Wednesday, November 1, 2017



Bt-news.com និង bt-newsdaily.blogspot.com ! បែកធ្លាយ ព្រះរាជ្ញអាជ្ញារងខេត្តសៀមរាបម្នាក់ ឈ្មោះ សំរិទ្ធ សុខុន បើករថយន្តក្នុងស្ថានភាព ស្រវឹង បុកអ្នកជិះម៉ូត ស្លាប់ម្នាក់និង របួសធ្ងន់ម្នាក់ !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ០ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប ៖ បែកធ្លាយតាមបណ្តាញសង្គម ជាព័ត៌មានថា ! ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាបម្នាក់ បានបើករថយន្តទំនើប LEX ៤៧០ ក្នុងស្ថានភាពស្រវឹង ស្រាជោគ ជាំ ក្នុងល្បឿនលឿន បុកជាម៉ូតូមួយគ្រឿង ពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ កាលពីវេលា ម៉ោង ១២ និង២៦នាទីយប់ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញនេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ មុខផ្ទះសំណាក់លាងឆាយហុង ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-
ខេត្តសៀមរាប ។
អ្នកឃើញហេតុការណ៍ បានអោយដឹងថា​ ! បន្ទាប់ពីបើក រថយន្តបុក ជនរងគ្រោះរួច អ្នកបើក បរបមិនបានឈប់ នៅកន្លែងកើតហេតុទេ គឺបានបើករត់អូសទាំងម៉ូតូ​ និងជនរងគ្រោះរាប់រយម៉ែត្រ ។
សមត្ថកិច្ចចរាចរណ៍បានប្រាប់ថា ! នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៧ នោះថា បន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវជាតិ លេខ៦ រវាងរថយន្ត និង ម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់ ទើបកម្លាំងជំនាញ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់របស់ឯកជន បានចុះទៅដល់កន្លែងកើតហេតុ ហើយដឹកអ្នករបួស យកមកព្យាបាល ភ្លាមៗផងដែរ ។
ប្រភពបានបន្តថា ! ជនបង្ក ឈ្មោះ សំរិទ្ធ សុខុន មុខងារជា ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បើក រថយន្តម៉ាក LX ៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២M ៨៦ ៧៧ បើកបរម្នាក់ឯង មកពីលិចទៅកើត ក្នុងស្ថានភាព ស្រវឹង បានបុកជាមួយម៉ូតូជិះ បញ្ច្រាស់ទិសគ្នា ជាប់ទាំងមនុស្ស និង ម៉ូតូ មាន គ្នា ២នាក់ ពេញទំហឹង បណ្តាលអោយ ស្លាប់ ម្នាក់ ពេលដែលបុកហើយបានអូស ទំលាក់ ប្រហែល ៥០ម៉ែត្រ និងម្នាក់ទៀត បានធ្លាក់នៅមុខក្រុមហ៊ុន ស្រាបៀរ កម្ពុជា កែងផ្លូវ បេនឡាន ចុងកៅ ស៊ូចាស់ ចំណែក ម៉ូតូអូសទៅដល់មុខបុរីសុខលាភ ចម្ងាយហែលជាង ៥០០ ម៉ែត្រ ប៉ុន្តែជនបង្កនៅតែខំបើក រត់ទៀត ខណៈពេល នោះត្រូវបានប្រជាពលរដ្ឋដេញតាម នាំគ្នា ដាក់ម៉ូតូ ឡោម ព័ន្ធជាប់ ព្រមទាំងបានស្វាគមន៍ម្នាក់១ដៃ ពេញផ្ទៃ មុខ សំណាងល្អ សមត្ថកិច្ច ទៅដល់ នាំទាំងមនុស្ស និង រថយន្តបង្ក មកកន្លែងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក មិនតែប៉ុណ្ណោះ ពលរដ្ឋ បាននាំគ្នាដេញតាម មកដល់ ស្នងការទៀត តែសមត្ថកិច្ចមិនអោយចូល ។
ប្រភពបានបញ្ជាក់បន្ថែមថា ជនរង គ្រោះទាំង២នាក់នោះមានឈ្មោះ៖ទី១/ ឈ្មោះ តោ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ(ជាអ្នកបើកម៉ូតូ) (ស្លាប់) និង ទី២/ឈ្មោះ គង់ វណ្ណី ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នករួមដំណើរពីក្រោយ)របួសបាក់ជើង ខាងឆ្វេង ២កំណាត់ ! អ្នកទាំង២ រស់នៅ ភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។






ជនរងគ្រោះ ទាំង២នាក់ ម្នាក់ដែលស្លាប់ ត្រូវបានសមត្ថកិច្ចប្រគល់ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នករបួសធ្ងន់ កំពុងដេកសម្រាកព្យាបាល នៅមន្ទីរ ពេទ្យបង្អែក ខេត្តសៀមរាប ។ រីឯ ជនបង្កត្រូវបានដោះលែងទាំងយប់ ដោយមានក្រុមមន្ត្រី តុលាការខេត្តសៀមរាប មកធានាអោយត្រឡប់ទៅផ្ទះវិញ

ករណីនេះ អង្គភាព BT-NEWS
មិនអាចសុំការបំភ្លឺពីលោក ឈ្មោះ សំរិទ្ធ សុខុន ព្រះរាជ្ញអា ជ្ញារង អមសាលាដំបូងខេត្តសៀមរាបបានទេ នៅថ្ងៃទី០២ ខែវិច្ឆិកា នេះ ព្រោះមិនមាន លេខទូរស័ព្ទ បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
BT-NEWS ចេញផ្សាយបន្តទៀត ក្នុងករណីនេះ




No comments:

Post a Comment