Thursday, November 30, 2017



Bt-news.com និង bt-newsdaily.blogspot.com !   ឈ្មោះ អូន មុន្នី រណ្តៅដីមានជំម្រៅជ្រៅ ហួសច្បាប់កំណត់ ជំនាញរ៉ែ និងថាមពល មិនបើកភ្នែកមើល !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ០ ខែធ្នូ ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍ថា ! អាជីវកម្មជីកយកអាចម៍ដីលក់របស់លោក អូន មុន្នី ស្ថិតនៅ ភូមិស្វាយ ជ័យ ឃុំ ត្រពាំងធំ ស្រុកប្រាសាទ បាគង ខេត្តសៀមរាប កំពុងតែជីកជម្រៅជ្រៅ ហួសច្បាប់កំណត់ របស់មន្ទីររ៉ែ និងថាមពល បានដោយរលូនសង្ស័យថា លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពល ទទួលលាភសក្ការ: ទើប មិនដែលចុះមកពិនិត្យ និងហាមឃាត់ ។










ប្រជាពលរដ្ឋដែលនៅក្បែរទីនោះបានប្រាប់ ! ឈ្មោះ អូន មុន្នី ​ម្ចាស់អាជីវកម្មខាងលើ បានដឹកជញ្ជូនអាចម៌ដីធ្លាក់រាយប៉ាយពេញផ្លូវ និងដីហ៊ុយដូចពពកនៅរដូវ វស្សា បង្កអោយមានផលលំបាក់ដល់ពួកគាត់ក្នុងការដកដង្ហើម ! ម៉្យាងវិញទៀតពួកគាត់មានការ  ព្រួយបារម្ភណ៍ ក្មេងតូចៗដែលនៅក្បែរនោះ និងសត្វគោក្របី អាចនឹងធ្លាក់ ចូល រណ្តៅដីដែលមានជម្រៅជ្រៅ ឆក់យកអាយុជីវិតបានយ៉ាងងាយ  

ប្រជាពលរដ្ឋបានបន្តថា !  ពួកគាត់មិនដែលបានឃើញជំនាញពាក់ពន្ធ័ ចុះធ្វើការហាម ឃាត់ ម្តងណាឡើយ ជាពិសេសជំនាញ មន្ទីររ៉ែ និងថាមពលខេត្តសៀមរាបតែម្តង

ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលបានទេ នៅថ្ងៃទី ០ ខែធ្នូ នេះ ព្រោះ មិនមាន លេខទូរស័ព្ទ ! បើមានបញ្ហាសូមធ្វើការ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕





No comments:

Post a Comment