Wednesday, December 20, 2017



Bt-news.com និង bt-newsdaily.blogspot.com !  ប្រជាពលរដ្ឋ៣ភូមិ និងសិស្សសាលា បឋមសិក្សា និងអនុវិទ្យាល័យភ្នំលៀប រាប់រយនាក់ត្អូញត្អែរពីប៉ះពាល់សុខភាព ដោយសាដីហ៊ុយរថយន្តដឹកដីពីអាជីវកម្មជីកកកាយអាចម៌ដីភ្នំលៀប !!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃព្រហស្សតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស ២០១៧ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិ និងសិស្សចំនួន២សាលា គឺបឋមសិក្សាភ្នំលៀប និងអនុវិទ្យាល័យភ្នំលៀប រាប់រយនាក់ បាននាំគ្នាត្អូញត្អែពីផលប៉ះពាល់និងព្រួយបារម្ភពីបញ្ហាសុខភាព រថយន្តជញ្ជូនដីរបស់ឈ្មួញធ្វើអាជីវកម្មដីភ្នំលៀប ចេញពីភ្នំលៀប យ៉ាងគគ្រឹកគគ្រេង បើកកាត់ភូមិ និងបើកឆ្លងកាត់សាលារៀន ស្ថិតក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។
ប្រជាពលរដ្ឋបានប្រាប់ថា​ ! ឈ្មួញបានធ្វើឡើងជាយូរឆ្នាំមកហើយ ប្រជាពលរដ្ឋនិងសិស្សបានរងផលប៉ះពាល់យូរ ឆ្នាំមកហើយដែរ មិនមានចំណាត់ការពីអាជ្ញាធរ រូបណា ជូនពួកគាត់នៅឡើយ ។ ពួកគាត់បន្តថា ! កន្លងមកប្រជាពលរដ្ឋធ្លាប់ប្តឹងរាយការណ៍ទៅអាជ្ញាធរ និងជំនាញពាក់ព័ន្ធអោយជួយដោះស្រាយនោះផងដែរ ប៉ុន្តែបញ្ហានេះនៅតែកើតមានរហូតដល់បច្ចុប្បន្ន ។
​ប្រជាពលរដ្ឋប្រាប់ទៀតថា ! រថយន្តដឹកដីដែលធ្វើអាជីវកម្មដីភ្នំលៀប បង្កអោយកើតក្តីក្តៅក្រហាយពីសំណាក់ប្រជាពលរដ្ឋ និងសិស្ស នៅក្នុងតំបន់នោះ ផ្ទះសំបែង និងសាលារៀន បានរងដោយធូលីហ៊ុយ ដូចពពក លំបាកក្នុងការដកដង្ហើមខ្លាំងណាស់ខ្លាំងណាស់ ពួកគាត់ទាំងអស់គ្នាមិនដែលបានស្រូបខ្យល់អាកាសធាតុធម្មជាតិម្តងណាឡើយ ស្គាល់តែជាតិដី ចូលស៊ួត ប៉ុណ្ណោះ ។
​ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា ! មានក្រុមហ៊ុនចំនួន២ទៅ៣ កំពុងពុះភ្នំលៀបហែកចែកគ្នាធ្វើអាជីវកម្ម ពួកគាត់មិនដឹងថាតើការធ្វើអាជីវកម្មដីភ្នំលៀបមានច្បាប់ទម្លាប់ដែររឺយ៉ាងណានោះទេ  ! ប៉ុន្តែប្រជាពលរដ្ឋគ្រាន់ដាក់ការសង្ស័យថា ប្រហែលការធ្វើអាជីកម្មដីភ្នំលៀបគ្មានច្បាប់ទម្លាប់នោះទេ អាជ្ញាធរមិនដែលបើកភ្នែកមើលឡើយ ប្រហែលជាខ្លាចចាញ់ខ្សែរហើយមើលទៅ ។






​ករណីនេះលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះថា ! លោកមិនទាន់ដឹងថា ការធ្វើអាជីវកម្មដីភ្នំលៀបនោះមានច្បាប់រឺអត់ច្បាប់នោះទេ ចាំលោកសួរទៅមេឃុំនោះសិន ។ ប៉ុន្តែការដឹកជញ្ជូនដីពីសំណាក់រថយន្តដឹកដី លោកបានស្នើសុំអោយក្រុមហ៊ុនបាញ់ទឹកទាំងព្រឹកនិងល្ងាច នៅពេលលោកចុះត្រួតពិនិត្យកាលពីម្សិលមិញគឺខាងក្រុមហ៊ុនគេមានរថយន្តបាញ់ទឹកតាមផ្លូវដើម្បីកុំអោយដីហ៊ុយនោះហើយ ! ដោយឡែកលោក ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ នៅថ្ងៃដដែល ! អង្គភាព BT-News នឹងតាមបន្ត ៕


No comments:

Post a Comment