Friday, December 1, 2017



Bt-news.com និង bt-newsdaily.blogspot.com !  បែកធ្លាយមេល្បែងឈ្មោះ ផល សា ម៉ន នាយក ក្រុមហ៊ុន ជួលអោយ ថៃ បាញ់កាំជ្រូចភ្នាល់ ចាក់លុយ សំអាងលើមានច្បាប់ !!!!!


Bt-news ចេញផ្សាយ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យមុននេះថា ! ល្បែងភ្នាល់ កាំជ្រូច ហោះ ល្បឿនរយៈចំងាយ ចាក់លុយនៅជិតមាត់ច្រកអន្តរៈជាតិជាំសាង៉ាំ ! ដើម្បី ទាក់ទាញក្រុម ញៀនល្បែង នៃប្រទេសកម្ពុជា-ថៃ មកលេង នៅចំណុច អូរថ្ម ស្ថិតក្នុង​ភូមិអូរថ្ម ឃុំត្រពាំងប្រៃយិ៍ ស្រុកអន្លង់វែង ជាប់មាត់ច្រកអន្តរៈជាតិជាំសាង៉ាំ គឺឈ្មោះ  ផល សា ម៉ន នាយកក្រុមហ៊ុន ផល សាម៉ន ជួលអោយថៃបាញ់ភ្នាល់ចាក់លុយទេ ។
សេចក្តីរាយការណ៍បន្ថែមថា ! លោក ផល សាម៉ន បានរត់ច្បាប់ពីក្រសួងមហាផ្ទៃ នាំចូលពីថៃ កាំជ្រូចធម្មតា ដើម្បីបាញ់ភ្នាល់ប្រមូលថវិកាជួយជនក្រីក្រ ក៍ប៉ុន្តែសំណើរនៃច្បាប់ខាងលើ លោក ផល សាម៉ន មិនធ្វើតាមនោះទេ ! បែជាជួលអោយ ជនជាតិថៃ យកកាំជ្រូច ល្បឿន រយៈចម្ងាយ ប្រភេទ មីស៊ីល ដែលប្រទេស ថៃ ហាមឃាត់ មកបាញ់ទៅវិញ ។

សកម្មភាពនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង លោកនាយកក្រុមហ៊ុនខាងលើ មិនគិតជួយ​អភិវឌ្ឃន៍ប្រទេសជាតិទេ បែជាគិតតែល្បែង មិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចជា ផ្សែងវាសុទ្ធសឹងតែ ជាតិគីមី ជាពិសេសនៅពេលដែលធ្លាក់សំបកផ្ទុះ អាចបង្កអោយឆាប ឆេះផ្ទះ ពលរដ្ឋ និងអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយនោះទេ ។

ជុំវិញការរិះគន់ខាងលើអង្គភាព
BT-NEWS មិនបានសុំការបំភ្លឺពី ឯកឧត្តម ស ថាវី អភិបាល ខេត្តឧត្តរមានជ័យទេ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៧ នេះ ! ព្រោះឯកឧត្តម ធ្លាប់ប្រាប់ BT-NEWS ជាញឹកញ៉យដដែលៗថា ! ល្បែង ភ្នាល់មួយនេះមានច្បាប់ ពីក្រសួងមហាផ្ទៃ អាជ្ញាធរ ខេត្តមិនមានសិទ្ធបិទឡើយ !  បើប៉ះ ពាល់ ដល់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្ត មានសិទ្ធ ផ្អាក តាមករណីមានបណ្តឹង បើមិនមាន បណ្តឹងនោះទេ ក៍មិនអាច ផ្អាកគេបានដែរ 



No comments:

Post a Comment