Saturday, January 13, 2018



ឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងករណីឃាត់កម្ម !!!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ អាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៤ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ យុវជនពីរនាក់ដែលជាជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកត្រពាំង ប្រាសាទ បញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ កាលវេលាម៉ោង ១១ និង ៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ ។
មន្រ្តីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ​ បានអោយដឹងថា ! ជនសង្ស័យ​ ទី១ឈ្មោះ​ បឿន​ សុភក្រ័​ ភេទ ប្រុស​អាយុ​២២ឆ្នាំ ​មុខរបរធ្វើសិប្បកម្ម រស់នៅភូមិស្រះជ្រៃ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី២ឈ្មោះ ឌី ចំរ៉ុង ភេទប្រុស​ អាយុ២៤ឆ្នាំ​មុខរបរធ្វើសិប្បកម្ម រស់នៅភូមិអូរសោម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិ​ស្រែក្រសាំង  ឃុំ-ស្រុកត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ ។




សមត្ថកិច្ចបន្តថា ! ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពសម្លាប់ជនរង គ្រោះឈ្មោះ សៀ​ ឆាលី​ ភេទប្រុស​ អា យុ១៨ឆ្នាំ មានមុខរបរធ្វើស្រែ​ រស់នៅភូមិស្រែក្រសាំង ឃុំ-ស្រុកត្រពាំងប្រាសាទ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ។ ដោយជនរងគ្រោះ ត្រូវជនសង្សយ័ចាក់ចំក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេងបណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ មូលហេតុស្រវឹងស្រាឈ្លោះគ្នាក្នុងរោងការ ៕



No comments:

Post a Comment