Bt-news.com និង bt-newsdaily.blogspot.com !
ក្បាលគ្រាប់B៦០ដែលសេសសល់
កាលពីសម័យសង្គ្រាម ផ្ទុះរងរបួសសិស្សសាលាធ្ងន់ស្រាល៣នាក់ !!!!!
អង្គភាព Bt-news ចេញផ្សាយថ្ងៃព្រហស្សតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស ២០១៧
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ សិស្សសាលាបឋមសិក្សាអន្លង់វែង៣នាក់រងរបួសធ្ងន់នឹងស្រាល
ខណៈអ្នកគ្រូនាំសិស្សអោយធ្វើពលកម្មបោសសំអាតធ្វើអនាម័យប៉ះចំក្បាលគ្រាប់B៦០មីលីម៉ែត្រ ដែលសេសសល់ កាលពីសម័យសង្គ្រាម បណ្តាលអោយផ្ទុះធ្វើអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី
២១ ខែធ្នូ២០១៧ នេះ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាអន្លង់វែង
ស្ថិតនៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
សិស្សរងគ្រោះមានឈ្មោះ ទី១ ! ឈ្មោះ ឆន ស្រីអែម ភេទស្រី អាយុ១៤ឆ្នាំ
ជាសិស្សថ្នាក់
ទី៥រងរបួសផ្នែកខាងក្រោយធ្ងន់ រស់នៅភូមិយាងត្បូង ឃុំអន្លង់វែង
ស្រុកអន្លង់វែង ទី២ ! ឈ្មោះហ៊ឹម សុលី ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៣
រងរបួសភ្លៅនឹងផ្នែកខាងក្រោយស្រាលរស់នៅយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង
និងម្នាក់ទៀតឈ្មោះ ហ៊ួ ប៉ូលីន ភេទប្រុសអាយុ១៣ឆ្នាំរងរបួសមាត់នឹងជើងស្រាល ជាសិស្សថ្នាក់ទី៥
រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សិស្សទាំង៣បានបញ្ជូនទៅសង្គ្រោះ
នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។
នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។
តាមសម្តីស្រ្តីឈ្មោះ ហ៊ន់ ម៉ាលី អាយុ ៣៤ឆ្នាំ
ដែលជាគ្រូបង្រៀនសិស្សនៅសាលាបឋមសិក្សាអន្លង់វែង បានអោយដឹងថា !
មុនពេលកើតហេតុលោកគ្រូបានអោយសិស្សនាំគ្នាបោសសំរាម ដើម្បី ធ្វើអនាម័យមុនពេលចូលរៀន ។
ដោយសិស្សបាននាំគ្នាប្រមូលសំរាម យកទៅដាក់ដុត ដោយមិនបានដឹងថា នៅទីតាំងគំនរសំរាម
មានគ្រាប់នោះដែរ !
ហើយស្រាប់តែភ្លើងកំពុងឆេះ ក៏លឺស្នូរគ្រាប់ផ្ទុះ ឃើញសិស្ស ៣នាក់
បានដួលសន្លប់ និងមានឈាមប្រឡាក់ពេញខ្លួន ហើយលោកគ្រូអ្នកគ្រូ ក៏ដឹកសិស្សសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង
។
គ្រូពេទ្យបង្អែកស្រុកអន្លង់វែងបានអោយដឹងថា ! ក្នុងចំណោមសិស្សទាំង៣
សិស្សស្រីឈ្មោះ ឆន ស្រីអែម រងរបួសធ្ងន់ គ្រូពេទ្យបានបញ្ជូនបន្តទៅធ្វើការសង្គ្រោះនៅ
ឯមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ៕
No comments:
Post a Comment