Thursday, November 16, 2017



Bt-news.com និង bt-newsdaily.blogspot.com ! សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ !!!!!!

អង្គភាព
Bt-news ចេញផ្សាយ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការអំពាវនាវ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ! ក្នុងនាមជាស្ថាប័ននីតិប្រតិបត្តិ រាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ នូវដីកាសម្រេចរបស់តុលាការកំពូល ដែលកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ ! ការសម្រេចនេះ នឹងការពារដល់សន្តិសុខ ស្ថិរភាព និងការរីកការអភិវឌ្ឍន៍បស់ប្រទេសកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវអោយប្រជាពលរដ្ឋរក្សាការស្ងប់ស្ងាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ក្រោយពេលរំលាយ គណបក្សសង្រ្គោះជាតិ ហើយសម្តេចប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅក្នុងប្រទេស ។
ការបោះឆ្នោត នឹងនៅតែបន្តធ្វើជាបន្តបន្ទាប់តាមការកំណត់នៅពេលខាងមុខ ក្នុងនោះមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តជាដើម ! ទោះជាអវត្តមានគណបក្សនយោបាយមួយ ប៉ុន្តែកម្ពុជានៅតែមានគណបក្សដទៃជាច្រើនទៀត ចូលរួមក្នុងការបោះឆ្នោត ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សកម្មជន និងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ នៅតែមានសេរីភាពពេញលេញ ក្នុងការធ្វើនយោបាយ លើកលែងតែសមាជិកជាន់ខ្ពស់ ដែលត្រូវតុលាការដកសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តស្រុកខណ្ឌ នៅទូទាំងប្រទេសថា បងប្អូននៅមានពេលវេលា នៅឡើយ ! បន្ទាប់ពី គណបក្សសង្រ្គោះជាតិ ត្រូវរំលាយ រយៈពេល២សប្តាហ៍យ៉ាងយូរ ទើបត្រូវរៀបចំបែងចែកអសនៈ ដូច្នេះបងប្អូនមានពេល១សប្តាហ៍ ទៅ២សប្តាហ៍ ដើម្បីធ្វើការសម្រេចចិត្តចុះ ចូលជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយ ! បើសិនជាបងប្អូន ចង់នៅតែបន្តតួនាទីរបស់ខ្លួន សម្តេចតេជោ សូមប្រកាសបន្តស្វាគមន៍ ក្នុងការចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សមាជិកគណបក្សសង្រ្គោះជាតិ ដែលនៅមូលដ្ឋាន មិនត្រូវចាត់ទុក ការអំពាវនាវរបស់សម្តេច ជាការទិញដូរនោះទេ ប៉ុន្តែត្រូវចាត់ទុកថា ជាឱកាសដែលផ្តល់ជូនពួកខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋ ឫក៍ នៅពេលនេះ សមាជិករបស់គណបក្សសង្រ្គោះជាតិ ដែលតុលាការមិនហាមឃាត់ អាចមានសេរីភាព ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សដទៃ ឬទៅបង្កើតគណបក្សដោយខ្លួនឯងបាន ។
សម្តេចប្រកាសប្រាប់ទៅបរទេសថា ! យើងកំពុងអនុវត្តច្បាប់ប្រទេសរបស់យើង បើទោះបីមានអ្វីកើតឡើងក៏ដោយ អ្នកទាំងនោះ មិនត្រូវធ្វើអ្វីដូចអតីតកាល ដូចជាគាំទ្រ លោក លន់ នល់ នោះទេ ! សម្តេចសង្ឃឹមថា បរ ទេសទាំងអស់ នឹងមិនប្រព្រឹត្តនូវរឿងច្រំដែល ដូចអតីតកាលនោះទេ ។
ប្រជាពលរដ្ឋ ដែលបានរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ៤០ឆ្នាំមកនេះ នឹងទទួលបានផល ប្រយោជន៍ពីសន្តិភាព និងការអភិវឌ្ឍន៍ នៅកម្ពុជាតទៅទៀត ៕

No comments:

Post a Comment