Tuesday, December 5, 2017






Bt-news.com និង bt-newsdaily.blogspot.com !  កងទ័ពទាំងអស់ នៅក្នុងកងពលតូចថ្មើរ​ជើងលេខ៤១ ដែលឈរ ជើងនៅទិសសមរភូមិមុខ សូមថ្កោលទោសចំណោះសម្តី របស់ ទណ្ឌិត សម រង្សី ដែលញុះញង់ អោយប្រឆាំងរាជរដ្ឋាភិបាល !!!!!

Bt-news ចេញផ្សាយ ថ្ងៃទី ០ ខែធ្នូ ឆ្នាំ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

យើងខ្ញុំទាំងអស់គ្នា ជា
មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៅក្នុងកងពលតូចថ្មើរ​ជើងលេខ៤១ ដែលឈរជើងនៅទិសសមរភូមិមុខ សូមថ្កោលទោសចំណោះសម្តី របស់
ទណ្ឌិត សម រង្សី ដែលបានញុះញង់
អោយកងកម្លាំងប្រដាប់អាវុធ មិនអោយស្តាប់បញ្ជា នឹងអោយបែរមកប្រឆាំងរាជរដ្ឋាភិបាលវិញ តាម Facebook របស់ខ្លួនកាលពីថ្ងៃទី ខែធ្នូ នេះ ។
យើងខ្ញុំជាកងទ័ពនៅក្នុងកងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ សូមគាំទ្រទាំងស្រុង នូវប្រសាសន៍ របស់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការ ចម្រុះ ដែលប្រតិកម្មបតទៅទណ្ឌិត សម រង្សី កាលពីល្ងាចថ្ងៃទី ខែធ្នូ ម្សិលមិញនេះ ពួកយើងជាកងទ័ពសូម ប្រកាសថ្កោលទោសដាច់ខាតចំពោះទង្វើ និងការញុះញង់របស់ សម រង្សី និង ប្តេជ្ញាដាច់ខាតគោរព និងការពាររាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងញុះញង់ បំបែកណាមួយពីទណ្ឌិត សម រង្សី និងបក្សពួក ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ


No comments:

Post a Comment