Saturday, December 2, 2017







Bt-news.com និង bt-newsdaily.blogspot.com !  មេឈ្មូញឈើជើងខ្លាំង ភាគ ឦសាន ឈ្មោះ គង់ ក្រឹង បញ្ជា អោយ កងការពារ វាយ អ្នកកាសែត និងដកយកម៉ាស៊ីនថត មិនមានចំណាត់ការពីផ្លូវច្បាប់ !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ០ ខែធ្នូ ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តក្រចេះ៖ សេចក្តីរាយការណ៍មកថ្ងៃទី០៣ ខែធ្នូ មុននេះថា !   ឈ្មូញឈើជើងខ្លាំង ភាគ ឦសាន ដែលមានងារជាមន្ត្រីយោធាជាន់ខ្ពស់ នឹងជាឧកញ៉ាផង ឈ្មោះ គង់ ក្រឹង បានបញ្ជា អោយ កងការពារ ឃ្លាំងឈើ ជាទាហាន វាយ អ្នកកាសែត និងដកយកម៉ាស៊ីនថត ខណៈ ពេល ក្រុមអ្នកកាសែត ទាំងនោះចុះផ្តិតយករូបភាព ឃ្លាំងស្តុកឈើនៅ ចំណុច ក្នុងភូមិ ត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល កាលពីថ្ងៃ០១ ខែធ្នូ ថ្មីៗនេះ ។
ប្រជាពលរដ្ឋនៅជិតចំណុចនោះនិយាយថា ! លោកឧកញ៉ា ដែលមានងារជាមន្រ្តីយោធាជាន់​ខ្ពស់រូបនេះ ប្រព្រឹត្តតែបទល្មើស ដោយប្រើអំណាចផ្តាច់ការ វាយ អ្នកព័ត៌មានមិនរើសមុខ បើសិនណាអ្នកព័ត៌មានទាំងនោះប៉ះឆ្នាំងបាយគាត់ ហើយមិនដែលមានបញ្ហា ពីសំណាក់ ផ្លូវ ច្បាប់ចាត់វិធានការបានម្តងណាឡើយ ។

សេចក្តីរាយការណ៍បន្តថា ! លោក គង់ ក្រឹង កំពុងយកលុយទិញទឹកចិត្តអ្នកកាសែតរូប អោយ ជួយកាង អ្នកកាសែតដូចគ្នា  សម្រាប់អោយអ្នកកាសែតរូបនោះ ហៅអ្នកកាសែត រូបណាដែលចង់បានលុយ អោយទៅបើកលុយ ជំនួស លោក គង់ ក្រឹដែលជា លុយរបស់ គង់ ក្រឹ !  កូនចៅបាន០៥ម៉ឺនរៀល ចាងហ្វាងបាន៣០ម៉ឺនរៀល ជាផ្នូរ ក្នុងការជួយ បិទបាំងព័ត៌មាន មិនអោយចុះផ្សាយ ! បើកផ្ទាល់ អត់វេ ផ្ញើអោយទេ
ប្រភពបញ្ជាក់ថា ! មន្រ្តីយោធាជាន់ខ្ពស់មានងារជាឧកញ៉ារូបនោះ គឺជា មេឈ្មួញ ឈើ និងកាប់បំផ្លាញព្រៃឈើ ដ៍ធំ យកទៅលក់ នៅប្រទេស វៀតណាម តាមច្រក ត្រពាំងស្រែ ស្ថិត ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ សព្វថ្ងៃ កំពុងអោយ មេការ និងដៃ ជើង របស់ខ្លួន ដើរប្រមូលទិញឈើ មានច្បាប់ និងអត់ច្បាប់ យកមក ស្តុកទុក នៅដីឡូត៍ ផ្ទះរបស់គាត់ មិនមានមន្ត្រីក្នុងស្ថាប័នណាហ៊ាន ក្អកជាមួយឡើយ សូម្បីតែលោក ស ចំរ៉ុង អភិបាលខេត្ត ក៍បិទមាត់ជិតមិនហ៊ានហើបដែរ ដោយសារតែដុល្លារ របស់លោក ឧកញ៉ា គង់ ក្រឹង វាយប្រហារឡើង ងងឹតភ្នែកអស់ទៅហើយ ។

ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឧកញ៉ា គង់ ក្រឹង ! លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានទេ ! នៅថ្ងៃទី០៣ ខែធ្នូ នេះ ព្រោះតែ មិន មានលេខទូរស័ព្ទ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
សូមតាមដាន BT-News បន្ត




No comments:

Post a Comment