Bt-news.com និង bt-newsdaily.blogspot.com
! ខ្លាំងមែន ! ឧកញ៉ា គង់
ក្រឹង ល្បី ឈ្មោះបទល្មើស ព្រៃឈើ
ដឹកជញ្ជួនឆ្លងដែនទៅប្រទេស វៀតណាម មន្រ្តីស្ថាប័ន ពាក់ព័ន្ធ មិនបង្រ្កាប
!!!!!
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តក្រចេះ៖ មានសេចក្តីរាយការណ៍មកថា ! មន្ត្រីយោធាជាន់ខ្ពស់
ដែលមានងារជាឧកញ៉ា ឈ្មោះ គង់ ក្រឹង ជាមេឈ្មួញ ឈើ និងកាប់បំផ្លាញព្រៃឈើ ដ៍ធំ ចំនួន៣ខេត្តគឺ ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី យកទៅលក់
នៅប្រទេស វៀតណាម តាមច្រក ត្រពាំងស្រែ ស្ថិត ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ
ស្រុកស្នូល ខេត្តក្រចេះ ។ លោក ឧកញ៉ា គង់ ក្រឹង កំពុងអោយ មេការ និងដៃជើង
របស់ខ្លួន ដើរប្រមូលទិញឈើ ទាំងមានច្បាប់ និងអត់ច្បាប់ យកមក ស្តុក ទុក នៅដីឡូ ផ្ទះរបស់គាត់ គ្មាន
មន្ត្រីក្នុងស្ថាប័នណាហ៊ាន ក្អកជាមួយ ឡើយ សូម្បីតែលោក ស ចំរ៉ុង អភិបាលខេត្ត
ក៍បិទមាត់ជិតមិនហ៊ានហើបដែរ ដោយសារតែដុល្លារ របស់លោក ឧកញ៉ា គង់ ក្រឹង វាយប្រហារឡើង ងងឹតភ្នែក ជំនាញពាក់ព័ន្ធ
ពីក្រោមដល់ថ្នាក់លើ គ្មានអ្នកណាមើលឃើញនោះទេ ។
សេចក្តីរាយការណ៍បានបន្តថា ! លោកឧកញ៉ា គង់ ក្រឹង គឺជាមនុស្សមាន ឥទ្ធិពលបំផុត នៅភាគ ឦសាន ហើយក៏ជាឈ្មួញ ធំជាងគេ និងមានរយៈពេលយូរជាងគេ ខាងបទល្មើស ព្រៃឈើផងដែរ ដោយក្នុងមួយថ្ងៃៗ លោកបានទិញ និងយកទៅលក់ពី ១០ ទៅ២០ រថយន្ត ធំៗ ចរាចរណ៍ក្នុងការដឹកជញ្ជួន ទាំងយប់ទាំងថ្ងៃ តាមរយៈរថយន្ត ចំណុះ៥តោន រថយន្តប៉ែន ឬរថយន្តកុងតឺន័រ ក្រៅពីនោះ គឺមានម៉ូតូ ដែលលោកបានទិញ យ៉ាងហោចណាស់ ក្នុងមួយថ្ងៃរាប់រយគ្រឿងផងដែរ ។
ប្រជាពលរដ្ឋរស់នៅតាមផ្លូវចូលច្រកព្រំដែនត្រពាំងស្រែបាននិយាយថា ! លោក គង់ ក្រឹង ជាបុគ្គលម្នាក់ដែលមានឈ្មោះល្បីណាស់សព្វថ្ងៃនេះ ហើយជាអ្នកសម្របសំម្រួល អោយ ពួកឈ្មួញឈើតូចៗទៀត ក្នុងការដឹកជញ្ជួនឈើទៅប្រទេសវៀតណាម មុននឹងដឹកចេញ ត្រូវបង់លុយអោយខ្លួន ជាមុន ហើយលោក ក៏ជា អ្នកផ្តល់ទីតាំងអោយឈ្មួញជនជាតិ វៀតណាម មកទិញឈើស្តុកក្នុងដីឡូត៍ ផ្ទះ របស់ខ្លួន ស្ថិតក្នុង ភូមិពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ថែមទៀតផង ។

សកម្មភាពខាងលើនេះត្រូវបានប្រជាជនរិះគន់គ្រប់ៗគ្នាថា
! ងារជា កងទ័ព និងជាឧកញ៉ា ទៀត បែជាប្រព្រឹត្ត
តែបទល្មើស មិនគិតជួយ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិទេ បែជាចូល ខ្លួនក្នុង បទល្មើស ទៅវិញ
ដោយឡែក មន្រ្តីគ្រប់ស្ថាប័នពាក់ព័ន្ធវិញ ! មិនបង្រ្កាប បទល្មើស ទេ ! បែជាចូលពាក់ព័ន្ធពុករលួយជាមួយបទល្មើស
ព្រោះតែ លុយ ម្នាក់ៗបិទភ្នែក មិនបើក មើលទេ ! ទោះបីជា មជ្ឈដ្ឋានទូទៅ រិះគន់យ៉ាងណា !
ក៍ស្តាប់លែងលឺដែរ ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាព BT-News មិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្រ្តីជំនាញពាក់ព័ន្ធបានទេនៅថ្ងៃទី២២
ខែវិច្ឆកា នេះ ព្រោះតែមិនមានលេខទូរស័ព្ទ បើមានបញ្ហាសូបទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ
៕
No comments:
Post a Comment