Wednesday, December 20, 2017



Bt-news.com និង bt-newsdaily.blogspot.com !  រថយន្តយីឌុប ដឹកឈើឆ្លងដែនទៅ វៀតណាម របស់ឧកញ៉ា ល័ក្ខណ៍ ដូចដង្ហែបុណ្យកឋិន !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ គ.ស ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com




ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តក្រចេះ៖ មានសេចក្តីរាយការណ៍មកថា ! មានក្បួនរថយន្តយក្សប្រភេទយីឌុប ភ្លៅ៥ ដឹកឈើឆ្លងដែន  ចូលទៅប្រទេសវៀតណាមដូចដង្ហែ​បុណ្យកឋិន តាមច្រកទ្វារ ព្រំដែនអន្តរជាតិ (ត្រពាំងស្រែ) ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅល្ងាច ថ្ងៃទី១៩ ខែធ្នូ  ឆ្នាំ២០១៧ ម្សិលមិញ វាជាឈើរបស់លោកឧកញ៉ា ល័ក្ខណ៍ គឺ ឈើមានច្បាប់  ដែលបានដេញថ្លៃពីរាជរដ្ឋាភិបាល មានចំនួនជាង៧០០០០ ម៉ែត្រគូប ប្រាំពីរម៉ឺនមែត្រគូប ដែលគណៈកម្មការជាតិ បង្ក្រាបបាន នៅដើមឆ្នាំ២០១៦ ។
ប៉ុន្តែជាក់ស្ដែងពួកឈ្មួញដែលទទួល បន្តពីឧកញ៉ា ល័ក្ខណ៍ នោះ ពុំបានគោរព ទៅតាមច្បាប់ ឫបទកដ្ឋានបច្ចេកទេស នៃការដឹកជញ្ជូននោះទេ គឺបានផ្ទុកលើសទម្ងន់ យ៉ាងធ្ងន់ធ្ងរ ចាប់ពី៨០ រហូតដល់ ទៅ ១៣០តោនឯណោះ នៅបណ្ដាលអោយផ្លូវជាតិ លេខ៧៤ ទីរួមស្រុកស្នួល ច្រកព្រំដែនត្រពាំងស្រែ រង្វើរដូចរញ្ជួយផែនដី និងទទួលរងនូវការខូចខាត យ៉ាងធ្ងន់ធ្ងរ មានកន្លែងខ្លះស្រុត ប្រេះ ប៉ោង ទឹករលក ស្ទើរគ្រប់ទីកន្លែង មិនដែលឃើញមន្រ្តីជញ្ជីងខេត្តក្រចេះ រូបណា ចេញមុខ ចាត់វិធានការតាមផ្លូវច្បាប់ម្តងណាឡើយ ។

ជុំវិញការរិះខាងលើ អង្គភាព
BT-News មិនអាចសុំការបំភ្លឺពីជំនាញសាធារណការខេត្តក្រចេះ​បានទេ ព្រោះតែមិនមានលេខទូរស័ព្ទ បើមានបញ្ហាសូមធ្វើការទំនាក់ទំនង
តាមរយៈលេខទូរស័ព្ទ​ខាងលើ ៕


No comments:

Post a Comment