកជំនន់ ជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ២គ្រួសារ និងលិចផ្លូវគ្រួសក្រហម មួយខ្សែរប្រវែង ៥០០ម៉ែត្រ និងបានហូរច្រោះដាច់ផ្លូវជាតិមួយកន្លែងទៀត ! អាជ្ញាធរ និងសមត្ថកិច្ច បានបង្ខំចិត្តបិទចរាចរ មិនអោយយានយន្តធំៗ ឆ្លងកាត់ជាបណ្តោះអាសន្ន ។
តាមរបាយការណ៍ពីអាជ្ញាធរស្រុកអន្លង់វែង ទឹកជំនន់ភ្លៀងបានជន់លិចលំនៅប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិរំចេក និងរំចេកខាងលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង ធ្វើអោយ ម៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ២៧ខ្នង ស្រែចំការ ចំនួន ៤១ហិតា ដែលទទួលរងខូចខាត ! ផ្លូវគ្រួសក្រហមមួយខ្សែរ ដែលចូលទៅកាន់ភូមិទាំងពីរខាងលើ ត្រូវបានទឹកជំនន់ហូរកាត់ទាំងស្រុង ប្រវែង ៥០០ម៉ែត្រ និងស្ពានដែកមួយកន្លែង ប្រវែង១៦ម៉ែត្រ ដែលត្រូវទឹកហូរកាត់ពីលើ មានកំពស់ទឹក ១.២ម៉ែត្រ ជាហេតុពុំអាចធ្វើចរាចរបាន ខណៈពេលនេះ អាជ្ញាធរស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងកំពុងចុះអន្តរាគមន៍ ដើម្បីជម្លៀសប្រជាពលរដ្ឋរកទីកន្លែងមានសុវត្ថិភាព ។
ដោយឡែកផ្លូវជាតិលេខ ៦៧B ត្រង់ចំនុចសា្ពនអូរក្រូច ដែលត្រូវទឹកជំនន់ហូរច្រោះក្បាលស្ពាន បណ្តាលអោយដាច់ជ័រកៅស៊ូ រហូតដល់ទ្រូងផ្លូវ ប្រវែង២គុណនឹង ៥ម៉ែត្រ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយអាជ្ញាធរ និងសមត្ថកិច្ច បានចុះអន្តរាគមន៍ បិទផ្លូវ មិនអោយរថយន្តយន្តធំៗឆ្លងកាត់ឡើយ

No comments:

Post a Comment