បែកធ្លាយរឿងអាស្រូវរបស់លោកស្រី ទូច សាមឌី Samidy Tuch អនុប្រធាន កាំកុងត្រូលភ្នំដី
ព្រំដែនកម្ពជា-ថៃ ! បើកដៃអោយឈ្មួញ នាំទំនិញខូចគុណភាពចូល
កម្ពុជា !!!!!!
ដោយ លៀម សាវ៉ាត
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ពុធ ២រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី០៣ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
មានសេចក្តីមកថា ! លោកស្រី ទូច សាមឌី (Samidy Tuch) អនុប្រធានកាំកុងត្រូលភ្នំដី និងលោក អ៊ុយ វិត ប្រធានគយច្រកភ្នំដី ហៅ គីឡូ១៣ ព្រំដែនកម្ពុជា-ថៃ កំពុងតែត្រូវ ថ្នាំសណ្ដំរបស់ឈ្មួញនាំចូល ត្រីស្អុយ សាច់ជ្រូក ពោងមាន់ សាច់មាន់រួមទាំង ទំនិញ ខូច គុណភាពជាច្រើនទៀត ពីប្រទេសថៃ ចូលកម្ពុជា ដើម្បីលក់ចែកចាយអោយ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងតាមបណ្ដា ខេត្តផ្សេងៗទៀត ! បរិភោកប៉ះពាល់ ដល់សុភាព ! ឈ្មួញទាំងនោះមានឈ្មោះ ! ១- សុជា ២-វិបុល ៣-តាលិន ៤-កាភាព ៥-យាយ រាម ៦-មីយឹម ៧-ប៊ូ និង ៨-ចែរ៉ា ។
សេចក្តីរាយការណ៍បន្តថា ! លោកស្រី ទូច សាមឌី និងលោក អុយ វិត មេគយ បាន ឃុបឃិត គ្នាពុករលួយ ជាប្រព័ន្ធជាមួយឈ្មូញ នាំចូល ត្រីខ្លាស់សេរដែល ខូច គុណភាព អស់ទៅហើយ ទំនិញទាំងនោះ សុទ្ធសឹង ប្រើប្រាស់សារធាតុគីមី មិនអោយ ស្អុយ រលួយ ក្នុង១ថ្ងៃៗ រាប់តោន តាមរទេះអូស ឆ្លងកាត់ប៉ុស្តិ៍ ដោយមិនមានការត្រូត ពិនិត្យនោះទេ ។
មជ្ឈដ្ឋានទូទៅបានរិះគន់ថា ! រាល់សកម្មភាពខាងលើ គឺជាចេតនាមួយ ដែលចង់ សម្លាប់ ប្រជាពលរដ្ឋ ជាប្រយោល តាមរយៈបរិភោគ ប៉ះពាល់សុខភាព ធ្ងន់ធ្ងរ ។
ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចសុំការបំភ្លឺពីលោកស្រី ទូច សាមឌី បានទេ ដោយឡែកលោក អុយ វិត មេគយ បានប្រាប់ភ្ញាក់ងារយកព័ត៌មាន BT-News ថា ចាំលោកមកពីភ្នំពេញវិញជួបគ្នា ប៉ុន្តែស្ងាត់ឈឹងមិនធ្វើការបំភ្លឺឡើយ ! នៅថ្ងៃទី០៣ ខែមករា នេះ ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕
No comments:
Post a Comment