Bt-news.com និង bt-newsdaily.blogspot.com
! ឈើគ្រញូង៥តោន និងឈើនាងនួន៥ម៉ែត្រ គូប ដែលកម្លាំងចម្រុះ
បង្រ្កាបពី មេឈ្មូញជនជាតិវៀតណាម ង្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ
ត្រូវ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យឈ្មោះ អ៊ឹម សាវរិទ្ធ ធ្វើរបាយការសរុបត្រឹមតែជាង១តោន !!!!!!
អង្គភាព Bt-news ចេញផ្សាយ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ បែកធ្លាយ លោក អ៊ឹម សាវរឹទ្ធ នាយខណ្ឌ័រដ្ឋបាលព្រៃឈើ ខេត្ត ឧត្តរមានជ័យ ! ធ្វើរបាយការបញ្ជួនឈើសរុបត្រឹមតែជាង១តោន ! ករណីកម្លាំងចម្រុះចុះ
ធ្វើការឃាត់ខ្លួនមេឈ្មួញឈើជនជាតិវៀតណាម ឈ្មោះ ង្វៀងធីម៉ៃ ហៅយាយ ម៉ាយ និងធ្វើការរឹបអុស វត្ថុតាង ប្រភេទឈើគ្រញូង និងឈើនាងនួន ជាច្រើនម៉ែតគូប កាល ពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំនួនពីរទីតាំង ទីមួយ ស្ថិតនៅ ភូមិមួយរយប្រាំ ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទ និងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ដោយមានការសង្សយ័ថា ! បានបាត់ឈើគ្រញូង និងឈើនាងនួនជាង៨តោន និងសាឡុង ធ្វើអំពីឈើក្រញូង មួយឈុតធំ ក្រោយជំនាញរដ្ឋបាល ព្រៃឈើបានប្រម៉ូលយក វត្ថុតាងទាំង នោះ
ទៅរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុក អន្លង់វែង និងខ្លះទៀតយក ទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ
ខេត្តឧត្តរមានជ័យ ។
ប្រភពបានអោយដឹងថាវត្ថុតាងបទល្មើសឈើដែលសមត្ថកិច្ចបានធ្វើការរឹបអុសពីឃ្លាំងរបស់
ឈ្មួញជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងមកនេះ រួម មាន៖ ឈើក្រញូងចំនួន៥តោន (ប្រាំតោន) និងឈើនាងនួនជាប់ខ្នាតមុខកាត់៣០ និងមាន មុខកាត់ ៤០សង់ទីម៉ែត ប្រវ៉ែងពីម៉ែត ដែលមានតម្លៃរាប់ម៉ឺនដុល្លារ
មានចំនួន ៥ម៉ែតគូប ។
វត្ថុតាង ឈើគ្រញូងជាង៤តោន និងឈើនាងនួន ជាង៤ម៉ែតគូប បូករួម និងសាឡុង ធ្វើអំពីឈើក្រញូង
ដែលបានបាត់ទៅនោះ ត្រូវបានគេសង្សយ័ថា ! លោកអ៊ឹមសាវរឹទ្ធ នាយ ខណ្ឌរដ្ឋបាល
ព្រៃឈើ ឃុបឃិតគ្នាជាមួយ និងមន្រ្ដីក្រោមឱវាទ យកទៅលក់ អោយឈ្មួញ បន្ដ ដោយល្បីថា
! បានប្រាក់ជាង៦ម៉ឺនដុល្លារ រួចធ្វើដូចជាអត់ដឹងរឿង
។
ប្រភពបានបង្ហើបថា ! មានសេនា ប្រមាណបីនាក់បានដឹកឈើចេញពីក្នុងឃ្លាំងយក ទៅខាង ក្រៅ បាត់អស់ ៦រថយន្ដ ខណៈពេល ក្នុងហេតុការកុំពុងតែបង្ក្រាបនោះ ។
លោក សូតស៊ី សុឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ បានប្រាប់អ្នកព័ត៌មានតាមទូសព្ទ័នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះថា ! ចំពោះ កាបាត់បង់ ឈើនៅពេលបង្ក្រាបឃ្លាំង ឈើនៅថ្ងៃទី១៧
កន្លងមកថ្មីៗ នេះលោក មិនបាន ដឹងទេ ! ពីព្រោះលោកប្រគល់តួនាទីនេះអោយទៅ
ខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកធ្វើការ
ព្រោះរដ្ឋបាលព្រៃឈើជាសេនាធិការ របស់លោក ។
លោកបានបន្ដថា ! រឿងរ៉ាវ ការបាត់ បង់ឈើ សាឡុងឈើគ្រញូង និងរថយន្ដ ដែលអូសរឹបបាននេះ
ខាងខណ្ឌ រដ្ឋបាលព្រៃឈើ ត្រូវតែទទួលខុសត្រូវ ហើយត្រូវតែចេញមុខបកស្រាយចំពោះមហាជន និងអ្នកសាព័ត៍មាន
អោយបានច្បាស់លាស់ ក្រោយពីបានបែកធ្លាយរឿងទាំងនេះ លោកថា លោកមិនបាន លូកដៃ ក្នុង រឿងនេះទេ
កុំអោយគេថា លោក ជ្រៀតជ្រែកការងារ របស់គេ ។
ហើយចំនួនឈើដែលខាងខណ្ឌរដ្ឋបាលព្រៃឈើធ្វើរបាយការចូលមកលោក បូកសរុបរួម សរុប ទាំងរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើស្រុក អន្លង់វែង និងនៅខណ្ឌរដ្ឋបាលព្រៃឈើ រួមមាន៖ ឈើនាងនួន ២៥ដុំ ស្មើរ និង០,៨៦៩ គីឡូក្រាម និងឈើក្រញូងក្រាក់ចំនួន៧៦ដុំ ស្មើនិង០,២៣៩ គីឡូក្រាម តែប៉ុណ្ណុះ ។

លោក អ៊ឹម សាវរឹទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ
បានប្រាប់អ្នកព័ត៌មាន
តាមទូសព្ទ័ថា ! រឿងទាំងអស់ខាងលើ មិនមែនជារឿងពិតនោះ
ទេ មានការចោទ ប្រកាន់ លើរូបលោកទាំងស្រុង ពីព្រោះលោកធ្វើតាមស្ថានភាពជាក់ស្ដែង ។
ពេលលោកទៅដល់ឃើញអ្នកសារព័ត៍មាន មួយចំនួនបានលើកដាក់ឡាន រៀងៗខ្លួន លោកក៍មិនបានទៅវែកញែកអីដែរ លោកប្រម៉ូលតែនៅក្នុងរថយន្ដ ចំនួនពីគ្រឿងព្រោះ វាជាប់សោរ និងនៅជិត (តាប) បន្តិចបន្តួច ដោយឡែកចាប់នៅ ឃ្លាំងក្នុង ស្រុកអន្លង់វែង នោះមិនបានយកមកខណ្ឌនោះទេ ! ហើយរឿងទាំងអស់នេះ មិនមែនសម្រេចតែលោក ម្នាក់ឯង បានទេ ពីព្រោះមានកំលាំងចំរុះចូលរួម ៕
( ប្រភព វិចិត្រ ហង្សមាស ឧត្តរមានជ័យ ) ករណីនេះអង្គភាព BT-News ហ្នឹងធ្វើការផ្សព្វផ្សាយ បន្ត

No comments:
Post a Comment