Tuesday, November 14, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ដើមរដូវកាល បវេសនកាលឆ្នាំថ្មី ឆ្នាំសិក្សា ២០១៧-២០១៨ នេះ  អាគារសិក្សាថ្មី អំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ត្រូវបានដំណើរការ ឲ្យសិស្សានុសិស្ស ចូលរៀនសូត្រជាបណ្តើៗហើយ !!!!!!

អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖
នៅក្នុងខណៈពេលដែលរដូវកាល នៃ បវេសនកាល ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ ឈានមកដល់ថ្មីៗនេះ  បណ្តាអាគារសិក្សាមួយចំនួនក្នុងទូទាំងប្រទេស  ដែលជាសមិទ្ធផលថ្មីនៃសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន ត្រូវបានដំណើរការ អនុញ្ញាតិឲ្យសិស្សានុសិស្ស ចូលសិក្សារៀនសូត្រជាបណ្តើៗហើយ  បើទោះជាអាគារសិក្សាថ្មីទាំងនោះ មិនទាន់បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ យ៉ាងណាដ៏ដោយនោះ 
       លោក ខេង សុមេធ មេបញ្ជាការ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានលើកបង្ហាញឲ្យដឹងយ៉ាងដូច្នេះ កាលពីចុងសប្តាហ៍កន្លងមកនេះនៅខេត្តតាកែវ  ក្នុងពេលដែលលោកបានចុះពិនិត្យមើលលទ្ធផលនៃការសាងសង់សិទ្ធផលទាំងនោះ ដោយផ្តោតទៅលើបញ្ហាគុណភាព សោភ័ណភាព រួមទាំងការជម្រុញបន្ថែម លើការងារសាងសង់របង ខ្ហោងទ្វារ ការផ្លូវចាក់ក្រាលបេតុងក្នុងបរិវេណសាលា ការរៀបចំទីលានកីឡា និង ការរៀបចំសួនច្បារជាដើម ។
       លោក ខេង សុមេធ បញ្ចាក់ថា  ពិធីសម្ពោធដែលត្រូវប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់  គឺពិតជាមិនអាចមើលរំលងបាននោះទេ  ក៏ប៉ុន្តែតម្រូវការចាំបាច់របស់ចៅៗសិស្សានុសិស្ស ដែលទន្ទឹងរង់ចាំអាគារថ្មីសម្រាប់ការសិក្សានេះ វារឹតតែ ត្រូវបានចាប់អារម្មណ៍ខ្លាំងថែមទៀត  ។ លោកបញ្ជាក់បន្ថែមថា កម្មវិធីបើកសម្ពោធ គឺអាចធ្វើនៅពេលក្រោយក៏បាន  តែការសិក្សារបស់សិស្ស វាពិតជា មិនអាចពន្យាពេលបាននោះទេ ។ លោកថា  នេះ គឺជាអានុសាសន៍ផ្តាំផ្ញើដ៏ថ្ងៃថ្លានៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។
( សេចក្តីថ្លែងអំណរគុណ របស់យុវជន យុវតី សិស្ស វិទ្យាល័យ ប៊ុនរ៉ានី-ហ៊ុនសែន បាទី )














       លោក ខេង សុមេធ ឲ្យដឹងបន្ថែមថា  នៅក្នុងគម្រោងសាងសង់សិទ្ធផលថ្មី  ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅលើ ២២ ខេត្ត និង រាជធានី  រួមមានអាគារសិក្សា  ទីចាត់ការ ព្រមទាំងអាគារស្នាក់នៅរបស់គ្រូនិងសិស្សផងដែរ  មានចំនួនសារុប ៥៣១ខ្នង ស្មើនឹង ៦ ១៦០បន្ទប់ ដែលកំពុងដំណើរការសាងសង់  និងសាងសង់រួចរាល់ជាបណ្តើរៗនោះ  ខេត្តតាកែវទទួលបាន អាគារសិក្សាចំនួន ៨ខ្នង ស្មើនឹង ១៦២បន្ទប់  អាគារទីចាត់ការ ៥ខ្នង ស្ម់នឹង ១៥បន្ទប់ និង អាគារស្នាក់នៅរបស់គ្រូបង្រៀន ២ខ្នង ស្មើនឹង ៤០បន្ទប់ ។ នៅខេត្តតាកែវ សមិទ្ធផលថ្មីទាំងនេះ ត្រូវបានសាងសង់លើទីតាំងគ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន ៦កន្លែង គឺនៅសាលាបឋមសិក្សា ហាំងង៉ោ ស្មៅខ្ញី ,  វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ( បាទី )  ,   មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ  ,  សាលាគរុកោសល្យនិងវិក្រឹតការខេត្ត , វិទ្យាល័យ ជាស៊ីម តាកែវ  និងសាលាបឋមសិក្សា ត្រាំ ៕



No comments:

Post a Comment