Bt-news.com និង bt-newsdaily.blogspot.com !
ឃាត់ខ្លួនជនសង្ស័យ ដែលក្លែងបន្លំជាសង្ឃ ១៩នាក់ !!!!!
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ពុធ ៩រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ សមត្ថកិច្ចមគរបាលឃាត់ខ្លួនជនសង្ស័យដែលក្លែងបន្លំជាសង្ឃ
១៩នាក់ ធ្វើសកម្មភាពដើរបិណ្ឌបាត្រ តាមទីផ្សារទីសាធារណៈ និងស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសៀមរាប
បែបអាណាធិបតេយ្យ និងកុមារមួយនាក់ជា(កូនសិស្សលោក) នៅវេលា៩ និង៣០នាទី ព្រឹក ថ្ងៃទី១០ខែមករា
ឆ្នាំ២០១៨ នេះ ក្រោមការណែ នាំរបស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប
។
លោកឧត្តមសេនីយ៍ត្រី ហួត ធី ស្នងការរងទទួលផែនសន្តិសុខបានអោយដឹងថា ! លោកបានដឹកនាំកម្លាំងនគរបាលកណ្ដាលសន្តិសុខដោយមានការចូលរួមសហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះប្រមូលជនសង្ស័យដែលធ្វើសកម្មភាពក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតតាមទីផ្សារទីសាធារណៈ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអាណាធិបតេយ្យចំនួន១៩នាក់ ក្នុងនោះមានកុមារម្នាក់ជាកូនសិស្សលោក ។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះមានស្រុកកំណើតនៅខេត្តព្រៃវែងខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពត ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ! បន្ទាប់ពីអនុគុណ និងធម្មការក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ ជីវរ ហើយបានប្រគល់អោយសមត្ថកិច្ចនគរបាល រួចហើយ កម្លាំងជំនាញ បានធ្វើការសាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន ១៧នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ដើម្បីបន្តនីតិវិធី ដោយឡែក កុមារម្នាក់បញ្ជូនប្រគល់ទៅអង្គការ ៕

No comments:
Post a Comment