Bt-news.com និង bt-newsdaily.blogspot.com
! លោក អ៊ូ ម៉េង ស្វាមីលោកស្រី លី អ៊ុំអេង ប្រតិកម្មចំពោះលោក ស៊ុំ
ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ អប្សរា អោយកូនចៅ បោះបង្គោលរំលោភយកដី កម្មសិទ្ធ ប្រជាពលរដ្ឋ
នៅចំណុច បូរីសណ្ឋាគារ ថ្កើនអនុក្រិត្យលេខ ១៥៨ របស់សម្តេចតេជោ !!!!!!
Bt-news ចេញផ្សាយ ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ លោក អ៊ូ ម៉េង ស្វាមីលោកស្រី លី អ៊ុំអេង បានប្រាប់អង្គភាព BT-NEWS នៅថ្ងៃទី០៧ ខែវិច្ឆិកា មុននេះថា ! ដីលោក និងភរិយាលោកឈ្មោះ លី អ៊ុំអេង នៅចំណុច បុរីសណ្ឋាគារ ជិត រង្វល់មូលផ្លូវ៦០ ម៉ែត្រ ស្ថិតនៅក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញ អនុក្រិត្យលេខ ១៥៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់អោយ បូករួមទាំងប្រជាពលរដ្ឋ ចំនួន៤ ភូមិ មាន៖ ភូមិ បឹងដូនប៉ា ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ! ភូមិអញ្ចាញ និងភូមិព្រៃគុយ ក្នុងឃុំ អំពិល ស្រុក ប្រាសាទបាគង ផងដែរ ! រហូតមកដល់ពេលនេះ មានរយៈពេលជាង មួយឆ្នាំហើយ ប្រជាពលរដ្ឋ មួយចំនួនធំនៅតែមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ ។
ប្រជាពលរដ្ឋទាំងនោះបានអៈអាងថា ! លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កំពុង ក្រាញ ននៀលរំលោភយកដីពួកគាត់ ទោះបីដឹងថា ដីពួកគាត់មានឯកសារ ត្រឹមត្រូវយ៉ាងណា ក៍ដោយ ដោយផ្គើនទៅនឹងអនុក្រិត្យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

លោក អ៊ូ ម៉េង ត្រូវជាស្វាម៉ីលោកស្រី
លី អ៊ុំអេង ដែលជាជនរងគ្រោះមួយរូបដែរនោះ មាន ប្រសាសន៍ប្រាប់ BT-NEWS ថា ! ភរិយា របស់លោកនិងបងប្អូន បានទិញដីនេះហើយធ្វើ ប្លង់ រឹង
ស្លាបមាន់ នៅខែឧសភា ឆ្នាំ១៩៩៤ តាំងពីសម័យរដ្ឋកម្ពុជា ។
តែក្រោយមកដីនេះត្រូវបានដាក់បញ្ចូលទៅជាតំបន់បុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា
ហើយអាជ្ញាធរអប្សរា បានដោះស្រាយជាតម្លៃគោលនយោបាយជូនប្រជាពលរដ្ឋ
ហើយប្រជាពលរដ្ឋមួយចំនួនក៍បានទទួលយកតម្លៃគោល នយោបាយនេះ ហើយមួយចំនួន ទៀតមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ
ដោយគ្រប់គ្រង និង អាស្រ័យផលទុកចែកកូនចែកចៅទៅថ្ងៃក្រោយ
ក្នុងនោះមានភរិយារបស់លោកផងដែរ ដែលមិនបានដោះស្រាយ គោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ
គឺមានប័ណ្ណ កម្មសិទ្ធិស្លាបមាន់រក្សាទុករហូតមកដល់បច្ចុប្បន្នជាភស្តុតាង ស្រាប់ ។
លោកបានបន្តថា ! នៅឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាព្រះរស់របស់ ពួកគាត់ ទាំងអស់គ្នា បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់ដី ទាំងនេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញចំពោះប្រជាពលរដ្ឋ ណា ដែលមិនទាន់បានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ហើយអាជ្ញាធរ មានសមត្ថកិច្ចបានបន្តនីតិវិធីវាស់វែង ដើម្បីចេញវិញ្ញាបនបត្រកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ តែទោះជា យ៉ាងណាក៍ដោយ មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ប្រជាពលរដ្ឋមួយចំនួនធំទៀតនៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយទេ ដូចជាភរិយា របស់លោក ទោះបីមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះក៍ដោយ ក៍អាជ្ញាធរមានសមត្ថកិច្ចមិនបានចេញវិញ្ញាបនបត្រថ្មី ជូនពួកគាត់តាមទំហំ និងជើងម៉ែត្រ នៃប័ណ្ណកម្មសិទ្ធិ ចាស់នោះដែរ ព្រោះ លោក ស៊ុំ ម៉ាប់ បានរារាំងមិនអោយចេញ ដោយអះ អាង ថា ដីភរិយាលោកមួយផ្នែកត្រូវបានអាជ្ញាធរ អប្សរាដោះស្រាយគោលនយោបាយហើយ ។ លោក អ៊ូ ម៉េង បានអះអាងថា ! លោក ស៊ុំ ម៉ាប់ និយាយនេះជារឿងមិនពិតទេ ព្រោះថា ក្រុមគ្រួសារ របស់លោកមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ ព្រោះប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោករក្សាទុកមកដល់បច្ចុប្បន្ន បើគ្រួសារ លោកដោះ ស្រាយ គោលនយោបាយជាមួយអាជ្ញាធរអប្សរាមែននោះ នោះអាជ្ញាធរអប្សរាច្បាស់ជា ដក ប័ណ្ណកម្មសិទ្ធិរបស់គាត់ទុកបាត់ទៅហើយ មិនមែនភរិយារបស់លោករក្សាទុកមកដល់ បច្ចុប្បន្ន ទេ ។ លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា បើអាជ្ញាអប្សរាមានឯកសារថា ដីនោះភរិយា របស់ លោក ឬក្រុមគ្រួសារ លោកបានដោះស្រាយគោលនយោបាយ មែនសូមអោយ អាជ្ញាធរអប្សរា បង្ហាញឯកសារមក បើមានមែនក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះជូនអាជ្ញាធរអប្សរា តែបើគ្មានទេសូមអោយអាជ្ញាធរអប្សរា ប្រគល់ដីទាំងនោះទៅអោយពួកគាត់វិញអោយបាន ឆាប់ស្របតាមអនុក្រិត្យរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយបើអាជ្ញាធរអប្សរា ដោះស្រាយគោលនយោបាយជាមួយ អ្នកផ្សេងវិញនោះដែលមិនមែនជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់ នោះពួកគាត់មិនទទួលខុសត្រូវឡើយ ។

ជាចុងក្រោយ លោក អ៊ូ ម៉េង បានអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាម្លប់ ដ៍ ត្រជាក់របស់កូនចៅ សូមសម្តេចមេត្តាជ្រាបដ៍ខ្ពង់ខ្ពស់ និងជួយអន្តរាគមន៍ រឿងនេះដល់ក្រុមគ្រួសារលោកផង ព្រោះលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងដាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាប យ៉ាងខ្លាំងក្លាបំផុត សូម្បីប្រជាពលរដ្ឋធ្វើស្រែចំការលើដីដែលពួកគាត់មានមិនបានផង ។
ករណីនេះ អង្គភាព BT-NEWS មិនអាចសុំការបំភ្លឺ ពីលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរ ជាតិអប្សរាបានទេ នៅថ្ងទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ព្រោះមិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
No comments:
Post a Comment