Saturday, January 13, 2018



កម្លាំងនគរបាលខេត្ត ចាប់ខ្លួនមុខសញ្ញាចោប្លន់ ដែលរត់គេចរយៈពេល០៨ឆ្នាំ !!!!!!


អង្គភាព
Bt-news ចេញផ្សាយថ្ងៃ អាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៤ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ លោកវរៈសេនីយ៍ឯក អ៊ឹន កាយ​ អធិការ នគរបាល ស្រុកត្រពាំង ប្រាសាទដឹកនាំកម្លាំង តាមការបញ្ជាពីឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្ត យោងតាមដីការចាប់ខ្លួនលេខ៦៨ ដ.ច.ខ.ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១០  របស់លោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយរៀង​ ! ចាប់ខ្លួន 
ជនសង្ស័យក្នុងករណីប្លន់យ៉ាងសកម្ម ម្នាក់ ដែលរត់ គេចខ្លួន កាលពី០៨ឆ្នាំមុន  
ជនសង្ស័យរូបនោះមានឈ្មោះ អោ រ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ ៣៤ឆ្នាំ ស្រុក កំណើត នៅភូមិបុស្ស ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

លោកវរៈសេនីយ៍ឯក អ៊ិន កា​យ បានអោយដឹងថា !  ជនសង្ស័យខាងលើបាន រត់គេច ខ្លួន ពីខេត្តស្វាយរៀងតាំងពីបានធ្វើសកម្មភាពប្លន់កាលពីឆ្នាំ២០១០ ដោយបន្តធ្វើ សកម្មភាពលួច និងកាច់សោម៉ូតូជាបន្តរបន្ទាប់នៅខេត្តផ្សេងៗ ហើយជាចុងក្រោយ ក៍ មក ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូរក្រូច ឃុំនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អស់រយៈពេលជាង១ឆ្នាំមកហើយ  
លោកបន្តថា ! ដោយមានការទំនាក់ ទំនងរវាងអធិការ ស្រុកត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ និងអធិការស្រុករមាសហែក ខេត្តស្វាយរៀង ក៍ឈានដល់កំណត់មុខ សញ្ញា ចាប់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង០៦ និង៣០នាទី ល្ងាច នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ នេះ ខណៈពេលជនសង្ស័យកំពុងជិះរថយន្តឈ្នួល ។ បន្ទាប់ពីចាប់ខ្លួនបានហើយកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទក៍បានធ្វើកំណត់ហេតុប្រគល់អោយកម្លាំងនគរបាលស្រុករមៀសហែកវិញដើមចាត់ការតាមនិតិវិធីបន្ត ៕


No comments:

Post a Comment