Sunday, December 31, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ឆ្លងឆ្នាំសកល ២០១៧ ឆ្លងចូល ២០១៨ នៅលើទឹកដីបុរាណប្រវត្តិសាស្ត្រអង្គរ-សៀមរាប !!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃ ច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១

ត្រូវនឹងថ្ងៃទី០១ ខែមករា គ.ស ២០១៨ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  ព្រឹត្តិការណ៏ការឆ្លងឆ្នាំសកល២០១៧ ចូលឆ្នាំ២០១៨ នារាត្រីថ្ងៃទី៣១ខែធ្នូនេះ គេសង្កេតឃើញភ្ញៀវទេសចរណ៍ទៅទស្សនាអង្គរប្រវត្តិសាស្រ្ត និងនៅ តាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមដងផ្លូវជាតិលេខ ៦A សួនច្បានានា នឹងនៅចំកណ្ដាលបេះដូងក្រុងអង្គរប្រវត្តិសាស្រ្ត មានការរៀបចំតុបតែង លម្អដោយភ្លើងពណ៌គ្រប់ប្រភេទ ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល និងអោយប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទស្សនាកម្សាន្ត ជាពិសេសនៅតំបន់ទេសចរណ៍ផប់ស្ដ្រីត ដែលជាកន្លែងភ្ញៀវទេសចរណ៍អន្ដរជាតិជួបប្រជុំគ្នាគ្រប់ជាតិសាស្ដ្រ ។
ការជួបជុំដ៏ធំបំផុត របស់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងរាត្រីឆ្លងឆ្នាំនៅខេត្ដទេសចរណ៍បេតិកភ័ណ្ឌនេះ ជាព្រឹត្ដិការមួយដ៍អស្ចារ្យ ដែលមិនធ្លាប់មានកន្លងមក ជាពិសេសនៅក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីត និង សួនច្បារមហាសណ្ឋា គារ អង្គរ ដែលមានមនុស្សកកកុញ បានជួបជុំគ្នារាំលេងកំសាន្ត កំដរបរិយាកាសរង់ចាំវិនាទីចុងក្រោយ សម្រាប់ការចូលឆ្នាំថ្មី ២០១៨។ នារាត្រីនោះផងដែរ នៅតាមហាងបរទេសនិមួយៗក៍មានការប្រគុំតន្ដ្រីរាំលេងកំសាន្ដ តាមដងផ្លូវសំខាន់ខ្លះៗបានកកស្ទះចរាចរណ៍ ដោយសារការធ្វើដំណើររបស់ពលរដ្ឋនិងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ដើរកំសាន្ដនិងឆ្ពោះទៅកាន់តំបន់ផប់ស្ត្រីត។
នៅវេលាម៉ោង២៤និង០០នាទីនារាត្រីឆ្លងឆ្នាំ ចូលឆ្នាំ២០១៨ មានមនុស្សរាប់ម៉ឺននាក់ នៅក្នុងបរិវេណផប់ស្ដ្រីត បាននាំគ្នាស្រែកអបអរឆ្នាំថ្មី២០១៨ និងរាប់លេខថយក្រោយ អមដោយសំលេងបាញ់កាំជ្រួចរាប់ពាន់គ្រាប់ ចំនួនបីកន្លែង ដូចជានៅកន្លែងព្រះរាជតំណាក់ តំបន់ផប់ស្ដ្រីត និងនៅទីសក្ការៈបូជាព្រះអង្គចេក ព្រះអង្គចមផងដែរ។
       ការអបអរពិធីដ៍មហិមានេះ ជាមោទនភាពមួយសម្រាប់ក្រុងបេតិកភ័ណ្ឌអង្គរ ដែលបង្ហាញកាន់តែច្បាស់នូវតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រនេះ ពោលកាន់តែបានទទួលស្គាល់ពីបណ្ដាប្រទេសលើពិភពលោកផងដែរថែមទៀត។






លោក ឃឹម ប៊ុន សុង អភិបាលខេត្ដសៀមរាប បានថ្លែងថា ក្នុងឱកាសនៃរាត្រីថ្ងៃឆ្លងឆ្នាំថ្មី២០១៨នេះ បានបង្ហាញអោយឃើញថា សៀមរាប ជាសក្កានុពលវិស័យទេសចរណ៍ធំបំផុត បន្ទាប់ពីទីក្រុងភ្នំពេញ នឹងធ្វើអោយកំណើនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងជាងឆ្នាំមុន។លោកបានបន្ដថា ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធានានូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។ វត្តមានរបស់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងទ្វីប ដើម្បីប្រារព្វពិធីឆ្លងឆ្នាំនៅលើដែនដីប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនធម្មតានោះទេ សម្រាប់ការវាស់ជម្រៅ មនោសញ្ចេតនាដែលប្រកបទៅដោយការស្រឡាញ់រាប់អានចំពោះ វប្បធម៌ខ្មែរនោះ។ ជាមួយនឹងការផ្តល់នូវតម្លៃជាមោទនភាពដ៏ខ្ពង់ខ្ពស់នេះ ទោះបីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយបុណ្យឆ្លងឆ្នាំសាកលនេះ ជាប្រពៃណីបែប បស្ចឹមប្រទេស និងជាប្រពៃណីរបស់គ្រីស្គបរិស័ទយ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកកាន់ព្រះពុទ្វ សាសនា ឬក៏ដូចអ្នកកាន់សាសនាគ្រីស្គ ត្រូវបានចូលរួមអបអរសាទរ សប្បាយរីករាយចូលឆ្នាំថ្មីទាំងអស់គ្នាដែរ។  ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញថា ពីសុខសន្តិភាពនៅកម្ពុជា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ  នៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់ តែប្រសើរថែមទៀតនោះ គឺការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និងសាសនា  ព្រមទាំងជាពិភពដ៏សុខក្សេម ក្សាន្តនៃមនុស្សជាតិ  ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមដំបូលសន្តិភាព៕


No comments:

Post a Comment