Saturday, November 25, 2017
Bt-news.com និង bt-newsdaily.blogspot.com ! នាយកសាលាវិទ្យាល័យមានជ័យ ឈ្មោះ ម៉ៅ សារឿន រងការរិះគន់ថា ! ធ្វើការគម្រាម កំហែងសិស្ស និងបង្ខិតបង្ខំ អោយសិស្សទិញសំលៀកបំពាក់ ខុសគោលការសាលា ដោយឡែក ប្រពន្ធនាយកសាលា ខ្លាំងជាងប្តីទៅទៀត !!!!!!
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តកំពង់ចាប៖ មានសេចក្តីរាយការណ៍មកថា ! លោក ម៉ៅ សារឿន នាយក សាលាវិទ្យាល័យមានជ័យ ! កំពុងធ្វើព្យុះ ភ្លៀង នៅសាលាវិទ្យាល័យមានជ័យ ! ស្ថិតនៅ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ! ដោយឡែកប្រពន្ធឈ្មោះ ពុធ ពៅ ជាអ្នកគ្រូខ្លាំងជាង មេខ្លា និងកំពុងបង្កភាពរញ៉េរញ៉ៃ ដោយតម្រូវអោយសិស្សទិញខោអាវ កីឡាកម្មងពណ៌តាមកម្រិត នៃថ្នាក់ក្នុងម្នាក់ៗតំលៃ ២៦០០០រៀល (ពីរម៉ឺនប្រាំមួយពាន់រៀល) បើសិស្សណា ស្លៀក ពាក់ខោអាវ ខុសតម្រូវ នៃសាលា ចាប់សម្រាតសិស្សនោះ ខាងមុខ ប្រជុំជន នៃសិស្ស មិនតែប៉ុណ្ណោះ កម្មង់អោយ សិស្សទិញទឹកបរិសុទ្ធ វីតាល់ ដើម្បីទុកអោយ គាត់ផឹក ក្នុងម្នាក់ៗតំលៃ៤$ ដុល្លារ ព្រមទាំង ប្រមូលថវិកាពីកូនសិស្សដើម្បីតុបតែងថ្នាក់ ទៀតផង បើសិស្សរូបណា ជំទាស់គឺទទួលរងនូវ ការ គម្រាមកំហែង គ្រប់និតិវិធី មិនអនុញ្ញាតអោយសិស្សរូបណាធ្វើការតវ៉ាឡើយ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ! ចំពោះសិស្សណាអត់មានលុយ ទទួលរងនូវការប្រមាថ ម៉ាក់ ងាយ និង សំឡុត រកវាយ ដូច្នេះហើយសិស្សក្រីក្រកំពុងតែគេចសាលាដោយសាតែខ្លាច បក្ខពួក ក្រោម ឱវាទ របស់លោក ម៉ៅ សារឿន នាយកសាលាខាលើ ។
អាណាព្យាបាលសិស្សអំពាវនាវដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ សូមមេត្តា ជួយពិនិត្យមើល ករណីនេះផង បើមិនដូច្នោះទេ ! ធនធានមនុស្សសិស្សជំនាន់ក្រោយនៅមូលដ្ឋានខាងលើ ប្រហែលជារលាយសាបសូន្យដោយសាតែទង្វើ របស់នាយកសាលារូបនេះហើយ ។
ជុំវិញការរិះគន់ខាងលើ អង្គភាព BT-News មិនអាចសុំការបំភ្លឺពីលោក ម៉ៅ សារឿន នាយក សាលាវិទ្យាល័យមានជ័យ ខាងលើ់បានទេនៅថ្ងៃទី ២៥ ខែ វិច្ឆិកា នេះ ព្រោះមិនមាន លេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment