Saturday, November 25, 2017








Bt-news.com និង bt-newsdaily.blogspot.com !   លោក អុយ វិត មេគយ និង លោក ហម សំខាន់ ប្រធានច្រកភ្នំដី គីឡូ១៣ ស្រុក សំពៅលូន បើកភ្លើង​ខៀវអោយឈ្មួញ​នាំទំនិញ​គេចពន្ធ ​ប​ង់ពន្ធមិន​គ្រប់ និង​ម្ហូមអា​ហារ ខូចគុណ​ភាព ចូលកម្ពុជា !!!!!

ដោយ លៀម សាវ៉ាត
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបាត់តំបង៖ មានសេចក្តីរាយការណ៍មកថា !
លោក អុយ វិត មេគយ និង លោក ហម សំខាន់ ប្រធានច្រកភ្នំដី គីឡូលេខ១៣ ស្រុកសំពៅលូន បើកភ្លើង​ខៀវអោយឈ្មួញ​នាំទំនិញ​គេចពន្ធ ​ប​ង់ពន្ធមិន​គ្រប់ និង​ម្ហូមអា​ហារ ខូចគុណ​ភាពដូចជា ! ត្រីស្អុយរលួយ និងត្រីខ្លាស់សេរ ជាដើម ចូលកម្ពុជា យ៉ាងគគ្រឹកគគ្រេង ដូចដង្ហែគណៈប្រតិភូ ដោយ មិនគិត ពីសុខភាពប្រជាពលរដ្ឋនោះ ឡើយ ។

សេចក្តីរាយការណ៍បន្តថា !  លោក អុយ វិត មេគយ និង លោក ហម សំខាន់បាន ឃុប ឃិតគ្នាពុករលួយ លក្ខណៈជាប្រព័ន្ធជាមួយឈ្មូញ នាំចូល ត្រីខ្លាស់សេរដែល ខូគុណភាពដែល សុទ្ធសឹង ប្រើប្រាស់សាធាតុគីមី មិនអោយស្អុយរលួយ ក្នុងថ្ងៃៗ រាប់តោន តាមរទេះអូស ឆ្លងកាត់ប៉ុស្តិ៍ កាំកុងត្រូលដោយមិនមានការត្រូត ពិនិត្យ  យក មកចែកចាយ តាម បណ្ដា ខេត្តផ្សេងៗ និងជាពិសេសក្នុងខេត្តបាត់ដំបងនេះតែម្តង ។
មជ្ឈដ្ឋានទូទៅបានរិះគន់ថា ! រាល់សកម្មភាពខាងលើ គឺជាចេតនាមួយ ដែលសម្លាប់ ប្រជា ពលរដ្ឋ ជាលក្ខណៈជាប្រយោល តាមរយៈបរិភោគ
ប៉ះពាល់សុខភាព ធ្ងន់ធ្ងរ

ជុំវិញការរិះគន់ខាងលើអង្គភាព BT-News
មិនអាចសុំការបំភ្លឺពីលោក អុយ វិត មេគយ និង លោក ហម សំខាន់ ប្រធានច្រកភ្នំដីបានទេនៅថ្ងៃទី២៥ ខែវិច្ឆិកា នេះ ព្រោះមិនមាន លេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment