Tuesday, December 26, 2017



Bt-news.com និង bt-newsdaily.blogspot.com !   ប្រជាពលរដ្ឋកំពុងចាំមើល ! ឯកឧត្តម វេង សុខុន និងឯកឧត្តម សាយ សំអាល់ មានវិធានការបែបណា ចំពោះមេឈ្មួញឈើ ដុះស្លែរ មានងារ ជាឧកញ្ញ៉ាចំនួន ៥នាក់ កាប់ឈើក្នុងដែនអភិរក្ស ជ្រកក្រោមឡេសក្រុមហ៊ុន លឹម រ៉ូយ៉ាល់ !!!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តមណ្ឌលគីរី៖ មានសេចក្តីរាយការណ៍មកថា ! ឧកញ៉ា៥ នាក់ដែលល្បី បទល្មើស ផ្នែក ឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ បានគៀងគរ អោយប្រជាពលរដ្ឋចូលកាប់ព្រៃឈើនៅ តំបន់ អន្ទ្រង និងដែនជម្រក សត្វព្រៃ ភ្នំព្រិច ក្នុងស្រុក​កោះ​ញែក នៅតែបន្តសម្រុក កាប់ ឈើ មិនមានមន្រ្តី បង្រ្កាបដដែល ! ប្រជាពលរដ្ឋកំពុងចាំមើលនូវចំណាត់ការរបស់ ឯកឧត្តម វេង សុខុន និងឯកឧត្តម សាយ សំអាល់ ចំពោះក្រុមមេឈ្មួញ ៥នាក់ ដែលគេ ស្គាល់ឈ្មោះទី១ ! ឧកញ្ញ៉ា សី ! ទី២.ឧកញ្ញ៉ា លក្ខ័ ! ទី៣.ឧកញ្ញ៉ា វីដា ! ទី៤.ឧកញ៉ា មន្នី និងទី៥.ឈ្មោះ ចយ យ៉ាងណា ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ! មេឈ្មួញខាងលើ បានបំផុសប្រជាពលរដ្ឋ រាប់រយ នាក់ ប្រដាប់ដោយ រណាយន្ដ សម្រុកចូលកាប់ឈើក្នុងតំបន់អន្ទ្រង និងដែនជម្រកភ្នំព្រិច ក្រុម មេឈ្មួញ ប្រមូលទិញមកវិញក្នុងតម្លៃថោក ដឹកចូលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដើម្បី អោយ ក្លាយជាឈើស្របច្បាប់ និងកាត់
PC ដើម្បីដឹកជញ្ជួនឆ្លងដែន ទៅប្រទេស វៀតណាម បានដោយរលូន មិនមានមន្រ្តីធ្វើការបង្រ្កាបនោះ ។
ប្រភពបញ្ជាក់បន្ថែមថា ! រថយន្ដយីឌុបប្រម៉ាណប្រទ្រុយ ជាច្រើនគ្រឿងដឹកឈើ ចេញពី ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ តាមផ្លូវភូមិសំពោច ឆ្លងកាត់ឃុំឃ្សឹម យកទៅលក់ នៅប្រទេស វៀតណាម តាមច្រក អន្តរជាតិ វ៉ាលឺ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ និងមានរថយន្ដ មួយចំនួនទៀត ចូលតាមច្រក របៀងទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនមានជំនាញ ឫក៍សមត្ថកិច្ចក្នុងស្ថាប័នណា ហ៊ានអើតក្បាលចេញមុខបង្រ្កាបឡើយ ។




ជុំវិញការរិះគន់ខាងលើ អង្គភាព BT-News មិនអាចសុំការបំភ្លឺពីអភិបាលខេត្ត និងមន្រ្តី ស្ថាប័នពាក់ព័ន្ធបានទេ នៅថ្ងៃទី ២៧ ខែធ្នូ នេះ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕



No comments:

Post a Comment