Bt-news.com និង bt-newsdaily.blogspot.com ! មេឈ្មួញឈើគ្រញូង ជនជាតិ វៀតណាម ឈ្មោះ ង្វៀង ធីម៉ាយ ហៅ យាយ ម៉ាយ ជាប់ពន្ធនាគារ មន្រ្តីយោធានៅពីក្រោយខ្នង ឈ្មោះ ថោង ជួន រួចខ្លួនច្បាប់មិនមានចំណាត់ការ !!!!!
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍មកថា ! មេឈ្មួញឈើគ្រញូង ជនជាតិ វៀតណាម ឈ្មោះ ង្វៀង ធីម៉ាយ ហៅ យាយ ម៉ាយ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនតាម ដីកា តុលាការ លេខ០៥៥ ចុះថ្ងទី០៦ ខែតុលា ឆ្នាំ២០១៧ ហត្ថលេខា ដោយលោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ១២ និង៣៥ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ឥឡូវនៅក្នុងពន្ធនាគារខេត្ត ក៍ប៉ុន្តែ អ្នកដែល ពាក់ព័ន្ធនៅពីក្រោយខ្នងមេឈ្មូញគ្រញូង វៀតណាម ង្វៀង ធីម៉ាយ ខាងលើ ឈ្មោះ ថោង ជួន មានតួរនាទីនៅការិយាល័យ អភិវឌ្ឍន៍ នៃកងពលតូចអន្តរាគមលេខ៦ ដែលប្រជាជនគ្រប់គ្នាថា ជាប្តី ង្វៀង ធីម៉ាយ មិនទាន់ឃើញ ច្បាប់ មានចំណាត់ការនៅឡើយ ។
ករណីនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា ! មេឈ្មួញឈើគ្រញូងឈ្មោះ ង្វៀង ធីម៉ាយ
រកស៊ីឈើគ្រញូងបានរលូន កន្លងមកដោយសា មានមន្រ្តីយោធាឈ្មោះ ថោង ជួន ជាអ្នក ជ្រោមជ្រែង ! ចូច្នេះហើយបើច្បាប់ចាត់ការតែឈ្មោះ ង្វៀង ធីម៉ាយ ចំណែក មន្រ្តីយោធា ឈ្មោះ ថោង ជួន មិនមានចំណាត់ការ បែជារួចខ្លួនទៅវិញ លំអៀងពេកហើយ ។
ករណីនេះអង្គភាព Bt-news នៅមានបន្ត បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈទូរស័ព្ទខាងលើ ៕
No comments:
Post a Comment