Bt-news.com និង bt-newsdaily.blogspot.com
! មន្រ្តីកងរាជអាវុហត្ថម្នាក់បាន
រងរបួសបាក់ជើងពេល ចុះបំពេញភារកិច្ច ! ត្រូវជនសង្ស័យ តដៃគប់គ្រាប់បែក២គ្រាប់ !!!!!!
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំង អាវុធហត្ថខេត្តសៀមរាប ចុះអនុវត្តន៍ដីកាចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធ នឹង ករណីឃាតកម្ម នៅខេត្តកណ្តាល ខណៈពេលកំពុងធ្វើឡោមព័ទ្ធ ត្រូវជនសង្ស័យ គប់គ្រាប់ បែកចំនួន ២គ្រាប់ បណ្តាលឱ្យមន្រ្តីកងរាជអាវុធហត្ថម្នាក់រងរបួស រួចហើយជនសង្ស័យ រត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា
ឆ្នាំ២០១៧នេះថា ! កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប
និងខេត្តឧត្តរមានជ័យ ក្រោយពីបានធ្វើការស្រាវជ្រាវ អស់រយពេលជាច្រើន ថ្ងៃ
រហូតដល់វេលាម៉ោង ០៦ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ ទើបកំណត់មុខសញ្ញាជន សង្ស័យ មានឈ្មោះ ហ៊ាប ធី ភេទប្រុសអាយុ ៤៥ឆ្នាំ
កំពុងតែលាក់ខ្លួន នៅផ្ទះមួយកន្លែង ក្បែរតំបន់ព្រៃស្អាក់ ក្នុងភូមិអូរតាម៉េង
ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នៅពេលដែលសមត្ថកិច្ចកំពុងធ្វើឡោមព័ទ្ធទីតាំងផ្ទះជនសង្ស័យកំពុងលាក់ ដោយជន សង្ស័យ ក៏បានគប់គ្រាប់បែក ចំនួន ២គ្រាប់ មកលើសមត្ថកិច្ច បណ្តាលឱ្យមន្រ្តីកងរាជ អាវុធហត្ថ ខេត្តសៀមរាប ម្នាក់ឈ្មោះ អ៊ុយ ចយ បានរងរបួសជើងឆ្វេង ហើយជនសង្ស័យ បានរត់គេចខ្លួនបាត់ ! ប៉ុន្តែកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យរត់ចូលព្រៃ ចំណែក មន្រ្តីកងរាជអាវុធហត្ថ នាំយកទៅសង្គ្រោះមន្ទីរពេទ្យ ម្ចាស់ផ្ទះដែលឱ្យ ជនសង្ស័យ ស្នាក់នៅ ក៏បានរត់គេចខ្លួនបាត់ស្រមោលផងដែរ ។

មន្រ្តីកងរាជអាវុធហត្ថបានប្រាប់ថា ! ជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុសអាយុ ៤៥ឆ្នាំ មានដីការចាប់ខ្លួន
របស់តុលាការខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សំលាប់ កាលពីថ្ងៃទី ៣១ ខែតុលា
ឆ្នាំ២០១៧ នៅភូមិត្បូងដំរី ឃុំកំពង់លួង ខេត្តកណ្តាល ។
ករណីនេះអង្គភាព BT-NEW.COM សូមបួងសួងដល់ទេវត្តា ព្រះអង្គចេក ព្រះអង្គចម និងលោក យាយ ទេព តាមថែរក្សាលោក អ៊ុយ ចយ មន្រ្តីអាវុធហត្ថខេត្តសៀមរាប អោយ ឆាប់ជាសះស្បើយ ក្នុងពេលឆាប់ៗនេះ ៕
ករណីនេះអង្គភាព BT-NEW.COM សូមបួងសួងដល់ទេវត្តា ព្រះអង្គចេក ព្រះអង្គចម និងលោក យាយ ទេព តាមថែរក្សាលោក អ៊ុយ ចយ មន្រ្តីអាវុធហត្ថខេត្តសៀមរាប អោយ ឆាប់ជាសះស្បើយ ក្នុងពេលឆាប់ៗនេះ ៕
No comments:
Post a Comment