Sunday, January 14, 2018











ចោរលូចរថយន្តនៅហាងម្លប់ស្បូវថ្មីផ្លូវ ៦០m ម្ចាស់ហាងឈ្មោះ គក់ ពីរលើក ចំណាត់ការ របស់ សមត្ថកិច្ច មិនទាន់មានលទ្ធផលនៅឡើយ !!!!!

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ ច័ន្ទ ១៤ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា៖ នៅហាងម្លប់ស្បូវថ្មីផ្លូវ ៦០m ម្ចាស់ហាងឈ្មោះ គក់ ! ស្ថិតនៅ ភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានករណីចោរដាក់ថ្នាំ លូចរថយន្ត ចំនួន​ពីរ (២) លើកមកហើយ ! ដោយលើកទី០១ !  ដាក់ថ្នាំ លួច យករថយន្តម៉ាក សាំយ៉ុង ពណ៌ស លេខម៉ាស៊ីន ៦៦២៩១១ ១០១០ ១៥៨៣  លេខសាក់ស៊ី KPDFBDL៨១YP១០៥៩៨៧ ពាក់ ស្លាកលេខ:ភ្នំពេញ 2AE-8528   នៅវេលា ចន្លោះពីម៉ោង១៣ និង០០នាទី ដល់ ម៉ោង១៩ និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះឈ្មោះ ញឹម ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ! នឹងលើកទី០២ ! ដាក់ថ្នាំសណ្តំ បុរសម្នាក់ឈ្មោះ ពរ ញា អាយុ៤៨ រស់នៅក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ! យករថយន្ត ម៉ាក កូរ៉ូឡា មួយរគ្រឿង សេរីឆ្នាំ៩៦ ពណ៌ស្ក ពាក់ស្លាក លេខ ភ្នំពេញ 2j -6733 នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ថ្មីៗនេះ ហេតុការណ៍បានកើត នៅចំណុចហាង ម្លប់ស្បូវផ្លូវ៦០ស៊ិបម៉ែត្រ ក្រុង-ខេត្ត សៀមរាប ដូចគ្នា ។

ករណីលើកទី០១ សេចក្តីរាយការបានបញ្ជាក់ថា ! ជនសង្ស័យបាននាំជនរងគ្រោះ មក ញ៉ាំបាយហើយ នឹងបបួលផឹកស្រា និងដាក់ថ្នាំចូលក្នុងស្រា
ABC បន្ទាប់មកធ្វើ សកម្មភាព យករថយន្តទៅបាត់ ! ដោយឡែកករណីលើកទីពីរ !  សេចក្តីរាយការ ស្រដៀង គ្នាថា ! ជនសង្ស័យ បានទំនាក់ទំនងជួលរថយន្តដើរកំសាន្ត តាមរយៈឈ្មោះ ឡាត់ រស់នៅភូមិ បុស្ស ក្រឡាញ់ សង្កាត់ជ្រាវ ដោយ ជនសង្ស័យបាន ទំនាក់ទំនង ជួល រថយន្ត កូរ៉ូឡា របស់លោក ដោយណាត់អោយទៅជួបញ៉ាំបាយនៅហាង ម្លប់ ស្បូវ ៦០ m ម៉ែត្រ នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ - រហូតដល់ម៉ោង១៦ និង០០ នាទី !  រួចដាក់ថ្នាំ យករថយន្ត បាត់ទៅ ដូចគ្នា ករណី លើកទី០១ ។
លោក ពរ ញា ជនរងគ្រោះម្ចាស់រថយន្តកូរ៉ូឡា បានបញ្ជាក់ថា ! លោកមានការ សង្ស័យ ចំពោះចោរនោះដែរ ក៍ប៉ុន្តែរូបលោក ទុកចិត្តឈ្មោះ
ឡាត់ ដែលជាអ្នក បោះ ម៉ូយអោយពេក ទើបមានការធ្វេសប្រហែសបែបនេះ ។
លោក ពរ ញា បានបន្ថែមថា ! ក្រោយពេលកើតហេតុប្រហែលជាវេលាម៉ោង០៤ នៅ រសៀល ថ្ងៃកើតហេតុ ខណៈពេលរូបលោក កំពុងសន្លប់នៅក្នុងកញ្ចុះ ហាងម្លប់ ស្បូវ ៦០ ម៉ែត្រ មានមេការស្រី កញ្ចុះ បានប្រាប់ថា ! រថយន្តលោក ត្រូវចោរ លួចយកទៅ បាត់ ហើយ ! បន្ទាប់ពីលោកដឹងខ្លួនភ្លាមៗមក រូបលោក បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាម និងព្រហ្មទណ្ឌកំរិតស្រាលខេត្ត ផងដែរ  ប៉ុន្តែ រហូតមក ដល់ពេលនេះមិនទាន់មានតម្រុយនៅឡើយទេ ។

ករណីខាងលើត្រូវបានមជ្ឈដ្ឋានទូទៅនិយាយតៗគ្នាថា ! ម្ចាស់ហាងឈ្មោះ គក់ គួរតែ មាន ទំនួល ខុសត្រូវផង ព្រោះនេះជាលើកទីពីរហើយ លើកទី០១ នៅក្តៅសើមៗ នៅ ឡើយ មានលើកទីពីរទៀត !  បំពោះ បងប្អូន ដែល និយម ចូលចិត្តផឹកស៊ី នៅតាម ហាង ត្រូវមានការ ប្រុងប្រយ័ត្នផង ជាពិសេសបងប្អូនដែលមានមុខរបរ រត់តាក់ស៊ី កុំងាយជឿជាក់​លើ​ភ្ញៀង បន្លំខ្លួន រូបណាដែលមានលក្ខណៈសង្ស័យ ហៅហូបចុកនៅ​ហាង ជាក់ស្តែង នៅហាងម្លប់ស្បូវ៦០
m នេះតែម្តង ព្រោះបើបាត់បង់ទ្រព្យសម្បត្តិ ហើយ មិនអាចបានមកវិញនោះទេ សូម្បីតែសមត្ថកិច្ចក៍ដោយ ។

ករណីនេះ សមត្ថកិច្ចកាន់សំណុំរឿង បានប្រាប់ អង្គភាព
Bt-news នៅថ្ងៃទី១៥  ខែមករា មុននេះថា !  កំលាំងកំពុងធ្វើការស្រាវជ្រាវ ៕ (នៅមាន(ត)
( ម្ចាស់រថយន្តកូរ៉ូឡា ឈ្មោះ ពរ ញា លេខទូរស័ព្ទ ០១២ ៤៧៨ ៣១១ អរគុណ )







No comments:

Post a Comment