Thursday, November 9, 2017



Bt-news.com និង bt-newsdaily.blogspot.com !  មន្ទីរសាធារណកា ខេត្តកំពង់ចាម បណ្តោយអោយ រថយន្តធុនយក្ស ដឹកលើសចំណុះ បំផ្លាញផ្លូវ ស្ពាន មិនត្រួតពិនិត្យ !!!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


សៀមរាប
មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម មកថា !  មាន រថយន្តធុនធំៗ ដឹកអុស និងដឹកទំនិញ ជាច្រើនគ្រឿង បានកំពុងចរាចរណ៍ បំផ្លាញផ្លូវស្ពាន អោយខូចជាច្រើនកន្លែង ! រថយន្តទាំងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម មិនធ្វើការ ត្រួតពិនិត្យ បច្ចេកទេស និងកាត់ទ្រុងតាម ការណែនាំ របស់ក្រសួងឡើយ ។ ជាងនេះទៅទៀត រថយន្តធុនធំៗ របស់ក្រុមឈ្មួញ បានកំពុងដឹកអុស បំផ្លាញស្ពាន និងផ្លូវជា ច្រើនកន្លែង ប៉ុន្តែមិនមាន មន្ទីរសាធារណកា ខេត្តកំពង់ចាម ហាមឃាត់ ឬ បង្ក្រាបនោះទេ ។

ប្រការនេះ ត្រួវបានមជ្ឍដ្ឋាននានា មានការសង្ស័យថា ! មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ជាអ្នកបើកដៃអោយ ក្រុមឈ្មួញដឹក ជញ្ជូនទំនិញទាំងនោះ មានការដឹក លើស ទម្ងន់ ជាថ្នូរទៅនិងផលប្រយោជន៍ តាមរបៀបពូករលួយ ជាប្រព័ន្ធ ។
ជាក់ស្ដែង រថយន្តធុនធំ ប្រភេទយីឌុ៥ផ្លូវ ជាច្រើនគ្រឿង ដែលបានដឹកអុស និងទំនិញ ផ្សេងៗ រាប់សិបតោន គេចពីជញ្ជីង បើកបរឆ្លងកាត់ ស្ពានអង្គរបាន ស្រុកកងមាស ដែលជា ចំណងដៃ ដ៏ថ្លៃថ្លា របស់សម្តេច ហ៊ុន សែន បានដោយ រលូន បើទោះបីស្ពាននេះ ត្រូវបានហាមឃាត់ មិនអោយរថយន្តធំៗ ដឹកទំនិញឆ្លងកាត់ក្ដី ។
គួរបញ្ជាក់ថា ស្ពាននេះ សម្រាប់តែរថយន្តដឹក ទម្ងន់១៥តោន ប៉ុណ្ណោះ ត្រូវបានលោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម ចុះហត្ថលេខា លើលិខិតសំណើរបស់អភិបាល ស្រុក កង មាស កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ដើម្បីចាត់តាំងអោយលោក សុខ ស្រ៊ុន ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ចុះអន្តរាគមន៍ទប់ស្កាត់ រថយន្តខ្នាតធំ ដឹកអុសឆ្លងកាត់ ស្រុកកងមាស តែរហូតមកទល់នឹងពេលនេះ នៅតែមានប្រភេទរថយន្ត ធំៗដឹកអុស និងទំនិញផ្សេងៗ រាប់សិបតោន បើកបរឆ្លងកាត់លើស្ពានខាងលើនេះជាហូរហែ ដដែល
ប្រជាពលរដ្ឋថា ការដែលរថយន្ត ដឹកទំនិញ ឆ្លងស្ពាន បានយ៉ាងសុខស្រួលបែបនេះ បើគ្មាន ការបើកដៃ ឃុបឃិតគ្នា ជាមួយមន្ទីរសាធារណការ ខេត្តកំពង់ចាម ទេនោះ ក៍ក្រុមឈ្មួញ មិនហ៊ាន បំពាននោះដែរ ។
ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ខាងលើ បានលើកឡើងថា ! ស្ពានដែកបាឡេ១ខ្សែ ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងឃុំអង្គរបាន ស្រុក កងមាស ខេត្តកំពង់ចាម ក៏ដូចជាស្ពាន មួយចំនួនទៀត នៅតាមបណ្ដោយផ្លូវលេខ ២៧០ ចាប់ពីម្តុំផ្សារ ព្រៃទទឹង ទៅតាមជួរមាត់ទន្លេ រហូតដល់ថ្នល់ជាតិលេខ៦ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានរថយន្តធុនធំៗ ប្រភេទយីឌុក៥ផ្លូវ ជាច្រើនគ្រឿង កំពុងតែសម្រុកដឹកអុស និងទំនិញផ្សេងៗ ឆ្លងកាត់យ៉ាងអនាធិបតេយ្យ ទាំងយប់ទាំងថ្ងៃ ដោយមិនភ័យបារម្ភពីការបាក់ស្រុតផ្លូវ-ស្ពានអ្វីបន្តិចសោះ ហើយក៏គ្មាន ការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធឡើយ
នៅមន្ទីរសាធារណការ ខេត្តកំពង់ចាម ក្រោមការដឹកនាំ របស់ សុខ ស្រ៊ុន ជាប្រធានមន្ទីរ ត្រូវបានប្រជាពលរដ្ឋ មើលឃើញថា ផ្លូវជាច្រើនខ្សែ បានរងការខូច យ៉ាងធ្ងន់ធ្ងរ មិនត្រូវ បានមន្ទីរ ធ្វើការជួសជុល នោះឡើយ។ ផ្លូវទាំងនោះរងការខូច ដោយសារ រថយន្តធំៗ ដឹកទំនិញឆ្លងកាត់ ។
ជាមួយគ្នានេះ មន្ទីរសាធារណការ ខេត្តកំពង់ចាម ក៍បានធ្វើការ ជួសជុលផ្លូវខ្លះដែរ តែការ ធ្វើនោះ មិនមានគុណភាពនោះទេ ទាំងនេះ ទំនងមានការ បង្កប់អំពើពុករលួយ ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ក៏បានសំណូមពរ អោយអភិបាល ខេត្តកំពង់ចាម ជួយជំរុញ ដល់មន្ទីរពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មេត្តាជួយពិនិត្យមើល និងចាត់វិធានការផង បើពុំដូច្នោះទេ ផ្លូវ-ស្ពាន នឹងត្រូវរងការ ខូចខាត នាពេលខាង មុខឆាប់ៗនេះមិនខាន ។



ជុំវិញការ រិះគន់នេះខាងលើ អង្គភាព BT-NEWS មិនអាចសុំការបំភ្លឺពី មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បាននៅទេ នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ



No comments:

Post a Comment