Tuesday, October 24, 2017












Bt-news.com
និង bt-newsdaily.blogspot.com
!  ទំនិញនាំពីប្រទេសថៃ ចូល កម្ពុជា
សង្ស័យថា មិនបានត្រួតពិនិត្យត្រឹមត្រូវ ធ្វើអោយបាត់ចំណូលថវិកា រដ្ឋ !!!!!


Bt-news ចេញផ្សាយ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ទំនិញជាប្រភេទគ្រឿង កំប៉ុង ភេជ្ជៈគ្រប់មុខ បន្លែផ្លែឈើ និង សំភារៈ ផ្សេងៗ នាំពីប្រទេស ថៃ ចូលមក កម្ពុជា តាមច្រកអន្តរជាតិជាំសាង៉ាំ ស្ថិតក្នុងភូមិ ជើងភ្នំ ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ! ជាទំនិញនាំចូលខុសច្បាប់ ! ត្រូវគេដាក់ការសង្ស័យថា ! មាន ការ ឃុបឃឹត ពីសំណាក់មន្រ្តីកាំកុងត្រូល និងមន្រ្តីគយ ដែលប្រចាំការនៅទីនោះ មិនបានធ្វើ ការត្រួតពិនិត្យត្រឹមត្រូវ និងមិនបង់ពន្ធចូលរដ្ឋ ដែលធ្វើអោយបាត់ថវិកាជាតិ ៕

សកម្មភាពខាងលើនេះត្រូវបានមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា ! មន្រ្តីកាំកុងត្រូល និង មន្រ្តីគយ ប្រចាំស្នាក់ច្រកអន្តរជាតិជាំសាង៉ាំ មានការឃុបឃឹបបើកចំហរអោយ ទំនិញចូល មកកម្ពុជា មិនធ្វើការត្រួតពិនិត្យរាល់ទំនិញនាំចូល មិនបានបង់ពន្ធ ទៅតាមសៀវភៅ បន្ទុក រដ្ឋ ! ដោយជារៀងរាល់ថ្ងៃ មានរថយន្តដឹកទំនិញរាប់សិបគ្រឿង ដែលគេសង្កេតឃើញ ជាប្រភេទ រថយន្តច្នៃដឹកទំនិញដូចជា រថយន្តស៊ាំយ៉ុង រថយន្តកាំរីច្នៃប្រភេទ កាត់ និងត.ទ្រុង រថយន្តប្រភេទមួយបាំងកន្លះ និងរថយន្តប្រភេទពីរបាំង បានដឹកទំនិញមិនក្រោមពី ២តោន ទៅ៣តោន ហើយដឹកទំនិញផ្សេងៗយ៉ាងសំពីសំពោង ចេញពីប្រទេសថៃ ដែលគេមិន ដែល ឃើញមន្រ្តីកាំកុងត្រូល ឬមន្រ្តីគយ ប្រចាំស្នាក់ច្រក ធ្វើការត្រួតពិនិត្យនោះ ។
តាមការលើកឡើងពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលដឹកទំនិញពីថៃ មកកម្ពុជា បាន និយាយថា ! ពួកគាត់ដឹកទំនិញចេញពីថៃ ចូលមកកម្ពុជា គ្មានការត្រួតពិនិត្យ និងធ្វើបង្កាន់ ដៃបង់ពន្ធនោះទេ ! គាត់គ្រាន់តែបង់ជាលុយទៅអោយមន្រ្តីកាំកុងត្រូល និងមន្រ្តីគយ ប្រចាំ ស្នាក់ការច្រកអន្តរជាតិជាំសាង៉ាំនេះ គឺពួកគាត់អាចដឹកទំនិញចេញពីប្រទេសថៃ បានដោយរលូន ។
បញ្ហាខាងលើអង្គភាព Bt-news.com មិនអាចសុំការបំភ្លឺពីមន្រ្តីកាំកុងត្រូល ប្រចាំស្នាក់ ច្រក អន្តរជាតិជាំ និងលោក សារ៉ាន់ ប្រធានស្នាក់ការគយ ប្រចាំច្រកអន្តរជាតិជាំ បានទេនៅថ្ងៃទី ២៤ ខែតុលា នេះ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



 

No comments:

Post a Comment