ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ០១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ គស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ប្រាសាទនាគរាជតេជោមរកត និង សមទ្ធិផលនានាក្នុងវត្តប្រាសាទត្រាំនាគ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប បានប្រារព្វធ្វើពិធីសម្ពោធ ឆ្លង ក្រោមអធិបតីភាពរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នឹង ជាថ្ងៃពុទ្ធបរិស័ទ ប្រារព្វធ្វពិធីបុណ្យ មាឃបូជា ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ឃឹម ប៊ុនសុង
អភិបាលខេត្តសៀមរាប បាន ធ្វើការថ្លែងអំណរគុណ នូវសន្តានចិត្តរបស់លោកជំទាវ ហ៊ុន សេងនី និងក្រុមគ្រួសារ ដែលបានបរិច្ចាកថវិកា ក្នុងការ
កសាងប្រាសាទនាគរាជតេជោមរកត គឺជាការរួមចំណែកការស្តារ
និង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជា កេរ្តិ៍តំណែលដ៏ឧត្តុង្គឧត្តម
នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។
ឯកឧត្តមក៏បានលើកផងដែរថា សមទ្ធិផល ទាំងនេះ ក៏ចេញឡើងក្រោមស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និង សុខសន្តិភាព ក្រោមកិច្ចដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយវិស័យពុទ្ធសាសនា ក៏មានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌ វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកៈសិក្សាផងដែរ ។
ឯកឧត្តមក៏បានលើកផងដែរថា សមទ្ធិផល ទាំងនេះ ក៏ចេញឡើងក្រោមស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និង សុខសន្តិភាព ក្រោមកិច្ចដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយវិស័យពុទ្ធសាសនា ក៏មានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត វិស័យគ្រប់គ្រង ការផ្សព្វផ្សាយធម៌ វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកៈសិក្សាផងដែរ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ម៉ែន សំអន ក៏បានធ្វើការអបអរសាទរ ពីស្នាដៃដ៏ធំធេងដែលប្រតិស្ថាននៅក្នុងទីវត្តប្រាសាទត្រាំនាគនេះ ពិជាមនុញ្ញផលនៃជំនឿ និង ការលះបង់របស់ លោកជំទាវ ហ៊ុន សេងនី និង ក្រុមគ្រួសារ រួមទាំងសប្បុរសជន ក្នុងការកសាងសមទ្ធិផលសម្រាប់ជាប្រយោជន៍ ដល់សាធុជនទូទៅ ទុកគ្រាន់ជាស្រែបុណ្យ ដើមី្បប្រតិបត្តិ ជាកន្លែងទីសក្ការៈបូជា សម្រាប់ជាផលប្រយោជន៍ ផ្តល់ នូវសេចក្តីសុខ ភាពសុខស្ងប់ដល់ខ្លួន គ្រួសារ និង សង្គមជាតិទាំងមូល អស់កាលជាយូរអង្វែងតទៅ ។ ក្នុងនោះដែរ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។ លោកជំទាវ ម៉ែន សំអន ក៏បានគូសបញ្ជាក់ថា ក្នុងសតវត្សរ៍ទី២១នេះ បានប្រែក្លាយពីប្រទេសដែលពោរពេញទៅដោយសង្រ្គាម មកជាប្រទេសដែលមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និង ជំនឿសាសនាក៏ត្រូវបានរស់ឡើងវិញក្រោមស្មារតីជ័យជម្នះ ៧មករា ១៩៧៩ និង ក្រោមគោលនយោបាយឈ្នះៗរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ។ ដោយ កត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យទីវត្តប្រាសាទត្រាំនាគ បានទទួលនូវសមទ្ធិផលថ្មី ដែលផ្តើមចេញឡើងពី លោក ជំទាវ ហ៊ុន សេងនី និង ក្រុមគ្រួសារ ក្នុងការកសាងប្រាសាទនាគរាជតេជោមរកតនេះ ដោយមានកិច្ចសហការ និងសម្របសម្រួលរបស់អាជ្ញាធរ ខេត្តសៀមរាប និងអាជ្ញាធរអប្សារា បានធ្វើឲ្យសមិទ្ធិផលទាំងនេះសម្រេចចេញជារូបរាងឡើង និង បានសម្ពោធឆ្លងនាពេលនេះ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាផង ក៏ដូចរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិផង និង បានទទួលអានិសង្ឃផលបុណ្យយ៉ាងត្រចះត្រចង់ផងដែរ ។លោកជំទាវ ម៉ែន សំអន ក៏បានលើកឡើងនូវអត្ថន័យតាមបែបទស្សនវិជ្ជា នៃការកសាងប្រាសាទ និងជំនឿរបស់ជនជាតិខ្មែរលើនាគ គឺ ព្រះមហាក្សត្រខ្មែរក្នុងសម័យអង្គរបានបន្សល់ទុក នូវជំនឿ និងទំនៀមទំលាប់ មួយចំនួនដើម្បីការពារនគរ តាមបែបបុរាណសម្រាប់អ្នកដឹកនាំជំនាន់ក្រោយៗ ដោយបានបង្ហាញការកសាងប្រាសាទសិលាដ៏រឹងមាំ ស្ថិតស្ថេរ គង់វង្សនៅលើផែនដីតាមរយៈការផ្សំផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំរួមបញ្ចូលគ្នា ឲ្យលេចផុសត្រដែតឡើងចេញជារូបប្រាង្គប្រាសាទសិលាយ៉ាងល្អវិចិត្រ ប្រណិតគ្មានពីរលើលោក ដោយបង្កប់ទស្សនវិជ្ជា ពាក់ព័ន្ធនឹងសង្គម នយោបាយ សិល្បៈ វប្បធម៌ ជំនឿទៀតផង ។ ទស្សនវិជ្ជានេះនៅតែរស់រវើកដោយរំលឹកដាស់តឿនថា ភាពរុងរឿងរបស់ជាតិខ្មែរ គឺជាតិខ្មែរត្រូវសាមគ្គីគ្នាឲ្យរឹងមាំដូចដុំសិលា ទើបប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាពរុងរឿង និង កិត្យានុភាពជាតិ ដែលធ្វើឲ្យយើងត្រូវថែរក្សាការពារឲ្យបាននូវសន្តិភាព ទោះបីលះបង់តម្លៃណាក៏ដោយ ។ លោកជំទាវ ក៏ បានលើកផងដែរ អំពីការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ បូរាណវិទូ បានយល់ឃើញស្របគ្នាថា ខែ្មរនៅតែមានជំនឿថា នាគគឺជាម្ចាស់ទឹកម្ចាស់ដី ។ ដោយហេតុនេះមុននឹងចាប់ផ្តើមកសាងអ្វីមួយ ជនជាតិខ្មែរយើងនិយមធ្វើពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីដែលជាស្តេចនាគនោះឯង ។ សត្វនាគនេះក៏ត្រូវគេនិយមហៅថា ជានិម្មិតរូបនៃកម្លាំងអាទិទេព ឬជាតំណាងឲ្យសភាវៈល្អទាំងក្នុងហិណ្ឌូសាសនា និងក្នុងព្រះពុទ្ធសាសនាជាដើម ។ ម្យ៉ាងទៀត បុព្វបុរសខ្មែរបានឆ្លាក់រូបនាគតាមក្បូរក្បាច់រចនាផ្សេងៗជាច្រើន នៅតាមប្រាសាទខ្មែរបុរាណ ជាពិសេសជាបង្កាន់ដៃស្ពាន ឬ ផ្លូវចូលប្រាសាទ ។ ការយកនាគសង់ជាបង្កាន់ដៃស្ពាន ឬ ផ្លូវចូល ប្រាសាទដូចនេះ ក៏ព្រោះតែសត្វនាគតំណាងឲ្យទឹក ឬក៏ឥន្ធនូផង និងជាស្ពានចម្លងមនុស្សរំលង ពីឋានមួយទៅឋានមួយទៀតផង(ចម្លងពីឋានមនុស្សទៅឋានទេព្តា) ។ លោកជំទាវក៏បានលើកផងដែរថា សមិទ្ធផលថ្មីនេះ គឺជាការរួមចំណែកជួយដល់ខេត្តសៀរាប ក្នុងការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក ចូលមកទស្សនាកម្សាន្ត ដោយខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ដែលចូលមកទស្សនាកម្សាន្ត ។
ក្នុងនោះដែរលោកជំទាវក៏បាននាំយកនូវបច្ចយ័របស់សម្តេចទាំងពីរ
រួមនឹងសប្បុរសជន ចំនួន៥៩លានរៀល និង ប្រាកដុល្លា ១ពាន់៥៤០ដុល្លា
ប្រគល់ជូនដល់គណៈកម្មការវត្ត ដើមី្បធ្វើការសាងសង់បន្តនូវសមទ្ធិផលនានា
ក្នុងវត្តប្រាសាទត្រាំនាគ រួមទាំងមានការបំពាក់គ្រឿងឥស្សរិយយស
ជនដល់បងប្អូនសប្បុរសជន ដែលបានចូលរួម សាងសង់ប្រាសាទនាគរាជតេជោមរកត ព្រមទាំងបាននិមន្តព្រះសង្ឃរាប់បាត្រឆ្លងពិធីបុណ្យនេះផងដែរ
៕
No comments:
Post a Comment