Bt-news.com និង bt-newsdaily.blogspot.com
! ជនសង្ស័យ ស៊ីឈ្នួល
សម្លាប់មនុស្ស ឈ្មោះ ហ៊ាប ធី ! ចាប់បានហើយ កំពុងស្រាវចាប់បក្ខពួកបន្ត !!!!!
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
មន្ត្រីអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានអោយដឹង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះថា !
សមត្ថកិច្ចចាប់បានជនសង្ស័យដែលបានបោកគ្រាប់បែកនិង បាញ់មកលើ
កម្លាំងអាវុធហត្ថ នៅពេលចុះប្រតិបត្តិការអនុវត្តន៍ដីកា បណ្តាលអោយមន្រ្តីអាវុធហត្ថ
ខេត្តសៀមរាបម្នាក់ រងរបួស ក្នុងអំឡុងប៉ុន្មានថ្ងៃមុន ចាប់បានហើយ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យកំពុងលាក់ខ្លួន
នៅក្នុងព្រៃ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មន្រ្តីអាវុធហត្ថស្រុកបានអោយដឹងទៀតថា
! ជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុសអាយុ៤៨ឆ្នាំ រួមនឹងបក្ខពួក ជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្មស៊ីឈ្នួល សម្លាប់មនុស្ស កាលពីថ្ងៃទី៣១
ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល ដែលកម្លាំង អាវុធហត្ថខេត្តឧត្តរមានជ័យ និងកម្លាំងអាវុធហត្ថខេត្តសៀមរាប
តាមប្រមាញ់តាំងពីល្ងាច ថ្ងៃ សៅរ៍ទី១១ ខែវិច្ឆិកា បន្ទាប់ពីក្រុមជនសង្ស័យបានគប់គ្រាប់បែក
និងបាញ់សន្ធាប់មកលើ កង កម្លាំងប្រដាប់អាវុធ បណ្តាលអោយរងរបួសមន្រ្តីអាវុធម្នាក់
ហើយក្រុមជនសង្ស័យបានរត់គេច ខ្លួនបាត់ តែក្រោយពីកម្លាំងសមត្ថកិច្ច តាមប្រមាញ់អស់ រយពេលច្រើនថ្ងៃ ទើបធ្វើការឃាត់ ខ្លួនបាន នឹងធ្វើការដក ហូតបាន
កាំភ្លើងម៉ាក កា៥៩ (K59) ចំនួន១ដើម និងគ្រាប់ចំនួន ៦គ្រាប់
ចំណែកបក្ខពួកបានរត់គេចខ្លួនបាត់ ។
សួមបញ្ជាក់ថា ! ជនសង្ស័យឈ្មោះ
ហ៊ាប ធី ភេទប្រុស ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួនមក
ក្នុងភូមិសាស្ត្រ ព្រំប្រទល់ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ស្ថិតក្នុងភូមិអូរតាម៉េង
ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
នៅពេលសមត្ថកិច្ច កំពុងឡោមព័ទ្ធចាប់ ក៏ត្រូវបានជនសង្ស័យ
គប់គ្រាប់បែកចំនួន២គ្រាប់ និងបាញ់រះមកលើ ក្រុមសមត្ថកិច្ចអាវុធហត្ថ
បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ុយ ចយ ជានាយការិយាល័យព្រហ្មទណ្ឌ
នៃកងរាជអាវុធហត្ថខេត្តសៀមរាប អោយរងរបួសស្រាលត្រង់ជើង
រីឯជនសង្ស័យ ក៏បានរត់គេចខ្លួនចូល ក្នុងព្រៃបាត់ស្រមោលតែម្ដង ៕
No comments:
Post a Comment