Monday, October 23, 2017








Bt-news.com និង bt-newsdaily.blogspot.com !  បាញ់កាំជ្រូចភ្នាល់ ចាក់លុយ ពីរច្រក សម្ខាន់ៗ ក្នុងខេត្តឧត្តរមានជ័យ គ្មានអាជ្ញាធរ ណា ហ៊ានក្អក !!!!!


ដោយ លឹម អូ
Bt-news ចេញផ្សាយ ថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យមុននេះថា ! ល្បែងភ្នាល់ កាំជ្រូច ហោះ ល្បឿនរយៈចំងាយ ចាក់លុយនៅជិតមាត់ច្រកសម្ខាន់ៗ នៃខេត្តឧត្តរមានជ័យ ! ដើម្បីទាក់ទាញក្រុម សហប្រតិបត្តិការ ញៀនល្បែង នៃប្រទេសកម្ពុជា-ថៃ មកលេង នៅចំណុច អូរថ្ម ស្ថិតក្នុង​ភូមិអូរថ្ម ឃុំត្រពាំងប្រៃយិ៍ ស្រុកអន្លង់វែង ជាប់មាត់ច្រកអន្តរៈជាតិជាំសាង៉ាំ និង នៅចំណុច អូរពណ៌ សង្កាត់អូរស្មាច់ ក្រុងសំរោង ជិតមាត់ច្រកអន្តរៈជាតិអូរស្មាច់ ចាប់ផ្តើម ទៀតហើយ ដោយបែងចែកពេលគ្នាបាញ់ បន្តកន្ទុយរាល់ថ្ងៃ ដើម្បីជួយអភិវឌ្ឃន៍ តំបន់ព្រំដែន កុំអោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហត់នឿយខ្លាំងពេក និងជួយ សម្រួលដល់ផ្លូវ ដង្ហើម ប្រជាពលរដ្ឋ ដែលរស់ នៅ តំបន់ខ្សែរបន្ទាត់ ព្រំដែននៃប្រទេសទាំងពីរផងដែរ ។

ករណីខាងលើឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ធ្លាប់ប្រាប់អង្គភាព
BT-NEWS ថា ! ល្បែងភ្នាល់មួយនេះមានច្បាប់ ពីក្រសួងមហាផ្ទៃ អាជ្ញាធរខេត្តមិនមានសិទ្ធបិទឡើយ !   បើប៉ះ ពាល់ដល់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្ត មានសិទ្ធ ផ្អាក តាមករណីមានបណ្តឹង បើមិនមាន បណ្តឹងនោះទេ ក៍មិនអាច ផ្អាកគេបានដែរ 

ប្រជាពលរដ្ឋនិយាយថា​ ! គ្មានអ្នកណាមានពេលដើរប្តឹងតវ៉ារាល់ថ្ងៃនោះទេ បើម្នាក់ៗគិតតែ ធ្វើស្រែចំការ ព្រោះតែក្រពះ !  ចំណែកមេល្បែងភ្នាល់ នៃច្រកទាំងពីរនេះ ជាអ្នកមានអំណាច មានលុយ មិនគិតជួយ អភិវឌ្ឍន៍ប្រទេសជាតិ ទេ បែជាបើកល្បែងភ្នាល់ គិតតែប្រយោជន៍ខ្លួន ឯង មិនគិតពីអាយុជីវិតប្រជាពលរដ្ឋ បើមិនធ្លាក់ចំបណ្តាលអោយស្លាប់ទេ ក៍ផ្សែងរបស់កាំជ្រូច​ប៉ះពាល់ដល់សុខភាពដែរ ! ល្បែងនេះប្រទេស ថៃ ហាមឃាត់មិន អនុញ្ញាត អោយលេងឡើយ ! ព្រោះវាធ្លាប់ឆក់​យកអាយុជីវិតមនុស្សនាពេលកន្លងមក ។ 

អង្គភាព
BT-NEWS មិនអាចសុំការបំភ្ឡឺ ពីមេល្បែងនៃច្រកទាំងពីរបានទេ នៅថ្ងៃទី ២ ខែតុលា នេះ ព្រោះមិន មានលេខទូរស័ព្ទ បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕




No comments:

Post a Comment